ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣ សីហា


លោក ង្វៀន តាន់ ហ្សុង (Nguyen​ Tan​ Dung) នាយករដ្ឋមន្ត្រី​វៀតណាម ​ចូល​រួម​ក្នុង​ពិធី​បិទ​សមាជជាតិ​​លើក​ទី​១១​របស់​គណបក្ស​កុម្មុយន្ត​ក្នុង​ទី​ក្រុង​ហាណូយ។
លោក ង្វៀន តាន់ ហ្សុង (Nguyen​ Tan​ Dung) នាយករដ្ឋមន្ត្រី​វៀតណាម ​ចូល​រួម​ក្នុង​ពិធី​បិទ​សមាជជាតិ​​លើក​ទី​១១​របស់​គណបក្ស​កុម្មុយន្ត​ក្នុង​ទី​ក្រុង​ហាណូយ។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

វៀតណាម៖ សភា​ជាតិ​របស់​វៀតណាម​បាន​យល់ព្រម​ចំពោះ​គណៈរដ្ឋមន្រ្តី​ថ្មី​ ដែលមាន​សមាសភាព​ភាគច្រើន​ជា​អ្នក​គាំទ្រ​នាយក​រដ្ឋមន្រ្តី​ Nguyen​ Tan​ Dung។

អេហ្ស៊ីប៖ ប្រទេស​អេហ្ស៊ីប​បាន​ចាប់ផ្តើម​កាត់ទោស​អតីត​ប្រធានាធិបតី ​Hosni ​Mubarak​ ដែល​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​រយៈពេល​៦​ខែ​បន្ទាប់​ពី​លោក​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​អំណាច​នៅ​ក្នុង​បដិវត្តន៍​មួយ​ដែល​មាន​រយៈពេល​១៨​ថ្ងៃ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។

ចិន/ស.រ.អ.៖ ចិន​ដែល​ជា​ម្ចាស់​បំណុល​ដ៏​ធំ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ កំពុង​បញ្ជូន​សញ្ញា​ពី​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​កិច្ច​ព្រមព្រៀង​នៅ​សប្តាហ៍​នេះ​ដើម្បី​ដំឡើង​ការ​កម្រិត​ប្រាក់​បំណុល​របស់​សហរដ្ឋ​អាមេរិក ​និង​ចំពោះ​មធ្យោបាយ​ដែល​គេ​បាន​សម្រេច​កិច្ចព្រមព្រៀង​នោះ។

ចិន៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា​ មនុស្ស​ជាង​២​លាន​នាក់​ក្នុង​តំបន់​រាំង​ស្ងួត​ កំពុង​ទទួល​រងគ្រោះ​ពី​ការ​ខ្វះ​ទឹក​បរិភោគ​យ៉ាងខ្លាំង។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​នៃ​ប្រទេស​ស៊ីរី​បាន​ពង្រីក​ការ​ឡោមព័ទ្ធ​ប្រកប​ដោយការ​បង្ហូរ​ឈាម​របស់​ខ្លួន​ប្រឆាំង​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដោយ​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​ចំនួន​លើស​ពី​១៣០​នាក់​នៅពេល​ដែល​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រធានាធិបតី​ Bashar al-Assad ​កាន់តែ​ឯកកោ​ខ្លាំង​ឡើង។

លីប៊ី៖ គ្រួសារ​របស់​មេដឹកនាំ​យោធា​ឧទ្ទាម​លីប៊ី​ដែល​បាន​ត្រូវគេ​ធ្វើ​ឃាតុ​កាលពី​សប្តាហ៍​មុន​និយាយ​ថា​ កុលសម្ព័ន្ធ​ដ៏​មាន​អំណាច​មួយ​អាច​ស្វែង​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង​ប្រសិន​បើ​ពួក​មេដឹកនាំ​ប្រឆាំង​ខកខាន​មិន​បាន​បញ្ចេញ​ថា​តើ​នរណា​ស្ថិតនៅ​ខាង​ក្រោយ​នៃ​ការ​សម្លាប់​នោះ​ទេ។

ជប៉ុន៖ សភា​ជប៉ុន​បាន​អនុម័ត​ផែនការ​មួយ​ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​នៃ​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ​ Daiichi​ នៃ​ទីក្រុង​ Fukushima។

អូស្ត្រាលី៖ ចៅក្រម​អូស្រ្តាលី​ម្នាក់​បាន​ផ្អឹប​ទ្រព្យ​សម្បត្តិ​មក​ពី​សៀវភៅ​ដែល​បាន​សរសេរ​ដោយ​ David​ Hick អតីត​អ្នកទោស​ច្រក​សមុទ្រ​ Guantanamo​ អំពី​ការ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​លោក​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក។

