ថៃ៖ មនុស្សរាប់ម៉ឺននាក់កំពុងចាកចេញពីរាជធានីបាងកក នៅក្នុងការប៉ុនប៉ងគេចចេញពីទឹកជំនន់ដែលកំពុងលេបត្របាក់ទីក្រុងនេះ។
អ្នកក្រុងបាងកកបានផ្តុំគ្នានៅចំណតអាកាសយាន ចំណតរទេះភ្លើង និងចំណតរថយន្តក្រុងកាលពីថ្ងៃសុក្រ ខណៈដែលពលរដ្ឋឯទៀតបានព្យាយាមរកមធ្យោបាយចាកចេញ។ មនុស្សជាច្រើនចាកចេញទៅកាន់តំបន់ខាងត្បូងដែលមានដីខ្ពស់។
ទឹកដែលបានហូរកាត់លើមាត់ទន្លេចៅប្រាយ៉ាបានព័ទ្ធជុំវិញព្រះរម្យរាជវាំង ហើយពួកមន្រ្តីមានការព្រួយបារម្មណ៍ថាកម្រិតទឹកទាំងនោះនឹងឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។
ថៃ៖ នៅពេលដែលទឹកជំនន់ ឡើងខ្លាំងក្នុងប្រទេសថៃ សេដ្ឋកិច្ចរបស់ថៃកំពុងតែរលាយបាត់ដែរ។
ធនាគារថៃប្រាប់ឲ្យដឹងនៅថ្ងៃសុក្រថា ទឹកជំនន់ដែលកំពុងធ្វើឲ្យលិចក្រុងបាងកក បានធ្វើឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ធនាគារកណ្តាលប្រាប់ឲ្យដឹងថាទឹកជំនន់កំពុងមានផលប៉ះពាល់ទាំងផលប្រយោជន៍កសិកម្មនិងឧស្សាហកម្មរបស់ថៃ។ ធនាគារបានព្យាករណ៍ថាទឹកជំនន់នឹងកាត់បន្ថយការរីកចម្រើនសេដ្ឋកិច្ចរបស់ថៃយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយការទម្លាក់ពីការរីកចម្រើនពី4,1 ភាគរយមកត្រឹម 2,6 ភាគរយ។
ជប៉ុន៖ កិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើរោងចក្រនុយក្លេអ៊ែរខូច Fukushima -Daiichi នៃប្រទេសជប៉ុនអាចចំណាយ។
ទុយនីស៊ី៖ គណបក្ស Ennahda ដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសទុយនីស៊ី បានចាប់ផ្តើមចចារជាមួយគណបក្សប្រកួតប្រជែងនានាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ មួយថ្ងៃបន្ទាប់ពីបានទទួលជ័យជំនះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសេរីលើកទីមួយរបស់ប្រទេសនោះ។
ស៊ីរី៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខនិងពួកអ្នកបាញ់ត្រង់ស៊ីរីបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៤នាក់ដែរកាលពីថ្ងៃសុក្រ នៅពេលដែលបាតុករបានចាប់ផ្តើមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅពាសពេញប្រទេស។
តួកគី៖ ពួកអ្នកជួយសង្គ្រោះក្នុងប្រទេសតួកគីបានទាញក្មេងប្រុសម្នាក់ចេញពីកម្ទេចបាក់បែកកាលពីថ្ងៃសុក្រ ជាង១រយម៉ោងបន្ទាប់ពីការរំជួយផែនដីដែលមានកម្លាំង 7,2 កាលពីថ្ងៃអាទិត្យបានបំផ្លាញផ្នែកភាគច្រើននៃតំបន់ភាគអាគ្នេយ៍នៃប្រទេសតួកគី។
អេត្យូពី៖ សេតវិមានប្រាប់ឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងប្រទេសអេត្យូពីហើយថាយន្តហោះគ្មានមនុស្សបើក បានស្ថិតនៅទីនោះដើម្បីបំពេញបេសកម្មហោះស៊ើបយកការណ៍ មិនមែនវាយប្រហារទេ។
កែនយ៉ា៖ បុរសកែនយ៉ាម្នាក់ដែលបានសារភាពមានទោសពីការវាយប្រហារគ្រាប់បែកដៃនៅដើមសប្តាហ៍នេះក្នុងទីក្រុងណៃរ៉ូប៊ីបានត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិត នៅខណៈពេលដែលពួកបះបោរសូម៉ាលី al – Shabab បន្តគម្រាមកំហែងនៅពាសពេញប្រទេស Kenya នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់កែនយ៉ាចូលក្នុងប្រទេសសូម៉ាលី។