ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៩ សីហា


រូបភាព​បញ្ចូល​គ្នា​នេះ​បង្ហាញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមទាំង​៤​​រូប​នៅ​ អំឡុង​សវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។
រូបភាព​បញ្ចូល​គ្នា​នេះ​បង្ហាញ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមទាំង​៤​​រូប​នៅ​ អំឡុង​សវនាការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​ ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ អ្នក​ជំនាញការ​ខាង​សុខាភិបាល​ម្នាក់​បាន​ប្រាប់​តុលាការ​ខ្មែរ​ក្រហម​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ចុងចោទម្នាក់​ក្នុងចំណោម​ចុងចោទ​បួន​នាក់​កំពុង​មាន​ជំងឺ​បាត់បង់​ស្មារតី​ហើយ​អាច​មាន​ជំងឺ​វង្វេងវង្វាន់។

ជប៉ុន៖ គណបក្ស​កំពុង​កាន់​អំណាច​ជប៉ុន​ បាន​បោះឆ្នោត​ជ្រើសរើស​លោក​យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជា​មេដឹក​នាំ​ថ្មី​របស់​ខ្លួន​ ដែល​ករណី​នេះ​មាន​ន័យ​ថា​អ្នក​អភិរក្ស​និយម​ផ្នែក​ហិរញ្ញវត្ថុ​នេះ​នឹង​ប្រាកដ​ជា​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៦​របស់​ប្រទេស​ជាតិ​នា​ពេល​ឆាប់ៗ​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ។

ជប៉ុន៖ លោក​យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko ​Noda) ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ ជា​អ្នកគាំទ្រ​នាយករដ្ឋមន្រ្តី​ចេញពី​តំណែង​ ណាអុតុ​ កាន់​ (Naoto Kan)​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​គេ​រំពឹង​ថា គាត់​នឹង​បន្ត​នយោបាយ​របស់​លោក​ កាន់​ (Kan)។

អាស៊ី៖ ខ្យល់ព្យុះ​សង្ឃរា​ទីហ្វុង​ណាន់ម៉ាឌុល​ (Nanmadol) ​បាន​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់យ៉ាងខ្លាំង​ហើយ​នឹង​មាន​ខ្យល់​បក់​ក្នុង​ល្បឿន​ជាង​មួយ​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​ដែល​វា​ឆ្លងកាត់​កោះ​តៃវ៉ាន់​ភាគ​ខាងត្បូង​ និង​ខាងកើត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​បាន​ធ្វើឲ្យ​សាលា​រៀន​ និង​កន្លែង​អាជីវកម្ម​ផ្សេងៗ​បិទ​ទ្វារ និង​បង្ខំឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជម្លៀស​ចេញ​ពី​ទីលំនៅ។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ​បាន​ប្រកាស​ភាពអាសន្ន​ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​រង​ការបក់បោក​ដោយសា​រខ្យល់ព្យុះ​សង្ឃរា​ឈ្មោះ អាយរីន​ (Irene)​ រួមមាន​រដ្ឋ​ North Carolina​, Virginia​, និង​ទីក្រុង​ញូវយ៉ក ដើម្បី​ផ្តល់​ធនធាន​សហព័ន្ធ​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​រដ្ឋ​ទាំង​នោះ។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាន​ឡោមពទ័្ធ​ទីក្រុង​ភាគ​កណ្តាល​ដែល​ជាទី​កន្លែង​នៃ​ការ​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​ បាសៀរ អាល់ អាសេដ (Bashar al- Assad)។ ពួក​សកម្មជន​និយាយ​ថា​ កងទ័ព​ដែល​ឡោមព័ទ្ធ​ទីក្រុង​រ៉ាស់តាន់ (Rastan) ​បាន​បាញ់​កាំភ្លើង​យន្ត​នៅថ្ងៃ​ច័ន្ទ​នេះ ដោយ​បន្ត​បង្ក្រាប​ការ​ងើប​បះបោរ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៥​ខែ​នោះ។

លីប៊ី៖ កងកម្លាំង​ប្រឆាំង​នឹង​លោក​ហ្កាដាហ្វី​ (Gadhafi​) នៃ​ប្រទេស​លីប៊ី​ កំពុង​ខិត​ចូល​កាន់តែ​ជិត​ទីក្រុង​ស៊ឺដ (Sirte)ដែល​ជា​ស្រុក​កំណើត​របស់​ម៉ូអាម៉ារ ហ្ដាដាហ្វី​ (Moammar ​Gadhafi​) ខណៈពេល​ដែល​ពួកគេ​បន្ត​ស្វែង​រក​មេដឹកនាំ​ចុះខ្សោយ​រូបនេះ​បន្ទាប់​ពី​ពួកគេ​បាន​ត្រួតត្រា​រដ្ឋធានី​លីប៊ី​រួច​មក។

