ព័ត៌មានចុងក្រោយបំផុត៖
ភូមា/អាមេរិក៖ លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសស.រ.អា និយាយថា មានក្តីសង្ឃឹមថា នឹងមានកំណែទម្រង់នៅប្រទេសភូមា ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរក្នុងប្រទេសនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។
អ៊ីរ៉ង់/អង់គ្លេស៖ ប្រទេសអង់គ្លេសនិយាយថា ខ្លួនកំពុងដកបុគ្គលិកស្ថានទូតពីប្រទេសអ៊ីរ៉ង់ ក្រោយពីមានការរំលោភបំពានដោយមហាជនកាលពីថ្ងៃអង្គារលើបរិវេណស្ថានទូតអង់គ្លេសក្នុងទីក្រុងតេហេរ៉ង់ (Tehran)។
កូតឌីវ័រ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទលោក Laurent Gbagbo អតីតប្រធានាធិបតីប្រទេសកូតឌីវ័រ(Ivory Coast) ពីបទឧក្រិដ្ឋចំនួន៤ករណីប្រឆាំងមនុស្សជាតិ ទាក់ទងនឹងអំពើហិង្សា ក្រោយពីមានការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំទៅ។
តួកគី៖ ប្រទេសតួកគីនិយាយថា ខ្លួនកំពុងរារាំងទ្រព្យសម្បត្តិរបស់មេដឹកនាំប្រទេសស៊ីរី ហើយកំពុងចាត់វិធានការផ្សេងទៀត គាបសង្កត់ឲ្យរដ្ឋាភិបាលស៊ីរីឈប់ធ្វើការបង្ក្រាបដ៏គ្រោះថ្នាក់ទៅលើការបះបោរដោយប្រជាធិបតេយ្យដែលមានរយៈពេល៨ខែនោះ។
ប៉ាគីស្ថាន៖ លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសស.រ.អា. និយាយថា លោកស្រីសោកស្តាយដែលប្រទេសប៉ាគីស្ថានដកខ្លួនចេញពីសន្និសីទអន្តរជាតិនៅសប្តាហ៍ក្រោយ ដែលពិភាក្សា អំពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែលោកស្រីសង្ឃឹមថា រដ្ឋាភិបាលក្រុង Islamabad នឹងធ្វើសហប្រតិបត្តិការនៅពេលអនាគត។
សុខាភិបាលពិភពលោក៖ របាយការណ៍របស់អង្គការសហប្រជាជាតិចេញនៅថ្ងៃពុធនេះ និយាយថា ពិភពលោកសម្រេចបានលទ្ធផលដ៏អស្ចារ្យក្នុងឆ្នាំកន្លងទៅនេះ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងមេរោគអេដស៍ ប៉ុន្តែរបាយការណ៍នេះក៏និយាយដែរថាពិភពលោកត្រូវធ្វើការប្រឹងប្រែងខ្លាំងជាងនេះទៀត ដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ក្នុងពិភពលោក។
ចិន៖ ប្រទេសចិននិយាយថា ខ្លួនមិនជំទាស់នឹងទំនាក់ទំនងជិតស្និទ្ធរបស់ភូមាជាមួយលោកខាងលិចទេ តែទំនាក់ទំនងនេះមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសចិនទេ។
អេហ្ស៊ីប៖ ក្រុមមានឈ្មោះថា Muslim Brotherhood ដ៏មានឥទ្ធិពលនៅប្រទេសអេហ្ស៊ីបនិយាយថា ក្រុមខ្លួនកំពុងដឹកនាំការបោះឆ្នោតសភាដំណាក់កាលទីមួយ ហើយប្រឈមមុខនឹងឧត្តមសេនីយ៍យោធាក្នុងប្រទេសនេះ ដោយទាមទារឲ្យមានការដឹកនាំដោយជនស៊ីវិល។
កូរ៉េខាងជើង៖ កូរ៉េខាងជើងនិយាយថា ខ្លួនមានការជឿនលឿនក្នុងការចម្រាញ់អ៊ុយរ៉ានីញូមសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លែអ៊ែរ។ ការប្រកាសនេះនាំឲ្យមានកង្វល់ជាថ្មីថា គម្រោងដ៏មានការរិះគន់នេះអាចត្រូវកូរ៉េខាងជើងប្រើសម្រាប់ផលិតអាវុធបរិមាណូ។
