ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កក្កដា


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កក្កដា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កក្កដា

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

Khaled Bazalia នាយក​ស្ថានីយ៍​ទូរទស្សន៍ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​លីប៊ី និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយអំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់អូតង់ លើ​ស្ថានីយ៍​ទូរទស្សន៍​របស់ប្រទេស​នេះ នៅក្រុង​ទ្រីប៉ូលី ថ្ងៃទី៣០ កក្កដា ២០១១
Khaled Bazalia នាយក​ស្ថានីយ៍​ទូរទស្សន៍ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​លីប៊ី និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយអំពី​ការ​ទម្លាក់​គ្រាប់​បែក​របស់អូតង់ លើ​ស្ថានីយ៍​ទូរទស្សន៍​របស់ប្រទេស​នេះ នៅក្រុង​ទ្រីប៉ូលី ថ្ងៃទី៣០ កក្កដា ២០១១

លីប៊ី៖ អង្គការ អូតង់​និយាយ​ថា ​ពួក​គេ​បាន​ទម្លាក់​គ្រាប់​បែក​លើ​ថាស​ផ្កាយ​រណប​បី​របស់​ប្រទេស​លីប៊ី​នៅ​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មូយ​ដើម្បី​កុំឱ្យ​មេដឹកនាំ​លីប៊ី​ Moammar Gadhafi​ប្រើប្រាស់​ទូរទស្សន៍​ដើម្បី​បំភិតបំភ័យ​ក្រុមជនស៊ីវិល​។

ម៉ិកស៊ិក៖ វិទ្យាស្ថាន​ស្ថិតិ​នៃ​ប្រទេសម៉ិកស៊ិក​និយាយ​ថា ​ចំនួន​ឃាតកម្ម​នៅក្នុង​ប្រទេស​បាន​កើនទ្បើង​ជិត​២៥​ភាគរយ​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​សង្គ្រាម​គ្រឿង​ញៀន​របស់​ប្រទេស​នេះ​កើន​ខ្លាំង​ទ្បើង​ជាង​មុន។

ឥណ្ឌូនេស៊ី៖ អាជ្ញាធរ​ ឥណ្ឌូនេស៊ី ​ថ្លែងថា ​ដី​បាក់រមៀល​ មក​លើភូមិ​មួយ​នៃ​តំបន់ភាគ​ខាង​ត្បូង​កោះ ​ស៊ូមាត្រា​ បាន​សម្លាប់​កុមារ​ យ៉ាង​តិច​ ៤​ នាក់ និង​ធ្វើ​ឲ្យ​របួស​ មនុស្ស​ពីរ​នាក់​ទៀត។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា​បាន​សុំ​ដល់​ពួក​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ ​និង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​ស.រ.អ.​ឱ្យ​យល់​ព្រម​លើ​ផែនការ​មួយ​ដើម្បី​បង្កើន​កម្រិត​នៃ​ការ​ជំពាក់​បំណុល​របស់​ប្រទេស ពេល​ដែល​ប្រទេស​ជាតិ​ជិត​មាន​ការ​គំរាម​កំហែង​ដោយ​សារ​ការ​គ្មាន​ប្រាក់​សង​បំណុល​នៅ​សប្តាហ៍​ក្រោយ។

វៀតណាម៖ អាជ្ងាធរ​វៀតណាម​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ អគ្គីភ័យ​នៅ​ក្នុង​រោងចក្រ​ធ្វើ​ស្បែក​ជើងនៅ​តំបន់​ខាង​ជើង​ផែ​សមុទ្រ ហៃហ្វុង បាន​សម្លាប់​មនុស្ស ១៧នាក់ និង​ធ្វើ​ឲ្យ​របួស​ធ្ងន់ធ្ងរ​មនុស្ស ២១នាក់។​ប៉ូលីសនិយាយថា ភ្លើង​ឆេះ​នោះចាប់​ផ្ដើម​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ នៅ​ពេល​គេ​ផ្សា​ដែក។

