ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៨ កក្កដា


លោក​ Kim Kye Gwan,​ អនុរដ្ឋមន្ត្រី​​ការ​បរទេស​​កូរ៉េ​ខាង​ជើង​​មកក្រុង​ញូយ៉ក​ចរចា​ជាមួយ​មន្ត្រី​អាមេរិក។
លោក​ Kim Kye Gwan,​ អនុរដ្ឋមន្ត្រី​​ការ​បរទេស​​កូរ៉េ​ខាង​ជើង​​មកក្រុង​ញូយ៉ក​ចរចា​ជាមួយ​មន្ត្រី​អាមេរិក។

ព័ត៌មានចុងក្រោយ៖

សរអា/កូរ៉េខាងជើង៖អ្នក​ចរចា​សរអា​ និង​កូរ៉េខាងជើង​នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង​ ញូងយ៉ក​ ដែល​ជាកិច្ច​ពិភាក្សា​គ្នា​ជាលើក​ដំបូង​ក្នុងពេល​ជាង​១៨​ខែ​នេះ។

សរអា៖ គណបក្ស​សាធារណរដ្ឋ​មានផែនការ​ដោះស្រាយ​វិបត្តិ​បំណុល​ ដែលត្រូវ​បោះឆ្នោត​នៅសភា​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ គឺ​ជិត​មួយសប្តាហ៍​មុនពេល​ប្រទេស​នេះ​អស់​ថវិកា​បង់ថ្លៃ​ចំណាយ។

លីប៊ី៖ប្រធាន​ក្រុម​ប្រឹក្សា​នៅ​ប្រទេស​លីប៊ី​និយាយ​ថា ​ក្រុម​បះបោរ​ស្នើឲ្យ​លោក​Mohammar Gadhafi ​បន្តនៅ​ក្នុងប្រទេស​ បើលោក​សុខចិត្ត​ចុះចេញ​ពីតំណែង។

អាស៊ី៖ ធនាគារ​អភិឌ្ឍន៍អាស៊ី​ និយាយ​ថា ​តំបន់​អាស៊ី​ខាងកើត​នឹង​មាន​កំណើន​សេដ្ឋកិច្ច​តិចតួច​នៅឆ្នាំ​នេះ​ និងឆ្នាំ​ក្រោយ ​ដោយសារ​កំណើន​អតិផរណា​ និង​បំណុល​នៅ​សរអា​និង​នៅ​អឺរ៉ុប។

កូរ៉េ​ខាងត្បូង៖ មន្ត្រីកូរ៉េ​ខាងត្បូង​និយាយ​ថា ​មនុស្ស​ច្រើននាក់​បានស្លាប់​ដោយសារ​ការ​បាក់​ដី ​ដែល​បណ្តាល​មកពី​ភ្លៀងធ្លាក់​យ៉ាងខ្លាំង​បំផុត​ ក្នុង​រដ្ឋធានី ក្នុង​មួយ​សតវត្ស​កន្លង​ទៅនេះ។

ចិន៖មន្ត្រីចិន​និយាយ​ថា​ កំហុស​មនុស្ស​និង​បច្ចេកទេស​គឺ​ជាមូលហេតុ​បណ្តាល​ឲ្យរថភ្លើង​ក្រឡាប់​ដ៏គ្រោះថ្នាក់​បំផុត​តាំងពី​ឆ្នាំ​២០០៨​មក។

ស៊ីរ៉៖ មេដឹកនាំថ្មី​របស់​ក្រុម​អាល់​ខៃដា​កំពុង​ប្រកាស​អំពី​សាមគ្គីភាព​ជាមួយ​ចលានា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ស៊ីរី​ ហើយ​ជំរុញ​ឲ្យ​បាតុករ​នៅ​ទីនោះ​តម្រង់​ទិស​ការ​បះបោរ​របស់​គេ​ប្រឆាំង​រដ្ឋាភិបាល​ផង​ប្រឆាំង​អាមេរិក និង​អ៊ិស្រាអែល​ផង។

ណ័រវ៉េ៖ អ្នកជំនាញ​ប្រឆាំង​ភេរវកម្ម​មកពីសហភាព​អឺរ៉ុប ​និង​ណ័រវ៉េ​នឹង​ជួប​ប្រជុំគ្នា​នៅក្រុង​ Brussels ​ថ្ងៃព្រហស្បត៍​នេះ​ ដើម្បីពិភាក្សា​រក​មអធ្យោបាយ​បង្ការ​ការវាយ​ប្រហារ​ស្រដៀង​គ្នា​ ដែលបាន​សម្លាប់​មនុស្ស​៧៦​នាក់​កាលពី​សប្តាហ៍​មុន​ក្នុង​ក្រុង​Olso។