សូម៉ាលី៖ មន្ត្រីសូម៉ាលីនិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងតិច៥នាក់នៅថ្ងៃពុធនេះ នៅក្រៅមូលដ្ឋានយោធានៅក្រុង Mogadishu នេះជាការវាយប្រហារចុងក្រោយនៃការវាយប្រហារដោយអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីនេះ។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ តុលាការឧទ្ធរណ៍វៀតណាមបានបន្ធូបន្ថយទោសពាក់កណ្តាលដល់អ្នកបញ្ចេញទស្សនៈតាមអ៊ីនធឺណិតជាតិបារាំងដើមកំណើតវៀតណាមម្នាក់។ លោក Pham Minh Hoang បានត្រូវចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១០ហើយបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំពីបទវិទ្ធង្សនា។
ថៃ៖ សហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីតុលាការថៃដែលបានកាត់ឲ្យជាប់ទោសហើយនឹងដាក់គុករយៈពេល២០ឆ្នាំកាលពីសប្តាហ៍មុនដល់ជនជាតិថៃអាយុ៦១ឆ្នាំម្នាក់ដែលរងការចោទប្រកាន់ពីការបញ្ជូនសារតាមទូរស័ព្ទដែលពួកអាជ្ញាធរនិយាយថា បានប្រមាថមើលងាយរាជាធិបតេយ្យថៃ។
អ៊ីរ៉ង់៖ ពួកបាតុករជាតិអ៊ីរ៉ង់បានវាយសង្គ្រប់អាគារការទូត២របស់អង់គ្លេសក្នុងរដ្ឋធានីតេរ៉ង់ ក្នុងការឆ្លើយតបការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់អង់គ្លេសប្រឆាំងនឹងអ៊ីរ៉ង់។ ការដាក់ទ័ណ្ឌកម្មបានត្រូវធ្វើឡើងលើការសង្ស័យកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្គានីស្ថានហាមីដ កាហ្សៃ ជំរុញឲ្យប៉ាគីស្ថានផ្លាស់ប្តូរចិត្តគំនិតរបស់ខ្លួនអំពីការធ្វើពហិការសន្និសីទអន្តរជាតិនាពេលខាងមុខស្តីពីអនាគតរបស់ប្រទេសលោក។
អាហ្វហ្គានីស្ថាន៖ មេបញ្ជាការកំពូលរបស់អង្គការអូតង់នៅអាហ្គានីស្ថានបានបញ្ជាឲ្យកងទ័ពរាប់ម៉ឺននាក់ត្រូវមានការអត់ធ្មត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដើម្បីបញ្ចៀសកុំឲ្យមានការខូតខាតជនស៊ីវិលក្នុងអំឡុងពេលនៃកិច្ចប្រតិបត្តិការណ៍ប្រឆាំងពួកបះបោរ។
ស៊ីរី៖ ប្រាប់ឲ្យដឹងថាខ្លួនកំពុងពិចារណាពីរបៀបដោះស្រាយនៃការដាក់ទ័ណ្ឌកម្មដែលធ្វើឡើងដោយសម្ព័ន្ធអារ៉ាប់។
បែលហ្ស៊ិក៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានជួបគ្នាក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែមួយទៀតដើម្បីដោះស្រាយវិបត្តិបំណុលរបស់ទ្វីបនោះនិងជួយសង្គ្រោះប្រាក់យូរ៉ូ ដែលជារូបិយប័ណ្ណរួមរបស់ប្លុកនោះ។
កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បាន ទៅដល់កូរ៉េខាងត្បូង បន្ទាប់ពីទស្សនៈកិច្ចលើកទីមួយដោយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅកាន់ភូមាក្នុងរយៈពេល៥០ឆ្នាំនេះ។
ស៊ែប៖ ប្រធានាធិបតីស៊ែប Boris Tadic កំពុងអំពាវនាវដល់ជានជាតិស៊ែបឲ្យបោះបង់ចោលការរាំងខ្ទប់ផ្លូវនានាក្នុងប្រទេសកូសាវ៉ូភាគខាងជើងដោយនិយាយថាវាកំពុងធ្វើឲ្យខូចខាតដល់ការស្វះស្វែងរបស់ប្រទេសនោះធ្វើជាសមាជិករបស់សហភាពអឺរ៉ុប។
អ៊ីរ៉ាក់៖ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអញ្ជើញទៅដល់ប្រទេសអ៊ីរ៉ាក់ ដែលជាដំណើរបំពេញទស្សនៈកិច្ចមិនប្រកាសឲ្យដឹងជាមុន។