ព័ត៌មានចុងក្រោយបំផុត៖
យេម៉ែន៖ ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីសាណា Sana'a នៃប្រទេសយេម៉ែន រវាងកងកម្លាំងដែលមានភក្តីភាពជាមួយលោកប្រធានាធិបតី Ali Abdullah Saleh និងពួកកុលសម្ព័ន្ធប្រដាប់អាវុធដែលចូលដៃជាមួយក្រុមបាតុករប្រឆាំងនឹងលោក Saleh។
បារ៉ែន៖ តុលាការពិសេសមួយនៅក្នុងប្រទេសបារ៉ែន បានកាត់សេចក្តីបាតុករម្នាក់ឲ្យមានទោសប្រហារជីវិត និងម្នាក់ទៀតឲ្យជាប់គុកមួយជីវិត អំពីបទសម្លាប់ភា្នក់ងារនគរបាលម្នាក់។
ប៉ាគីស្ថាន៖ មេដឹកនាំនៃគណបក្សនយោបាយជំទាស់នៅក្នុងប្រទេសប៉ាគីស្ថានកំពុងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅពេលថ្មីៗនេះអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមសកម្មប្រយុទ្ធមួយដែលមានទំនាក់ទំនងជាមួយពួកអាល់កៃដា។
ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិចារណាអំពីសេចក្តីសម្រេចចិត្តមួយដែលអាចមានការសម្របសម្រួលគ្នា ស្តីអំពីប្រទេសស៊ីរី ដែលអាចជៀសវាងមិនឲ្យមានការដាក់ទណ្ឌកម្មភា្លមៗ តែនឹងផ្តន្ទាទោសចំពោះអំពើហិង្សាដែលរីកកាន់តែធំឡើង នៅពេលដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងទាហានក្រុមអ្នកប្រឆាំងនៅតែបន្តធ្វើការវាយប្រយុទ្ធគ្នាតទៅទៀត។
លីប៊ី៖ ទីភ្នាក់ងារនគរបាលអន្តរជាតិ Interpol បានចេញសេចក្តីប្រកាសអន្តរជាតិឲ្យប្រុងប្រយ័ត្នមួយ ដើម្បីសុំជំនួយក្នុងការស្វែងរក និងចាប់ខ្លួនកូនប្រុសរបស់អតីតមេដឹកនាំប្រទេសលីប៊ី លោក ម៉ូអាម៉ារ ហ្កាដាហ្វី ឈ្មោះ Saadi។
អឺរ៉ុប៖ សមាជិករដ្ឋសភាប្រទេសអាល្លឺម៉ង់ កំពុងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថាតើនឹងតំឡើងថវិកាសម្រាប់ជួយសង្គ្រោះប្រទេសនៅក្នុងទ្វីបអឺរ៉ុប ដែលកំពុងមានវិបត្តិសេដ្ឋកិច្ចត្រដាបត្រដួសឬមិនតំឡើង។
ព័ត៌មាននៅពេលមុននេះ៖
ជប៉ុន៖ កាលពីថ្ងៃពុធ ប្រទេសជប៉ុនបានទទួលភ្ញៀវគណៈប្រតិភូមកពីសមាគមអាស៊ីអាគ្នេយ៍ ដើម្បីធ្វើការចរចាអំពីស្ថានការតានតឹងរ៉ាំរ៉ៃនៅលើតំបន់សមុទ្រចិនភាគខាងត្បូង។
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានចាប់ផ្ដើមចាត់វិធានការលើកទីមួយដើម្បីពិនិត្យមើលពាក្យសុំធ្វើជាសមាជិករដ្ឋពេញលេញ របស់អង្គការនេះ ដោយបានបញ្ជូនសំណុំរឿងទៅឲ្យគណកម្មាធិការមូយ។
ស៊ីរី៖ គេរំពឹងថាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនិងជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីវែកញែកមកលើសេចក្ដីព្រាងនៃការសម្រេចចិត្ដមួយដែលគំរាមមកលើការដាក់ទណ្ឌកម្មទៅអនាគត បើកាលណាកងកម្លាំងសន្ដិសុខស៊ីរីមិនបញ្ឈប់កិច្ចប្រតិបត្ដិការយោធាប្រឆាំងជនស៊ីវិល។
អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិនិយាយថា ឧបហេតុដ៏ឃោរឃៅ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើនលឿននៅឆ្នាំនេះ។
សូម៉ាលី ៖ គណៈកម្មាធិការអន្ដរជាតិរបស់កាកបាតក្រហមនិយាយថា ខ្លួនសង្ឃឹមថានឹងយកជំនួយទៅឲ្យពលរដ្ឋសូម៉ាលីមូយលាននាក់នៅក្នុងតំបន់រងគ្រោះខ្លាំងពីការឥតអាហារនៅចុងឆ្នាំនេះ។
យេម៉ែន៖ ក្រុមកុលសម្ព័ន្ធអ្នកប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសយេម៉ែនបានបាញ់ទម្លាក់យន្ដហោះរបស់រដ្ឋាភិបាល នៅតំបន់ភាគខាងជើងនៃទីក្រុងសាណា ចំពេលដែលបាតុករច្រើនពាន់នាក់កំពុងតវ៉ានៅយប់ថ្ងៃពុធ ប្រឆាំងនឹងប្រធានាធិបតី Ali Abdullah Saleh។
បារ៉ែន៖ តុលាការពិសេសនៅក្នុងប្រទេសបារ៉ែនបានយល់ព្រមឲ្យមានការកាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋាភិបាល៨នាក់ នៃនិកាយហ្សីអ៊ីតតាមបទប៉ុនប៉ងទម្លាក់រដ្ឋាភិបាលរបស់ក្រុមស៊ុនី អំបូរភាគតិចដែលដឹកនាំរដ្ឋាភិបាល នៅមានការតវ៉ាប្រឆំាងរដ្ឋាភិបាល កាលពីដើមឆ្នាំ។
បារាំង៖ តុលាការឧទ្ធរណ៍នៃប្រទេសបារាំងបានបដិសេធសេចក្ដីស្នើរបស់ប្រទេសរវ៉ាន់ដា ដែលទាមទារសុំឲ្យបញ្ជូនភរិយារបស់អតីតប្រធានាធិបតី រវ៉ាន់ដា Juvenal Habyarimana ទៅឲ្យប្រទេស រវ៉ាន់ដាវិញ។
សហរដ្ឋអាមេរិក៖ និយាយថា បានចាប់ខ្លួនជនអន្ដោប្រវេសន៍ខុសច្បាប់ ដែលជនទាំងអស់នោះ ធ្លាប់មានឈ្មោះជាជនប្រព្រឹត្ដបទឧក្រិដ្ឋ។
អ៊ីរ៉ង់៖ និយាយថា បានចាប់ផ្ដើមផលិតកាំជ្រួចម៊ីស៊ីល ដែលអាចបាញ់ដល់ទិសដៅចម្ងាយ ២០០ គីឡូម៉េត្រ។