ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៨ សីហា

ទាហាន​នីហ្សេរីយ៉ា​ដើរខាងក្រៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ មួយថ្ងៃ​ក្រោយពី​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បុក​ចូល​ច្រក​សម្រាប់ចេញ ហើយ​បាន​បង្ក​ឲ្យ​រថយន្ត​មួយគ្រឿង​ផ្ទុក​ដោយ​គ្រាប់​ផ្ទុះ​នៅកន្លែង​ទទួលភ្ញៀវ​ក្នុង​អាគារនៅ​ក្នុង Abuja ប្រទេស​នីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖ ប្រធានាធិបតី​ប្រទេសនីហ្សេរីយ៉ា​បាន​ទៅ​មើល​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហរប្រជាជាតិ​ក្នុងក្រុង ​Abuja​ ដែល​នៅ​ទីនោះ​ការផ្ទុះ​គ្រាប់បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​១៩​នាក់​ស្លាប់។

ប៉ាគីស្ថាន៖ ពួក​ជន​សកម្មប្រយុទ្ធ​រាប់រយ​នាក់​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន​បាន​វាយប្រហារ​កន្លែង​ឆែកឆេរ​ប៉ាគីស្ថាន ​នៅ​តាម​ព្រំដែន​អាហ្វហ្គានីស្ថាន​បណ្តាល​ឱ្យ​បុគ្គលិក​សន្តិសុខ​៣៦​នាក់​ស្លាប់។

លីប៊ី៖ ក្រុម​ឧទ្ទាម​លីប៊ី​និយា​យ​ថា ​ពួក​គេ​បាន​ត្រួតត្រា Poste ​ព្រំដែន​សំខាន់​មួយ​នៅ​ជិត​ប្រទេស​ Tunisie​ តែ​នៅ​តែ​ប្រយុទ្ធ​ដើម្បីត្រួតត្រា​ក្រុង​ Zuwarah​ នា​ផ្នែក​ខាង​លិច​ប្រទេស។

ស៊ីរី​៖ ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា ​កងកម្លាំង​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី​Bashar al-Assad​ បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ក្រុងដាម៉ា់​ស់​និង​ក្រុង​ឯទៀតៗ​មួយ​ចំនួន។

ប៉ាគីស្ថាន៖ មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់និយាយថា​ Atiyah Abd al-Rahman ​ដែល​ជា​មេដឹកនាំ​លេខពីរ​នៃអង្គការ​ al-Qaida ​បានត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេសប៉ាគីស្ថាន។

XS
SM
MD
LG