ប៉ាគីស្ថាន៖ ប៉ូលីសនៅ​តំបន់​នីរតី​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​ម្នាក់​បាន​បាញ់​កាំភ្លើង​មក​លើ​ឡាន​ មីនី​បុស ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​បាន​សម្លាប់​ក្រុម​និកាយ ​ស៊ីអ៊ីត ​មូស្លីម​ ១១​នាក់​ មាន​ស្រ្ដី​ម្នាក់​ផង​ដែរ។

អាហ្វ្រិក៖ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ថវិកា​ជំនួយ​មនុស្សធម៌​បន្ថែម​១,៤​ពាន់​លាន​ដុល្លារ​ ដើម្បី​យក​ទៅ​ជួយ​ជន​រងគ្រោះ​ពី​គ្រោះ​រាំង​ស្ងួត​១២​លាន​នាក់ ​ក្នុង​តំបន់​អាហ្វ្រិករាង​ដូច​ស្នែង​។

សហរដ្ឋ​អាមេរិក៖ ខ្យល់ព្យុះឈ្មោះ​ Don​ បាន​ធ្លាក់​ចុះ​មក​លើ​តំ​បន់​ភាគ​ខាង​ត្បូង​រដ្ឋ​តិចសាស​ នៅ​យប់​ថ្ងៃ​សុក្រ​ តែ​បាន​ទន់​ខ្សោយ​ទៅ​វិញ ​ដ៏ច្រើន​សន្ធឹក​ ហើយ​មិន​អាច​នាំ​ភ្លៀង​ធ្លាក់​ច្រើន​ត្រូវ​ការ​ចាំបាច់ ដើម្បី​ផ្ដល់​ទឹក​មក​ឲ្យ​តំបន់​រាំង​ស្ងួត​នៅ​ទី​នោះទេ។

ព័ត៌មាន​ពី​ពេល​មុន​នេះ៖

ក្មេង​ប្រុស​ម្នាក់​ពាក់មួកចំបើង ដែល​មាន​សរសេរ​ពាក្យជា​ភាសា​អារ៉ាប់ ថា «ចាកចេញ» ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល បន្ទាប់​ពី​ការ​បន់ស្រន់​នៅ​ថ្ងៃសុក្រ ក្នុង​រដ្ឋធានី Sana'a របស់​ប្រទេស​យេម៉ែន ថ្ងៃទី២៩ កក្កដា ២០១១
ក្មេង​ប្រុស​ម្នាក់​ពាក់មួកចំបើង ដែល​មាន​សរសេរ​ពាក្យជា​ភាសា​អារ៉ាប់ ថា «ចាកចេញ» ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល បន្ទាប់​ពី​ការ​បន់ស្រន់​នៅ​ថ្ងៃសុក្រ ក្នុង​រដ្ឋធានី Sana'a របស់​ប្រទេស​យេម៉ែន ថ្ងៃទី២៩ កក្កដា ២០១១

យេម៉ែន៖ ពួក​មេដឹកនាំ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​ក្នុង​ប្រទេស​យេម៉ែន​បាន​សុំ​ដល់​ពួក​អ្នក​គាំទ្រ​ឱ្យ​តស៊ូ​នៅ​ក្នុង​ជំនុំមហាជន​មួយ​ក្នុង​ក្រុងសាណា​កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ពួកគេ​ជំរុញ​ឱ្យ​ប្រធានាធិបតី​ Ali Abdullah Saleh ចុះ​ចេញ​ពី​តំណែង។ ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​រដ្ឋធានី ក្រោយ​ពិធី​សូត្រធ៌ម​នៅ​ពេល​ថ្ងៃ​ត្រង់។

