ព័ត៌មានចុងក្រោយបំផុត៖
អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុប បានប្រកាសផែនការនៅថ្ងៃព្រហស្បត៍នេះដើម្បីកាត់បន្ថយបំណុលដ៏សម្បើមរបស់ប្រទេសក្រិកនិងជួយជំរុញថវិកាជួយសង្គ្រោះតំបន់ប្រើប្រាក់អឺរ៉ូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំទូលាយដើម្បីរាំងខ្ទប់វិបត្តិបំណុលក្នុងតំបន់ប្រើប្រាក់អឺរ៉ូ។
ថៃ៖ ពួកអាជ្ញាធរនៅក្នុងរដ្ឋធានីបាងកកនៃប្រទេសថៃកំពុងជំរុញប្រជាពលរដ្ឋនៅក្នុងស្រុកពីរដែលជន់លិចដោយសារទឹកជំនន់ឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនទៅជ្រកកោននៅទីជំរកក្បែរៗនោះ។
តួកគី៖ ពួកអាជ្ញាធរតួកគីកំពុងប្រញ៉ាប់ប្រញ៉ាល់ផ្តល់ទីជំរកដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីរាប់ពាន់នាក់ ដែលគ្មានកន្លែងស្នាក់នៅ និងកំពុងតស៊ូជាមួយនឹងភ្លៀងនិងព្រិល។
លីប៊ី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវគេរំពឹងថានឹងពិចារណាលើពង្រាងនៃសេចក្តីសម្រេចមួយដែលនឹងបញ្ចប់បេសកម្មរបស់អង្គការអូតង់នៅក្នុងប្រទេសលីប៊ីយ៉ាងមានប្រសិទ្ធិភាព ទោះបីមានការអំពាវនាវពីពួកមន្រ្តីលីប៊ីឲ្យបន្តបេសកម្មនោះទៀតក៏ដោយ។
ប៉ាគីស្ថាន៖ ពួកមន្រ្តីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានអ្នកបើករបស់សហរដ្ឋអាមេរិកបានសម្លាប់ទាហានយ៉ាងហោចណាស់៤នាក់នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយ័ព្យប្រទេស។
សហរដ្ឋអាមេរិក/កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា ការចរចាកាលពីពេលថ្មីៗនេះជាមួយកូរ៉េខាងជើងលើការបន្តការចរចាបញ្ហាអាវុធបរមាណូដែលបានជាប់គាំងមានការវិវត្តន៍ល្អជាងមុន ប៉ុន្តែលោកបាននិយាយបន្តទៀតថា ការចរចានេះនៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកដដែល។
យេម៉ែន៖ ពួកមន្រ្តីយេម៉ែននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ជនសង្ស័យដែលជាទាហាន៣នាក់ក្នុងប្រទេសយេម៉ែនខាងត្បូង។
ពិភពលោក៖ ផ្សារហ៊ុននៅអាស៊ីនិងអឺរ៉ុបបានឡើងថ្លៃខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែវិនិយោគិនមានប្រតិកម្មយ៉ាងពេញចិត្តចំពោះកិច្ចព្រមព្រៀងថ្មីរបស់មេដឹកនាំអឺរ៉ុបដើម្បីរាំងខ្ទប់វិបត្តិបំណុលក្នុងតំបន់ប្រើប្រាក់អឺរ៉ូ។
ភូមា៖ ប៉ូលីសភូមាបានរារាំងការប្រឆាំងតវ៉ាដ៍កម្រមួយរបស់កសិករដែលមានគ្នារាប់សិបនាក់ដែលមានការខឹងសម្បារចំពោះការរឹបអូសយកដីធ្លីរបស់ពួកគេ។
ព័ត៌មាននៅពេលមុននេះ៖
ថៃ៖ អាជ្ញាធរថៃបានចាត់វិធានការអស់សង្ឃឹមដើម្បីព្យាយាមទប់ទឹកទន្លេ ចៅប្រាយា មិនឲ្យលេចហៀរចេញពីច្រាំង ហើយនាំទឹកជំនន់ចូលមកកណ្ដាលទីក្រុងបាងកក។
កងកម្លាំងជើងទឹកថៃ បានប្រើនាវាច្រើនគ្រឿងនៅលើទន្លេ ចៅ ប្រាយា និងទន្លេដទៃ ហើយប្រើស្លាបចក្ររបស់នាវា ដើម្បីជម្រុញឲ្យទឹកហូរឆាប់រហ័សធ្លាក់ចូលទៅក្នុងសមុទ្រ។ មេបញ្ជាការកងកម្លាំងជើងទឹកថៃ ប្រាសឹត ចាន់ប្រភ័ក មានជំនឿថា វិធានការនោះនឹងជួយកិច្ចប្រឹងប្រែង ។
