ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្ខេប​ព័ត៌មាន​អន្តរជាតិ​​ - ​២៩ ​មិថុនា ​២០១១


មន្ត្រី​កងទ័ព​ជើង​ទឹក​​​នៃ​កងទ័ព​រំដោះ​ប្រជាជាន​ចិន ឈរ​នៅ​លើ​នាវា​ចម្បាំង FFG Zhoushan ដែល​អាច​បាញ់​កាំជ្រួច​បញ្ជា​បាន។
មន្ត្រី​កងទ័ព​ជើង​ទឹក​​​នៃ​កងទ័ព​រំដោះ​ប្រជាជាន​ចិន ឈរ​នៅ​លើ​នាវា​ចម្បាំង FFG Zhoushan ដែល​អាច​បាញ់​កាំជ្រួច​បញ្ជា​បាន។

ចិន៖ មន្រ្តី​ចិន​ម្នាក់​ដែល​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ រដ្ឋាភិបាល​ទាំងពីរ​មាន​ការ​ទទួលខុសត្រូវ​រួម​ដើម្បី​ការពារ​ដែនដី​ដែល​ទាមទារ​ដោយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

អាហ្វហ្កានីស្ថាន៖ មន្រ្តី​អាហ្គានីស្ថាន​និយាយ​ថា​ជន​ស៊ីវិល​អាហ្គាន​១០នាក់​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ពួក​តាលីបាន​ប្រដាប់​ដោយ​អាវុធ​ធន់ធ្ងន់​បាន​វាយ​សង្គ្រប់​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល។

ក្រិក៖ ប្រទេស​ក្រិក​កំពុង​ស៊ូទ្រាំ​កូដកម្ម​ទូទៅ​មួយ​អស់​រយៈពេល​៤៨ម៉ោង​នៅ​ថ្ងៃទី២​នៅ​ក្នុង​ការ​ប្រឆាំង​តវ៉ា​ការ​ធ្វើ​កំណែទម្រង់​ជាតិ​ដ៏​ក្រៀមក្រោះ​មួយ​ឈុត​ទៀត។

អេហ្ស៊ីប៖ ការ​ប្រយុទ្ធ​រវាង​កងសន្តិសុខ​អេហ្ស៊ីប​និង​បាតុករ​ក្នុង​ទីក្រុង​ឡឺគែរ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០នាក់​រងរបួស​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ពេល​ដែល​បាតុករ​បាន​អំពាវនាវ​ឲ្យ​សេនាប្រមុខ​របស់​ប្រទេស​នោះ​ចុះចេញ​ពី​តំណែង។

ភូមា៖ អង្គការ​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោក​ស្រី អោង សានស៊ូជី និយាយ​ថា​ខ្លួន​បាន​ត្រូវ​គេ​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​នយោបាយ​ទាំង​អស់។

ចិន៖ ប្រធានាធិបតី​ចិន​ ហ៊ូ ជិនតៅ (Hun Jintao) បាន​ធ្វើ​ការ​ចរចា​ជាមួយ​ប្រធានាធិបតី​ Omar al-Bashir​បន្ទាប់​ពី​ការ​ស្វាគមន៍​កម្រាល​ព្រំ​ក្រហម​សម្រាប់​ប្រធានាធិបតី​ស៊ូដង់​ ដែល​បាន​ប្រឈមមុខ​ដីកា​ចាប់ខ្លួន​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

XS
SM
MD
LG