ព័ត៌មានចុងក្រោយបំផុត៖
លីប៊ី៖ ប្រជាពលរដ្ឋលីប៊ីរាប់ពាន់នាក់បានធ្វើពិធីបញ្ចប់ខែពិសិដ្ឋរបស់សាសនាអ៊ីស្លាមនៃបុណ្យរ៉ាម៉ាដាន់ (Ramadan) នៅលើទីលានដ៏ធំទូលាយនៃទីក្រុងទ្រីប៉ូលី ខណៈពេលដែលអាជ្ញាធរស្តីទីរបស់ប្រទេសនេះជំរុញឲ្យកងកម្លាំងដែលស្មោះស្ម័គ្រជាមួយលោក ម៉ូអាម៉ា ហ្កាដាហ្វី នៅក្នុងទីក្រុងស៊ឺដតេ (Sirte) ដែលជាស្រុកកំណើតរបស់លោក ទម្លាក់អាវុធ។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និងអ្នករស់នៅក្នុងភាគកណ្តាលនៃប្រទេសស៊ីរី និយាយថាកងកម្លាំងសន្តិសុខនិងរថក្រោះរដ្ឋាភិបាលបានធ្វើការវាយប្រហារថ្មីៗទៅលើផ្ទះអ្នកស្រុកក្នុងភាគកណ្តាលនៃប្រទេសស៊ីរី ដើម្បីស្វែងរកសកម្មជនប្រឆាំងរដ្ឋាភិបាលនៅក្នុងការបង្ក្រាបជាបន្តចំពោះការប្រឆាំងតវ៉ា។
សហរដ្ឋអាមេរិក៖ ក្រុមអ្នកសង្គ្រោះគ្រាអាសន្ននៅក្នុងភាគឦសាននៃសហរដ្ឋអាមេរិកបានចាប់ផ្តើមដឹកជញ្ជូនម្ហូបអាហារនិងទឹកតាមយន្តហោះទៅឲ្យមនុស្សរាប់ពាន់នាក់ដែលបានជាប់គាំងដោយសារទឹកជំនន់ដែលបង្កឡើងដោយខ្យល់ព្យុះសង្ឃរាអាយរីន (Irene)។
ប៉ាគីស្ថាន៖ កងកម្លាំងនគរបាលប្រទេសប៉ាគីស្ថាន និយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជិៈរថយន្តជាប់សង្ស័យម្នាក់ បានសម្លាប់មនុស្ស ១០ នាក់ និងបានធ្វើឲ្យមនុស្សយ៉ាងតិច ១៧ នាក់ផ្សេងទៀតរងរបួស ខណៈពេលដែលមនុស្សជាច្រើននាក់កំពុងធ្វើដំណើរត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ពីពិធីសូត្រធម៌នៅពេលព្រឹក នៅក្នុងការចាប់ផ្តើមនៃថ្ងៃឈប់សំរាកនៃពិធីបុណ្យដ៏ធុំមួយរបស់សាសនាអ៊ីស្លាម។
ចិន៖ កាលពីថ្ងៃអង្គារ តុលាការមួយរបស់ប្រទេសចិនបានកាត់ទោសព្រះសង្ឃជាតិទីបេ ពីរអង្គឲ្យជាប់ពន្ធនាគារយូរឆ្នាំ នៅក្នុងរឿងក្តីមិនប្រក្រតីមួយ ដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ជាទូទៅ។
ព័ត៌មាននៅពេលមុននេះ៖
កម្ពុជា៖ ពួកសមាជិកគ្រួសារបាននិយាយថា លោក វ៉ាន់ណាត ជាជនម្នាក់ក្នុងបណ្តាមនុស្ស៧នាក់ដែលនៅរស់ក្នុងមជ្ឈមណ្ឌលទារុណកម្មដ៏អប្រិយមួយរបស់ពួកខ្មែរក្រហម បានភ្លឹកឥតដឹងខ្លួននៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសកម្ពុជា។
នេប៉ាល់៖ អង្គការសហប្រជាជាតិនិងគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសនេប៉ាល់បានសុំដល់រដ្ឋាភិបាលខ្លួនឱ្យស៊ើបអង្កេតអំពីមនុស្សរាប់រយនាក់ដែលនៅតែបាត់ខ្លួន នៅក្រោយការបះបោរដែលមានរយៈពេលមួយទសវត្សរ៍ដែលបានចប់កាលពីប្រាំឆ្នាំមុននេះ។
លីប៊ី៖ ក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងប្រទេសលីប៊ីបានប្រកាសថ្ងៃកំណត់ចុងក្រោយបង្អស់បួនថ្ងៃសម្រាប់ឱ្យកងកម្លាំងស្មោះត្រង់ជាមួយ Moammar Gadhafi នៅក្នុងក្រុង Sirte ដែលជាក្រុងកំណើតរបស់លោកព្រមចុះចាញ់។
ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្ស៧នាក់ក្រោយពីបានបាញ់កាំភ្លើងលើក្រុមបាតុករនៅថ្ងៃទីមួយនៃបុណ្យសាសនាអ៊ីស្លាមដែលកំណត់ការបញ្ចប់ពិធីរ៉ាម៉ាដាន់។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានផ្តល់តម្រុយដល់ក្រុមឧទ្ទាមនៃប្រទេសលីប៊ី ដោយប្រកាសអំពីការទាក់ទងជាផ្លូវការលើកទីមួយរបស់ខ្លួនជាមួយក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងនៅក្នុងប្រទេសលីប៊ីដែលហៅកាត់ថា TNC។