ចិន៖ ឧត្តមសេនីយ៍​ចិន​ម្នាក់​និយាយ​ក្នុង​រូបភាព​វីដេអូ​ដែល​គេ​បាន​មើល​ឃើញ​ជាទូទៅ​ថា​ ប្រទេស​របស់​លោក​ ខកខាន​មិន​បាន​កាត់ទោស​ចារបុរស​ល្បីៗ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​មក​នេះ​ ពីព្រោះ​តែ​រឿងក្តី​នោះ​ជា​រឿង​អាម៉ាស់​បំផុត​បើ​ផ្សាយ​ជា​សាធារណៈ​នោះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

បុរស​ម្នាក់​ដើរតាម​ដងផ្លូវ​ដែល​លិច​ជន់​នៅតំបន់ Red Hook នៅ Brooklyen ទីក្រុងញូយ៉ក កាលពី​ថ្ងៃទី២៨ សីហា ២០១១។ ទឹកសមុទ្រ​បាន​ឡើង​ខ្លាំង​រហូត​ចូល​ទៅដល់​ផ្លូវ​នានា​នៅ Manhattan កាល​ពីថ្ងៃ​អាទិត្យ នៅ​ពេលដែល​ព្យុះ​ត្រូពិក Irene បោះ​ឆ្ពោះ​ចូល​ទីក្រុង​ញូយ៉ក ដែល​ត្
បុរស​ម្នាក់​ដើរតាម​ដងផ្លូវ​ដែល​លិច​ជន់​នៅតំបន់ Red Hook នៅ Brooklyen ទីក្រុងញូយ៉ក កាលពី​ថ្ងៃទី២៨ សីហា ២០១១។ ទឹកសមុទ្រ​បាន​ឡើង​ខ្លាំង​រហូត​ចូល​ទៅដល់​ផ្លូវ​នានា​នៅ Manhattan កាល​ពីថ្ងៃ​អាទិត្យ នៅ​ពេលដែល​ព្យុះ​ត្រូពិក Irene បោះ​ឆ្ពោះ​ចូល​ទីក្រុង​ញូយ៉ក ដែល​ត្

សហរដ្ឋ​អាមេរិក​៖ លោកស្រី​ Janet Napolitano​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិបាន​សុំ​ដល់​ប្រជារាស្ត្រ​ដែល​ឋិត​នៅ​ក្នុង​តំបន់​ដែល​ខ្យល់ព្យុះ​ Irene ​បោកបក់លើឱ្យ​មានការ​ប្រុងប្រយ័ត្ន ​ទោះណា​ជា​ខ្យល់ព្យុះនេះ​បាន​បក់​ហួស​ទៅ​ហើយ ​ក៏​នៅ​មាន​គ្រោះថ្នាក់​ដែរ។

តៃវ៉ាន់​៖ កោះតៃវ៉ាន់​កំពុង​ត្រៀម​សម្រាប់​ខ្យល់ព្យុះ​ទីហ្វុង​ដ៏​សាហាវមូយ​ដែល​បោកបក់​ទៅ​ទិស​ខាង​ជើង​ពី​ប្រទេសហ្វីលីពីន ​ដែល​នៅទី​នោះវា​បាន​បោកបក់​លើ​កោះ Luzon ​ជា​កោះ​ធំ​ជាង​គេ ​ជា​មួយ​ការធ្លាក់​ភ្លៀងនិង​មាន​ខ្យល់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាងតិចណាស់​៨​នាក់​ស្លាប់។

លីប៊ី​៖ ក្រុម​ឧទ្ទាម​លីប៊ី​និយាយ​ថា ​ពួក​គេ​បាន​វាយ​យក​បាន​ក្រុង ​Bin Jawad នៅ​ជាប់​មាត់​សមុទ្រ ​ក្រោយ​ពី​បាន​ប្រយុទ្ធ​ច្រើន​ថ្ងៃ​ជា​មួយ​ពួក​យុទ្ធជន​ដែល​ស្មោះត្រង់​ជាមួយ ​Moammar Gadhafi។

ស៊ីរី៖ ប្រទេស​ស៊ីរី​បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សាព្រៃផ្សៃ ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភិតក្នុង​ប្រទេស ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​ការ​បះបោរ​លម្អៀង​ទៅ​ខាងលទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៥​ខែ​មក​ហើយ។

ប៉ាគីស្ថាន៖ អ្នកនយោបាយ​ជាន់ខ្ពស់​ម្នាក់របស់​គណបក្សប្រជារាស្ត្រ​ប៉ាគីស្ថាន​ដែល​ជា​បក្ស​គ្រប់គ្រង​ប្រទេស​បានលាលែង​ចេញ​ពី​តំណែង​របស់​លោកក្នុង​ក្រុង Karachi ប៉ែក​ខាង​ត្បូង​ប្រទេស ​ដោយ​បាន​ចោទ​ប្រកាន់បក្ស​ធំ​ជាង​គេ​ក្នុង​ក្រុង​នេះ​ថា​បាន​ធ្វើ​ឃាតកម្ម​និង​ប្រព្រឹត្ត​ភេរវកម្ម​។

នេប៉ាល់៖ សភា​នៃ​ប្រទេសនេប៉ាល់​បាន​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​និយម​លទ្ធិម៉ៅសេទង់​ជាន់​ខ្ពស់​ម្នាក់​ឱ្យ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស។

XS
SM
MD
LG