អាល្លឺម៉ង់៖ ប៉ូលីសអាល្លឺម៉ង់បានបាញ់ទឹកលើបាតុករប្រឆាំងនុយក្លេអ៊ែរកាលពីថ្ងៃសុក្រ ពេលដែលរទេះភ្លើងដឹកកាកសំណល់ជាតិវិទ្យុសកម្មនុយក្លេអ៊ែរបានបើកខិតចូលកាន់តែជិតទីកន្លែងចាក់កាកសំណល់ដ៍ចម្រូងចម្រាស់។
កូរ៉េខាងជើង៖ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យមន្រ្តីកូរ៉េខាងត្បូងម្នាក់ឃ្លាំមើលការចែកចាយជំនួយនៅក្នុងប្រទេសរបស់ខ្លួនជាលើកទីមួយចាប់តាំងពីរដ្ឋាភិបាលអភិរក្សនិយមបានកាន់អំណាចក្នុងទីក្រុងសេអ៊ូលតាំងពីឆ្នាំ២០០៨មក។
អ៊ីតាលី៖ ត្រូវសងការប្រាក់ជិតទ្វេដងដើម្បីខ្ចីប្រាក់នៅក្នុងការដេញថ្លៃសញ្ញាប័ណ្ណបំណុលក្នុងរយៈពេល៦ខែ ដែលកំពុងឆ្លុះបញ្ចាំងនូវការភ័យខ្លាចថ្មីអំពីបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសនានាដែលប្រើប្រាស់រូបិយប័ណ្ណរួមអឺរ៉ុប។
អេហ្ស៊ីប៖ ប្រជាពលរដ្ឋអេហ្ស៊ីបរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីលាន Tahrir នៃទីក្រុងឡឺគ័រកាលពីថ្ងៃសុក្រ ជាទីកន្លែងដែលពួកគេដាក់ការគៀបសង្កត់ឲ្យបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា ទោះបីពួកយោធាបានតែងតាំងនាយករដ្ឋមន្រ្តីថ្មីហើយក៍ដោយ។
អេហ្ស៊ីប៖ ក្រុមប្រឹក្សាជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធដែលកំពុងគ្រប់គ្រងប្រទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនបានជ្រើសរើសលោក Kamal el- Ganzouri ជានាយករដ្ឋមន្រ្តី។
ស៊ីរី៖ បានខិតចូលកាន់តែជិតទៅនឹងការដាក់ទ័ណ្ឌកម្មពីសម្ព័ន្ធភាពអារ៉ាប់ ពេលដែលចំនួនមនុស្សស្លាប់របស់ប្រទេសនោះពីភាពចលាចលដែលពាក់ព័ន្ធការប្រឆាំងតវ៉ាបន្តកើនឡើងយ៉ាងខ្លាំងនោះ។
កុងហ្គោ៖ ពួកមន្រ្តីរៀបចំការបោះឆ្នោតក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និយាយថា ពួកគេប្រុងប្រៀបជាស្រេចហើយសម្រាប់ការបោះឆ្នោតប្រធានាធិបតីនិងសភានៅថ្ងៃច័ន្ទខាងមុខនេះ។
សហរដ្ឋអាមេរិក៖ រដូវទិញអីវ៉ាន់ក្នុងពេលឈប់សម្រាកក្នុងសហរដ្ឋអាមេរិក បានចាប់ផ្តើមជាផ្លូវការ ដោយមានអ្នកទិញទំនិញពពាក់ពពូនគ្នានៅតាមហាងទំនិញនានាបន្ទាប់ពីការលក់ទំនិញក្រោយពេលបុណ្យថ្លែងអំណរគុណ Thanksgiving ដែលជាពិធីធ្វើឡើងជារៀងរាល់ឆ្នាំដែលគេហៅថា Black Friday។
សហរដ្ឋអាមេរិក៖ លោកជំទាវមីឆែល អូបាម៉ា សហរដ្ឋអាមេរិកបានទទួលដើមឈើ គ្រីស្តម៉ាស នៅសេតវិមានជាផ្លូវការកាលពីថ្ងៃសុក្រ។
ប៉ាគីស្ថាន៖ សកម្មជនអ៊ីស្លាមរាប់រយនាក់ បានធ្វើបាតុកម្មនៅតាមផ្លូវនានានៅក្នុងតំបន់កាស្សមៀរដែលត្រួតត្រាដោយប៉ាគីស្ថាន កាលពីថ្ងៃសុក្រដើម្បីប្រឆាំងតវ៉ាផែនការរបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយគូប្រកួតប្រជែងដ៍យូរអង្វែងរបស់ខ្លួន។