យ៉េម៉ែន៖ អ្នកស្មោះ​ត្រង់នឹង​រដ្ឋាភិបាល​ និង​បាតុករ​ប្រឆាំង​បាន​ប៉ះ​ទង្គិចគ្នា​នៅ​ប្រទេស​យ៉េម៉ែន​ នៅ​កន្លែងដែល​មាន​ការ​ប្រមូល​ផ្តុំគ្នា​ទូទាំង​ប្រទេស​កាល​ពីថ្ងៃពុធ។

ហ្សាំបៀ៖លោក ​Rupiah Banda ​ប្រធានាធិបតី​ប្រទេស​ហ្សាំបៀ ​បាន​ប្រកាស​រំលាយ​សភា​ និង​បានកំណត់​ថ្ងៃបោះ​ឆ្នោត​ថ្មី​នៅថ្ងៃទី​២០​ ខែកញ្ញា។

ថៃ៖គណៈ​កម្មការ​បោះឆ្នោត​ប្រទេស​ថៃ​បាន​បញ្ជាក់​ជ័យ​ជំនះ​របស់​បេក្ខជន​ជាច្រើន។​ ការប្រកាស​នេះបើក​ផ្លូវ​ឲ្យសភា​ជាតិ​បើកសម័យ​ប្រជុំរបស់​ខ្លួន​នៅ​ថ្ងៃច័ន្ទ។

វៀតណាម៖ វៀតណាម​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សរអា​ដែល​ថា​ បព្វជិត​ ង្វៀនវ៉ាន់លី ​ត្រូវគេ​ដាក់ពន្ធនាគារ​ ដើម្បី​បង្ក្រាប​ការ​បញ្ចេញ​ទស្សនៈ​របស់​លោក។

ព័ត៌មាននៅពេលមុននេះ៖

វៀតណាម៖ សហរដ្ឋ​អាមេរិក ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ សកម្មជន​វៀតណាម​ ម្នាក់​ជា​បន្ទាន់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ​ទោះ​ជា​ជន​នោះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏​ដោយ។ ​ស្រ្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ សរអ​បាន​ចេញ​សេចក្ដី​ថ្លែងការ​ដូច្នោះ​ កាល​ពី​យប់​ថ្ងៃ​អង្គារ៍ ដោយ​សម្តែង​ការ​ព្រួយបារម្ភ​លើ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ កាតុលិច​ ងៀង​ វ៉ាន់​ លី ម្ដង​ទៀត។

អង់គ្លេស៖ ប្រទេស​ អង់គ្លេស​បាន​បណ្ដេញ​អ្នក​ការទូត​ទាំង​អស់​របស់​រដ្ឋាភិបាល​ មូម៉ារ ​កាដាហ្វី​ ហើយ​បាន​ទទួល​ស្គាល់​ក្រុម​ប្រឆាំង ​ហៅ​ក្រុម​ប្រឹក្សា​ជាតិ​អន្ដរកាល ​ថា ​ជា​អាជ្ញាធរ​ស្រប​ច្បាប់​របស់​ប្រទេស​លីប៊ី។

យេម៉ែន៖ ក្រុម​និយម​រដ្ឋាភិបាល និង​ក្រុម​ប្រឆាំង​បាន​ប៉ះ​ទង្គិច​គ្នា​ នៅ​ក្នុង​ប្រទេស​យេម៉ិននៅ​ពេល​មាន​បាតុកម្ម​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ ពី​ថ្ងៃ​ពុធ។​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា មនុស្ស​ច្រើន​នាក់​បាន​រង​របួស​នៅ​ក្រុងភាគ​ខាង​ត្បូង​ ពេល​ដែល​ជន​ប្រដាប់​អាវុធ​និយម​រដ្ឋាភិបាល​បាន​បាញ់​កាំភ្លើង​មក​លើ​ក្រុម​ បាតុករ។

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្សប្រទេសស៊ីរី និយាយ​ថា កងកម្លាំង​សន្ដិសុខ​ស៊ីរី​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច ១១នាក់ក្នុង​អំឡុង​ពេល​បោស​សម្អាត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង ដាម៉ាស។

