ស៊ែប៖ ប៉ូលីសបូស្ន៊ីនិងស៊ែបស្វែងរកបក្សពួករបស់ជនប្រដាប់អាវុធម្នាក់ដែលបានបាញ់កាំភ្លើងទៅលើស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានី Sarajevo នៅបូស្ន៊ី។
ស៊ីរី៖ ពួកអ្នកការទូតនិយាយថាកិច្ចចចារក្នុងសប្តាហ៍នេះរវាងពួកមន្ត្រីស៊ីរីនិងពួកអធិការបរមាណូអង្គការសហប្រជាជាតិជាន់ខ្ពស់មិនបានទំលាយភាពទាល់ច្រកជាបន្ទាន់ក្នុងការស៊ើបអង្កេតអំពីកន្លែងដែលជាប់សង្ស័យថាជាកន្លែងបរមាណូរបស់ស៊ីរី។
លីប៊ី៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនិយាយថាពួកអន្តរការីបានទាក់ទងជាមួយកូនប្រុសម្នាក់របស់ខ្មោចមេដឹកនាំលីប៊ីឈ្មោះ Moammar Gadhafi ដែលរត់គេចខ្លួន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការប្រគល់ខ្លួនដែលអាចឱ្យលោកប្រឈមមុខនឹងការកាត់ក្តី។
តួកគី៖ មន្ត្រីតួកគីបានបន្ទោសស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់់អំពីការផ្ទុះមួយនៅ តំបន់អាគ្នេយ៍នៃប្រទេសដែលមានអ្នកស្រុកភាគច្រើនជាពួកជនអំបូរ Kurde។ ផ្នែកផ្សាយជាភាសា Kurde នៃវីអូអេសំទ្បងសហរដ្ឋអាមេរិកបានរាយការណ៍ថាការផ្ទុះនោះបានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់ហើយបានធ្វើឱ្យមនុស្ស២០នាក់ទៀតត្រូវរបួស។
អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្គានីស្ថាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងបានវាយប្រហារក្បួនកុងវ័រមួយរបស់ពួកទាហានបរទេសនៅក្នុងរដ្ឋធានីកាប៊ុល បណ្តាលឱ្យទាហានអូតង់១៣នាក់ ជនស៊ីវិលអាហ្វហ្គានីស្ថានបីនាក់និងប៉ូលីសម្នាក់ស្លាប់។
ស៊ីរី៖ មនុស្សយ៉ាងតិចណាស់២០នាក់បានត្រូវសម្លាប់នៅក្នុងអំពើហិង្សានៅស៊ីរីនៅក្រោយថ្ងៃមួយក្នុងបណ្តាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតនៃការបះបោរ៧ខែមកហើយប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។
អ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសមួយដោយអ៊ីស្រាអែលទៅលើជំរុំហ្វឹកហ្វឺនពួក Jihad អ៊ីស្លាមនៅក្នុងផ្នែកខាងត្បូងនៃតំបន់ Gaza បានបណ្តាលឱ្យជនសកម្មប្រយុទ្ធ៥នាក់ស្លាប់។