អាហ្វ្រិក៖ អ.ស.ប.បាន​អំពាវនាវ​សុំ​ប្រាក់១ពាន់៤រយ​លាន​ដុល្លារ​ថែមទៀត ​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធ៌ម​ដល់​មនុស្ស​ជាង​១២លាន​នាក់​នៅ​ក្នុង​ប្រទេស​នានា​ដែល​មាន​គ្រោះ​រាំងស្ងួត​តំបន់​ស្នែង​នៃ​ទ្វីប​អាហ្វ្រិក។

លីប៊ី​៖ ប្រជារាស្ត្រ​លីប៊ី​រាប់​ពាន់នាក់​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នៃ​មេ​បញ្ជាការ​យោធា​របស់​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង ​Benghazi ​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​កាលពី​ថ្ងៃ​សុក្រ។

សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ជា​ការបន្ទាន់​ខ្លាំង​ទ្បើងៗ​ដែល​ពួក​ប្រជាធិបតេយ្យ​និងពួក​សាធារណរដ្ឋ​ក្នុង​សភា​ត្រូវ​សម្រេច​កិច្ច​ព្រមព្រៀង​អំពី​វិធានការ​មួយ ​ដើម្បី​ការ​កម្រិត​តាម​ផ្លូវច្បាប់​លើ​ការខ្ចីប្រាក់​របស់​រដ្ឋាភិបាល​ និង​ការកាត់​ចំណាយ។

សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ច​ស.រ.អ.​បាន​លូតលាស់​តាម​អត្រា​មួយ​ដែល​យឺត​ជាង​ការ​ដែល​ពួកសេដ្ឋវិទូ​បាន​ស្ទង់​ប្រមាណ​ក្នុង​រយៈពេល​ពាក់​កណ្តាល​ទី​មួយ​នៃ​ធ្នាំ​នេះ។

ទួរគី​៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​នៃ​ប្រទេសទួរគី​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល ​និង​ពួក​មេ​បញ្ជាការ​នៃ​កងទ័ព​ជើង​គោក​ កងទ័ព​ជើង​ទឹក​ និង​កងទ័ព​អាកាស​បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពី​តំណែង​ជូន​រដ្ឋាភិបាល។

អេហ្ស៊ីប៖ ពួក​អ៊ីស្លាម​និយម​បាន​បញ្ចុះបញ្ចូល​ឱ្យ​មាន​ការ​បង្កើត​ច្បាប់ ​Sharia ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ​ពេល​ដែល​បាតុករ​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីលាន​តារៀ​នៃ​ក្រុង Le Caire ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​សុំ​ឱ្យ​មាន​ការកែទម្រង់​យ៉ាង​លឿន។​

ស៊ីរី​៖ មាន​មនុស្ស​យ៉ាង​តិច​ណាស់​បួន​នាក់​បាន​ត្រូវ​សម្លាប់​នៅក្រោយ​កងកម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​លើ​ក្រុម​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​ប្រជុំមហាជន​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​សុក្រ។​

អាហ្វហ្គានីស្ថាន៖ ពួក​ប៉ូលីស​អាហ្វហ្គានីស្ថាន​និយាយ​ថា ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​តាម​ដង​ផ្លូវបាន​បណ្តាល​ឱ្យ​ជនស៊ីវិល​យ៉ាង​តិច​ណាស់​១៩​នាក់​ស្លាប់​ក្នុង​ខេត្ត​ Helmand ប៉ែក​ខាង​ត្បូង​ប្រទេស​កាលពី​ថ្ងៃ​សុក្រ។

ប៉ាគីស្ថាន៖ ពួក​តាលីបាន់​ប៉ាគីស្ថាន​និយាយ​ថា ​ពួក​គេ​បាន​ឃុំឃាំង​ប្តី​ប្រពន្ធ​សញ្ជាតិ​ Suisse ​មួយ​គូ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​កាត់​ខេត្ត Baluchistanan ដែល​មាន​ចលាចល​នា​ផ្នែក​និរតី​ប្រទេស​នេះ។

XS
SM
MD
LG