អភិបាលក្រុងបាងកកថ្លែងថា ទឹកទន្លេចៅប្រាយាអាចឡើងផុតច្រាំងនៅក្នុងពេលមួយយប់នៃថ្ងៃពុធ។ បើដូច្នោះមែន ទឹកទន្លេនឹងហៀរចេញពីច្រាំង និងព្រែកជីកចូលមកតំបន់ខាងជើងទីក្រុង។
ថៃ៖ ទីភ្នាក់ងារផ្ដល់អត្រាសកល និយាយថា ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ បានផ្ដល់ឧបសគ្គដល់ផលិតកម្មរោងចក្ររបស់ប្រទេសជាតិ ដោយកាត់បន្ថយផលិតកម្មផ្នែក បន្លះ ប្រើដោយរោងចក្រដទៃ នៅក្នុងប្រទេសផ្សេងៗ។
លីប៊ី៖ មេដឹកនាំបណ្ដោះអាសន្នលីប៊ីបានអំពាវនាវដល់អង្គការអូតង់សុំឲ្យបន្ដបេសកម្មរបស់ខ្លួននៅក្នុងប្រទេសលីប៊ីរហូតដល់ពេលយ៉ាងតិចចុងឆ្នាំនេះ។
ទុយនីស៊ី៖ សមាជិករបស់គណបក្សអ៊ីស្លាមនៅទុយនីស៊ីនាំមុខគេក្នុងការរាប់ សន្លឹកឆ្នោតនៃការបោះឆ្នោតជាប្រវតិ្ដសាស្រ្ដរបស់ប្រទេសនោះ ដោយនិយាយថាគណបក្សរបស់ខ្លួនមានគោលបំណងនឹងតែងតាំងមេដឹកនាំកំពូលរបស់ខ្លួនជាបេក្ខជនប្រធានាធិបតី។
អ៊ីរ៉ង់៖ រដ្ឋមន្ដ្រីការបរទេសហ៊ីឡារី គ្លីនតុនបានថ្លែងប្រាប់វីអូអេថា លោកស្រីមានជំនឿថា រដ្ឋាភិបាលអ៊ីរ៉ង់កាន់អំណាចផ្ដាច់ការ ហើយលោកស្រីមានប្រសាសន៍បន្ថែមថាអាមេរិកចង់និយាយបញ្ជាក់ប្រាប់ពលរដ្ឋអ៊ីរ៉ង់ថាសេចក្ដីប្រាថ្ឋារបស់ខ្លួនចង់បានសេរីភាព មានសភាពត្រឹមត្រូវ។
ស៊ីរី៖ មានមនុស្សយ៉ាងតិច១១នាក់ស្លាប់ក្នុងអំពើឃោរឃៅនៅស៊ីរី កាលពីថ្ងៃពុធ នៅពេលមុនកិច្ចប្រជុំរបស់គណប្រតិភូសមាគមអារ៉ាប់។
យេម៉ែន៖ មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ក្នុងអំពើឃោរឃៅនៅយេម៉ែន ហើយទោះបីជាមានបទឈប់បាញ់គ្នាប្រកាសដោយរដ្ឋាភិបាលនិងកងកម្លំាងស្មោះត្រង់នឹងឧត្ដមសេនីរត់ចោលជួរ។
តួកគី៖ ក្រុមអ្នកជួយសង្រ្គោះនៅតំបន់អាគ្នេយ៍នៅតួកគីបានស្រោចស្រង់ជីវិតមនុស្សយ៉ាងតិចពីរនាក់ រួចបានបន្ដរុករកអ្នករស់រានមានជីវិតពីការរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងតិច៤៦១នាក់នឹងធ្វើឲ្យរបួសជាង ១៣០០នាក់។
អាហ្វហ្គានីស្ថាន៖ កងកម្លាំងការពារសន្ដិសុខនៅអាហ្វហ្គានីស្ថាននឹងឡើងកាន់ដំណែងគ្រប់គ្រងសន្ដិសុខក្នុងតំបន់១៧ កន្លែងនៅអាហ្វហ្គានីស្ថាន។ មុនពេលដែលទាហានប្រយុទ្ធបរទេសចាកចេញពីប្រទេសនោះនៅឆ្នាំ២០១៤។
ចិន៖ យន្ដហោះថ្មីដែលគេរង់ចាំយូរ Boeing 787 Dreamliner បានចុះចតនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃពុធ ដែលជាជើងយន្ដហោះពាណិជ្ជកម្មលើកទីមួយ ជាង បី ឆ្នាំមកហើយ ក្រោយពីយន្ដហោះបដិវត្ដន៍នោះ បានត្រូវកំណត់ប្រើប្រាស់តាមពេលកំណត់។
ឥណ្ឌូនេស៊ី៖ តុលាការឧទរណ៍ឥណ្ឌូនេស៊ីបានបន្ថយចំនួនឆ្នាំជាប់គុកដល់អាចារ្យអ៊ីស្លាមនិយមជ្រុល ដែលពាក់ព័ន្ធនឹងការដាក់គ្រាប់បែកផ្ទុះដ៏ប្រល័យនៃឆ្នាំ២០០២ ដែលបានត្រូវជាប់ទោសតាមបទញុះញុងបង្កភេរវកម្ម៕