ការ៉ាអ៊ីប៖ ការ​ព្រមាន​និង​ការ​តាមដាន​ចំពោះ​ដំណើរ​ខ្យល់ព្យុះ​តំបន់​ត្រូពិក​ បាន​ត្រូវ​ប្រកាស​នៅ​ផ្នែក​នានា​នៃ​តំបន់​សមុទ្រ​ការ៉ាអ៊ីប​ នៅ​ពេល​ដែល​ខ្យល់ព្យុះ​តំបន់​ត្រូពិក​ Emily ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​ Hispaniola​ នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ប៉ូលីស​និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១០
ប៉ូលីស​និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១០

ថៃ៖ របាយការណ៍​ព័ត៌មាន​អាស៊ី​និយាយ​ថា ​តុលាការ​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ប្រទេសថៃ​បាន​អនុញ្ញាត​ឱ្យ​មាន​ការបង់​ប្រាក់​ធានា​នៅ​ក្រៅឃុំ​សម្រាប់​អតីត​មេដឹកនាំ​ក្រុម​ប្រឆាំង​២​នាក់​ដែល​ជាប់​គុក ដោយត្រូវ​ចោទពី​បទ​ភេរវកម្ម​កាល​ពី​ឆ្នាំ​ទៅ​មិញ ​ក្នុង​ការទាក់ទិន​ជាមួយ​បាតុកម្ម​ដ៏​ធំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​បង្កឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៩០នាក់​ស្លាប់។

វៀតណាម៖ តុលាការ​ឧទ្ធរណ៍​មួយ​ក្នុង​ប្រទេស​វៀតណាម​បាន​រក្សា​ទុក​ទោស​ជាប់​គុក​៧​ឆ្នាំ​សម្រាប់​អ្នក​ប្រឆាំង​ម្នាក់​ដែល​ជា​កូន​ប្រុស​របស់​អ្នក​បដិវត្ត​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នកបដិវត្ត​វៀតណាម។

ស៊ីរី៖ ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​បាន​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​ក្នុង​ថ្ងៃ​ទី​ពីរ​អំពី​សេចក្តីព្រាង​សេចក្តី​សម្រេចចិត្ត​មួយ​ថ្កោល​ទោស​អំពើហិង្សាក្នុង​ប្រទេស​ស៊ីរី។

លីប៊ី៖ ពួក​ទាហាន​រដ្ឋាភិបាល​លីប៊ី ​និង​ក្រុម​ឧទ្ទាម​ប្រយុទ្ធ​គ្នា​នៅ​ជិត​ក្រុង ​Zlitan ខាងកើត​ប្រទេសលីប៊ី ​ដែល​នៅទី​នោះក្រុម​យុទ្ធជន​ឧទ្ទាម​កំពុង​ខិតខំ​ព្យាយាម​ដណ្តើម​ការត្រួតត្រា​តំបន់​នោះ​ពី​កងកម្លាំង​រដ្ឋាភិបាល។

សូម៉ាលី៖ ពួក​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក​អូបាម៉ា​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា​ពួក​គេ​បាន​ចេញគោលការណ៍​ណែនាំ​ថ្មី​ក្នុង​សេចក្តីសង្ឃឹម​ថា​នឹង​បង្កើន​ជំនួយ​ដល់​ប្រទេសសូម៉ាលី​ដែល​មាន​បញ្ហា​រាំងស្ងួត​និង​ទូរភិក្ស​។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ពួក​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​បួន​នាក់ ​និង​ធ្វើ​ឱ្យមនុស្ស​១០​នាក់​ទៀត​ត្រូវរបួស​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេសអាហ្វហ្គានីស្ថាន​។

សហរដ្ឋ​អាមេរិក៖ ក្រុម​សមាជិក​ព្រឹទ្ធសភា​ស.រ.អ​.បាន​បោះឆ្នោត​៧៤​សម្លេង​ទល់​នឹង​២៦​ដើម្បី​គាំទ្រ​វិធានការ​សម្របសម្រួល​នេះ​ដោយ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ជូន​លោក​ប្រធានាធិបតី​ក្នុង​រយៈពេល​តិច​ជាង​១២​ម៉ោង​មុន​ពេល​រដ្ឋាភិបាល​គ្មានប្រាក់​សង​បំណុល។

XS
SM
MD
LG