ក្រិក៖ ប្រទេសក្រិកនិយាយថា សេដ្ឋកិច្ចខ្លួនដែលមិនចម្រើនទៅមុខអាចរួញ៥ភាគរយនៅឆ្នាំនេះ ហើយការនេះធ្វើឱ្យរដ្ឋាភិបាលខ្លួនដែលជំពាក់បំណុលយ៉ាងច្រើនមានការពិបាកច្រើនជាងមុនក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងការកាត់បន្ថយឱនភាពរបស់ខ្លួន។
លីប៊ី៖ អាជ្ញាធរបណ្តោះអាសន្នប្រទេសលីប៊ីនិយាយថា ក្រុមហ៊ុនថាមពលអន្តរជាតិ៥បានធ្វើប្រតិបត្តិការជាថ្មីក្នុងប្រទេស ជាជំហានដ៏សំខាន់មួយក្នុងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងទ្រីប៉ូលីក្នុងការកសាងសេដ្ឋកិច្ចជាថ្មីដែលបានខ្ទេចខ្ទីដោយសារចលាចលស៊ីវិល និងការដាក់ទណ្ឌកម្ម។
ស៊ីរី៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិចណាស់១៣នាក់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។
សហរដ្ឋអាមេរិក៖ លោកស្រី Janet Napolitano រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា គ្មាន«ព័ត៌មាននៃការស៊ើបការសម្ងាត់ដែលគួរឱ្យជឿទុកចិត្តបាន» ថាអង្គការអាល់កៃដា ឬសាខារបស់អង្គការនេះគ្រោងធ្វើការវាយប្រហារក្នុងសហរដ្ឋអាមេរិកឱ្យចំថ្ងៃខួបឆ្នាំទី១០នៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ទេ។
សហរដ្ឋអាមេរិក៖ ការបង្កើនការងារនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានគាំងក្នុងខែសីហា ដោយអត្រាមនុស្សគ្មានការងារធ្វើមានចំនួន៩,១ ភាគរយ។
ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានក្នុងមូលដ្ឋាននិយាយថា ពួកជនជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធតាលីបាន់បានចាប់ពង្រត់ពួកកុមារាប៉ាគីស្ថានជាង៣០នាក់ដែលបានច្រទ្បំឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
តួកគី៖ ប្រទេសតួកគីបានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំក្រុងអានការ៉ាឱ្យវិលត្រទ្បប់ទៅកាន់ប្រទេសខ្លួនវិញ ហើយបានផ្អាកកិច្ចព្រមព្រៀងយោធាទាំងអស់នៅក្រោយសេចក្តីល្អិតល្អន់បានលេចចេញពីសេចក្តីរាយការមួយរបស់អង្គការសហប្រជាជាតិអំពីការឆ្មក់វាយប្រហារដ៏ប្រល័យដោយអ៊ីស្រាអែលកាលពីឆ្នាំទៅមិញលើនាវាតួកគីដែលបើកបរទៅកាន់តំបន់កាហ្សា។