ន័រវ៉េស៖ នាយក​រដ្ឋមន្ដ្រី​ប្រទេស​ន័រវ៉េស ​លោក ​Jens ​Stoltenberg ​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក ​នឹង​រៀបចំ​ឲ្យ​មាន​គណកម្មការ​អចិន្ដ្រៃយ​មួយ ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​អំពី​រឿង​បាញ់​សម្លាប់​និង​ការ​វាយ​ប្រហារ​ដោយ ​ដាក់​គ្រាប់​បែក​ផ្ទុះ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៧៦​នាក់ ​កាល​ពី​សប្ដាហ៍​មុន។

អាហ្វហ្គានីស្ថាន៖ អត្ដឃាតជន​ម្នាក់​បាន​សម្លាប់​អភិបាល​ក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ អាហ្វហ្គានីស្ថាន ​នៃ​ទី​ក្រុង ​កានដាហារ ​ដែល​ជា​ឃាតកម្ម​ដ៏ចេញ​មុខ​ចុង​ក្រោយ​បង្អស់​មក​លើ​មន្ដ្រី​សំខាន់​ៗ​របស់​ ប្រធានាធិបតី ​ហាមីឌ ​កាសៃ។

អង់គ្លេស៖ ក្រសួង​ការបរទេស​អង់គ្លេស ​បាន​បើក​ពិធី​មូយ​នៅ​ជុំវិញ​ពិភព​លោក​ ដើម្បី​កត់​សំគាល់​ការ​រាប់​ថយ​ក្រោយ​នៃ​ពេល​វេលា​កីឡា​អូឡាំពិក​ឆ្នាំ​ ២០១២ ​ដែល​នឹង​ប្រព្រឹត្ដ​ធ្វើ​នៅក្រុង​ឡុងដ៍។

កូតឌីវ័រ៖ ប្រធានាធិបតិ​ប្រទេស ​កូតឌីវ័រ​ លោក ​Alassane ​Ouattara ​ថ្លែង​ថា​ យុត្ដិធម៌​នឹង​យក​ទៅ​អនុវត្ដ​តាម​សភាព​ស្មើៗ​គ្នា​ ដល់​អ្នក​ទទួល​ខុស​ត្រូវ ​ដែល​ប្រព្រឹត្ដ​អំពើ​ឃោរឃៅ ​នៅ​ពេល​ក្រោយ​ការ​បោះឆ្នោត។

អាហ្វ្រិក៖ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភ​លោក នៃ​អង្គការ​សហប្រជាជាតិ ​បាន​ ផ្ដើម​ដឹក​ជញ្ជូន​តាម​យន្ដហោះ​ជា​បន្ទាន់​នូវ​ជំនួយ​អាហារ​ទៅ​កាន់​តំបន់​ រងគ្រោះ​ដោយសារ ​ការ​រាំងស្ងួត​ក្នង​តំបន់​អាហ្វ្រិក​ រាង​ដូច​ស្នែង​ក្របី។

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​សម្ព័ន្ធមិត្ដ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋសភា ព្រម​ទាំង​ក្រុម​ប្រឆាំង​គណបក្ស​សាធារណរដ្ឋ នៅ​តែ​បន្ដ​ប្រកែក​គ្នា​អំពី​ផែនការ​នៃ​ការ​តម្លើង​កម្រិត​ប្រាក់​ខ្ចី​របស់ ​រដ្ឋាភិបាល​សហព័ន្ធ ខណៈ​ដែល​កាល​កំណត់នៃថ្ងៃទី ២ ខែ សីហា បានខិត​ជិតមក​ដល់។ បើ​មិន​មាន​កិច្ច​ព្រមព្រៀង​គ្នា​ទេ រដ្ឋាភិបាល​វ៉ាស៊ីនតោន​នឹង​ខកខាន​មិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​ឡើយ។

ប៉ាឡេស្ទីន៖ ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក មាហមូដ អាបាស​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​គាំទ្រ​សេចក្ដី​ស្នើ​មួយ​ដែល​តាម​ ស្វែង​រក​សមាជិកភាព​របស់រដ្ឋ​ប៉ាឡេស្ទីន នៅ​អង្គការ​សហប្រជាជាតិ ពេល​មាន​សម័យ​ប្រជុំ អសប នៅ​ក្រុង​ញូយ៉ក។

XS
SM
MD
LG