ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៦ កក្កដា


កាលពី​ថ្ងៃទី​២៥ កក្កដា ​​លោក​ប្រធានាធិបតី ​Barack Obama ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ ​ពីសេត​វិមាន​នៅ​វ៉ាស៊ីនតោន​ អំពីកម្រិតប្រាក់បំណុល។
កាលពី​ថ្ងៃទី​២៥ កក្កដា ​​លោក​ប្រធានាធិបតី ​Barack Obama ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ ​ពីសេត​វិមាន​នៅ​វ៉ាស៊ីនតោន​ អំពីកម្រិតប្រាក់បំណុល។

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អ៖ នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​នឹង​ជជែក​វែក​ញែក​អំពី​ផែនការ​ពីរ​ អំពី​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​ជាតិ​ដើម្បី​ចៀសវាង​លទ្ធភាព​នៃ​ការ​ ខកខាន​មិនសង​ប្រាក់​បំណុល​ ដែល​មិនធ្លាប់​មានពីមុន​ ហើយ​ដែល​នៅ​សល់​ពេល​តែ​មួយ​អាទិត្យ​បុណ្ណោះ។

វៀតណាម៖ កាល​ពី​ថ្ងៃ​អង្គារ សភា​ជាតិប្រទេស​វៀតណាម​បាន​ជ្រើស​តាំង​នាយក​រដ្ឋមន្ដ្រី​ងៀង​ តាន់យុង​ឲ្យបន្ត​អាណត្ដិ​ទី​ពីរ ​ ដោយ​ពង្រឹង​អំណាច​របស់​លោក​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​ខ្លាំង។

ន័រវ៉ែស៖ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ប្រទេស​ន័រវ៉ែស​បាន​សរសើរ​ក្រុម​ប៉ូលិស​ដែល​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​កំាភ្លើង​និង​គ្រាប់បែក​ ដែល​សម្លាប់​មនុស្ស​៧៦​នាក់ ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​និយាយ​ថា​ ប៉ូលិស​បាន​ធ្វើការ​ល្អអស្ចារ្យ។

សូម៉ាលី៖ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នៃ​អ.ស.ប.​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន ​តាម​អាកាស​នូវ​ជំនួយ​អាហារ​ដល់​ប្រទេស​សូម៉ាលី​ នៅ​ថ្ងៃ​អង្គារ​នេះ។

លីប៊ី៖ ទីភ្នាក់ងារ​មនុស្សធម៌​របស់អ.ស.ប.​និយាយ​ថា​ អ្នក​ស្រុក​ ភូមិ​នៅ​តំបន់​ខ្លះ​នៃ​ទី​ក្រុង​ទ្រីប៉ូលី​ ប្រទេស​លីប៊ី​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ ដោយ​សារ​តែ​សង្រ្គាម​រ៉ាំរ៉ៃ​នៅ​ទី​នោះ។

ប៉ាគីស្ថាន៖ ទីភ្នាក់ងារ​សង្រ្គោះ​អន្ដរជាតិ​មួយ​និយាយ​ថា​ ប៉ាគីស្ថាន​មិន​ទាន់​ងើប​ផុត​រួច​ពី​មហន្ដរាយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​ នៅ​ឡើយ​ទេ ​ហើយ​ថា​ប្រទេស​នោះ​មិន​បាន​ត្រៀមខ្លួន​សម្រាប់​រដូវភ្លៀង​នៅ​ពេល​ខាង​មុខ​ នេះ​ទេ។

កូរ៉េខាងត្បូង៖ មន្ដ្រី​កូរ៉េខាងត្បូង​និយាយ​ថា​ កូរ៉េខាង​ជើង​បាន​រៀបចំ​ប្រមូល​កងទ័ព ​នាវា​ចម្បាំង ​និង​យន្ដហោះ ​សម្រាប់​អ្វី​ដែល​គេ​រំពឹង​ថា​ នឹង​ជា​សមយុទ្ធ​យោធា​ដ៏​ធំធេង។

កូរ៉េខាងជើង៖ ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​របស់​កូរ៉េខាងជើង​និយាយ​ថា​ ប្រទេស​កូរ៉េខាងជើង​បាន​យល់​ព្រម​ជា​ឯកច្ឆន្ទ​ គាំទ្រ​ដល់​ក្រុម​មេដឹកនាំ​រដ្ឋ​ ដែល​ត្រូវ​ទទួល​ស្គាល់​អំឡុង​ពេល​មាន​ការបោះ​ឆ្នោត​តំបន់។

ស៊ីរី៖ ស.រ.អ.​បាន​ថ្កោលទោស​អំពើ​ឃោរឃៅ​មិន​ឈប់ឈរ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលប្រធានាធិបតី​ Bashar Al Assad បញ្ចប់​សកម្មភាព​ប្រល័យ​ក្រុម​បាតុករ។

ជប៉ុន៖ រដ្ឋាភិបាល​ជប៉ុន​និយាយថា​ ខ្លួន​នឹង​ទិញ​មក​វិញ​នូវ​សាច់គោ​ច្រើន​តោន​ ដែល​មិនមាន​កម្រិត​សុវត្ថិភាព ​មានវិទ្យុសកម្ម ​cesium​ ភាយ​ចេញ​ពីរោងចក្រ​ហ្វូគូស្សិម៉ា។

