អេហ្ស៊ីប៖ លោកអតីតប្រធានាធិបតី Hosni Mubarak នៃប្រទេសអេហ្ស៊ីបនឹងត្រូវប្រឈមមុខនឹងការជំនុំជម្រះកាត់សេចក្ដីនៅសប្តាហ៍ក្រោយនៅក្រុងឡឺគែរ។
ហ្វីលីពីន៖ ក្រសួងយុត្ដិធ៌ម ប្រទេសហ្វីលីពីនឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេតជាផ្លូវការណ៍អំពីការចោទប្រកាន់ថ្មីៗថា លោកស្រីអតីតប្រធានាធិបតីGloria Arroyo បានបករើប៉ូលីសដើម្បីផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០០៤។
សូម៉ាលី៖ មានសេចក្ដីរាយថា មនុស្សយ៉ាងតិច១០នាក់ ត្រូវបានស្លាប់នៅរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលី នៅពេលដែលកងកម្លាំងសហភាពអាហ្វ្រិក និងកងកម្លាំងរបស់រដ្ឋាភិបាលប្រយុទ្ធជាមួយជនសកម្មប្រយុទ្ធ ដើម្បីការពារការហូរចូលនៃជំនួយស្បៀងអាហារ។
ឥណ្ឌា៖ បណ្ដាញព័ត៌មានឥណ្ឌាឲ្យដឹងថា រដ្ឋមន្ដ្រីថ្នាក់ខ្ពស់នៃរដ្ឋខាងត្បូង Karnataka បានដាក់ពាក្យចុះចេញពីដំណែង ដែលជាការឆ្លើយតបនឹងការចោទថាលោក និងមន្ដ្រីដទៃៗទៀតជាប់ពាក់ព័ន្ធទៅនឹងការបន្លំខុសច្បាប់ក្នុងរឿងជីករ៉ែ។
សហរដ្ឋអាមេរិក៖ សភាសរអគ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍លើផែនការរបស់លោក John Boehner ប្រធានសភាពីគណបក្សសាធារណ:រដ្ឋ ដើម្បីតម្លើងកម្រិតប្រាក់បំណុលហើយកាត់បន្ថយប្រាក់ចំណាយ។
លីប៊ី៖ ពួកបះបោរលីប៊ីនិយាយថា គេដណ្ដើមយកបានស្រុក Ghezaia ស្ថិតនៅភាគខាងលិច ក្រោយពីបានធ្វើការវាយប្រហារនៅក្នុងតំបន់នោះ នៅថ្ងៃព្រហស្បតិ៍ ។
អ៊ីរ៉ង់៖ សរអបានចោទប្រទេសអ៊ីរ៉ង់ថា បានធ្វើការព្រមព្រៀងគ្នាដោយសម្ងាត់ជាមួយពួកអាល់កៃដា នៅពេលដែលរដ្ឋាភិបាលសរអ ប្រកាសដាក់ទ័ណ្ឌកម្មនៅថ្ងៃព្រហស្បតិ៍ ទៅលើភ្នាក់ងារអាល់កៃដាថាជាប់សង្ស័យ។
ន័រវេស៖ នាយកខាងផ្នែកសន្ដិសុខនៃប្រទេសន័រវេសឲ្យដឹងថា មើលទៅទំនងដូចជាកាន់តែច្បាស់ឡើងថា អ្នកជាប់សង្ស័យក្នុងការវាយប្រហារកាលពីអាទិត្យមុនដែលបណ្ដាលឲ្យមនុស្ស៧៦នាក់ស្លាប់ ធ្វើដូច្នេះតែម្នាក់ឯង ដោយនិយាយថា អ្នកសើបអង្កេតគ្មានភស្ដុតាងអ្វីរហូតមកដល់ពេលនេះដែលភ្ជាប់គាត់ទៅនឹងពួកនិយមជ្រុលហួសដទៃទៀតទេ។
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ព និងពួកសកម្មប្រយុទ្ធនៅតំបន់ Kashmir ដែលប្រទេសឥណ្ឌាគ្រប់គ្រង បានបណ្ដាលឲ្យនាយទាហានម្នាក់ស្លាប់ហើយរបួសពីរនាក់ទៀត។