ជប៉ុន៖ សមាជិក​ជាង​២០០​នាក់​នៃ​កងកម្លាំង​អាកាស​ការពារ​ខ្លួន​របស់​ជប៉ុន​ កំពុង​ឋិត​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ដើម្បី​ធ្វើ​សមយុទ្ធ​ ដូចជា​ការ​ហោះហើរ​កម្ពស់​ទាប​ ការចាក់សាំង​លើ​អាកាស និង​យន្ដហោះ​ទម្លាក់​វត្ថុ។

ព័ត៌មានមុននេះ៖

លោក​ John Boehner​ ប្រធានសភា​ជាតិសំឡេងភាគ​ច្រើន ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននៅ​វិមាន​រដ្ឋសភា Capitol Hill​ ថ្ងៃ២៥ ​កក្កដា​ ២០១១។​
លោក​ John Boehner​ ប្រធានសភា​ជាតិសំឡេងភាគ​ច្រើន ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននៅ​វិមាន​រដ្ឋសភា Capitol Hill​ ថ្ងៃ២៥ ​កក្កដា​ ២០១១។​
អាហ្វ្រិកខាងត្បូង៖ មនុស្សម្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលគ្រួសាររបស់គាត់​ចាត់ទុកថា ស្លាប់ទៅ​ហើយនោះ បានងើបវិញនៅយប់ថ្ងៃអាទិត្យក្នុងសាល​ខ្មោចនៃតំបន់ដាច់ ស្រយាល។

ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់​ខាងត្បូងបានចោទប្រកាន់ប្រទេសស៊ូដង់ថាបានបើក ​ធ្វើ «សង្គ្រាមសេដ្ឋ​កិច្ច» ​ក្នុងរយៈ​ពេលតិច​ជាងបីសប្តាហ៍នៅ​ក្រោយប្រទេសទាំងពីរបាន បែក​ចេញពី​គ្នា។

អេហ្ស៊ីប៖ តុលាការមួយក្នុងប្រទេសអេហ្ស៊ីបបានលើកទៅធ្វើនៅថ្ងៃ​ ក្រោយការកាត់ក្តីលោកHabib el-Adly អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឱ្យត្រូវពេលជាមួយ ការចាប់ផ្តើមការកាត់ក្តីលោកហូសនី មូបារ៉ាក់​ ​មេដឹក​នាំអេហ្ស៊ីបដែលបានត្រូវបណ្តេញចេញពីតំណែង។

លីប៊ី​៖ រដ្ឋាភិបាល​លីប៊ី​បាន​ចោទ​ប្រកាន់​អង្គការ​អូតង់​ថា​បាន​ទម្លាក់​គ្រាប់បែក​ លើ​មន្ទីរពេទ្យ​មួយ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដែល​បាន​បណ្តាល​ឱ្យ​ មនុស្ស​៧នាក់​ស្លាប់។

ន័រវេស៖ ពួក​ប៉ូលីស​ន័រវេស​បាន​សើរើ​តួលេខ​មនុស្ស​ស្លាប់​ដោយសារ​ការ​បាញ់​កាំភ្លើង​ និង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សុក្រ​មុន​ដោយ​ បន្ថយ​ចំនួន​មនុស្ស​ស្លាប់​មក​នៅ​ត្រឹម​៧៦​នាក់។

សហរដ្ឋអាមេរិក៖ នៅពេលដែលពួកមេដឹកនាំសភា​ស.រ.អ.និងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាជជែកតវ៉ាគ្នាអំពីផែនការដើម្បីកាត់​បន្ថយចំណាយ និង​ប្រហែលបង្កើនពន្ធដារ អ្នក​ជំនាញការសំខាន់ម្នាក់នៅឯអង្គការ​មូល​និធិ​រូបិយ​វត្ថុ​ អន្តរជាតិនិយាយថា រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោនត្រូវការចាត់វិធាន​ការទាំង​ពីរ ដើម្បីដោះស្រាយបញ្ហា​បំណុល​របស់​ផង​ខ្លួន។

អាហ្វ្រិក៖ អ.ស.ប. នឹងស្វះស្វែង​រកប្រាក់១ពាន់​៦រយលាន​ដុល្លារក្នុងសប្តាហ៍​នេះ​ដើម្បី ​ជួយ​ជន​រងគ្រោះ​រាប់​លាននាក់​ដោយសារ​ការ​រាំងស្ងួត​នៅ​ក្នុង​តំបន់​ស្នែង​ នៃ​ទ្វីបអាហ្វ្រិក។

ស៊ីរី​៖ រដ្ឋាភិបាល​ស៊ីរី​បាន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ ឱ្យមាន​ការ​បង្កើត​គណបក្ស​នយោបាយ​បន្ថែម​ពីលើ​គណបក្ស​បាត​ដែល​ជាច្រើន​ ទសវត្ស​មក​ហើយ​បាន​ត្រួតត្រា​ជីវភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ។

XS
SM
MD
LG