ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៦ សីហា


រូបភាព​មួយ​នេះ​​នៃ​អតីត​មេដឹកនាំ​លីប៊ី​ Muammar Gadhafi ត្រូវ​គេ​ឃើញ​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​ Bab al-Aziziya ដែល​ត្រូវ​បាន​វាយលុក​ក្នុង​ទី​ក្រុង​ទ្រីប៉ូលី​កាល​ពី​ថ្ងៃ​សុក្រ​ខែ​សីហា​ឆ្នាំ​២០១១។
រូបភាព​មួយ​នេះ​​នៃ​អតីត​មេដឹកនាំ​លីប៊ី​ Muammar Gadhafi ត្រូវ​គេ​ឃើញ​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​ Bab al-Aziziya ដែល​ត្រូវ​បាន​វាយលុក​ក្នុង​ទី​ក្រុង​ទ្រីប៉ូលី​កាល​ពី​ថ្ងៃ​សុក្រ​ខែ​សីហា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

លីប៊ី៖ អង្គការ​អូតង់​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កង​កម្លាំង​បក្ស​សម្ព័ន្ធ​បាន​ធ្វើការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​ទីក្រុង​ស៊ឺត​ (Sirte)​ ដែល​ជា​ស្រុកកំណើត​របស់​លោក​ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) មេដឹកនាំ​លីប៊ី​ ដែល​កំពុង​ចុះខ្សោយ​ នៅពេល​ដែល​កងកម្លាំង​ពួកឧទ្ទាមបាន​ប្រមូលផ្តុំ​ទ័ព​នៅ​ទីនោះ​ដើម្បី​តតាំងជាមួយ​ក្រុម​យុទ្ធជន​ដែល​គាំទ្រ​លោក​ ហ្កាដាហ្វី។

លីប៊ី៖ ប្រមុខ​រដ្ឋាភិបាល​របស់​ពួកឧទ្ទាម​ប្រទេស​លីប៊ី​និយាយ​ថា​ មធ្យោបាយ​តែមួយដែល​រដ្ឋាភិបាល​អាច​ទទួល​ជោគជ័យ​បាន​ គឺ​លុះត្រាតែ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ប្រទេស​លីប៊ី​ ដែល​ត្រូវបាន​ផ្អិបទុក​នៅ​ក្នុងអំឡុង​ការគ្រប់គ្រង​អំណាច​របស់​លោក​វរសេនីយឯក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)។

នីហ្សេរីយ៉ា៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មាន​ការវាយប្រហារ​ដោយ​គ្រាប់​បែក​មួយ​នៅ​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​រដ្ឋធានី​អាប៊ូចា​ (Abuja)​ នៃ​ប្រទេស​នីស្សេរីយ៉ា (Nigeria)។​ កង​នគរបាល​និយាយ​ថា​ ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​កន្លែង​ដែល​មាន​អាគាររបស់​មន្រ្តី​ការទូត​ជាច្រើន​ ដោយ​រួមទាំង​ស្ថានទូត​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។​ មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ពី​សាក្សី​ដែល​បាន​ឃើញ​ និយាយ​ថា​មាន​មនុស្ស​ត្រូវ​រងគ្រោះ​ ក៏ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​បាន​បញ្ជាក់​អំពី​ចំនួន​មនុស្ស​រងរបួស​ឬ​ស្លាប់​នោះទេ។

ជប៉ុន៖ លោក​នាយករដ្ឋមន្រ្តី​ ណាអុតុ កាន់ (Naoto Kan)​ នៃ​ប្រទេស​ជប៉ុន​បាន​ប្រកាស​ការ​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជប៉ុន​នា​ថ្ងៃសុក្រ​នេះ​ ដែល​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​មុខនាទី​របស់​លោក​ជា​មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន។​ លោក​ កាន់ (Kan)​ បាន​ទទួល​ការ​គាបសង្កត់​ឲ្យ​លា​ឈប់​ពី​តំណែង​ ដោយ​មកពី​មាន​ការ​មិន​សប្បាយចិត្ត​ជាទូទៅ​ជាមួយ​នឹង​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការរញ្ជួយដី​ និង​រលក​យក្ស​ស៊ូណាមិ​ (Tsunami) ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ ១១​ខែ​មិនា។

ម៉ិកស៊ិក៖ ចំនួន​មនុស្ស​ស្លាប់​ នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​អគ្គីភ័យ​ទៅលើ​កាស៊ីណូ​មួយ​នៅក្នុង​ទីក្រុង​ម៉ុនតឺរ៉េ​ (Monterrey)​ នៃ​ប្រទេស​ម៉ិចស៊ីកូ​ភាគ​ខាងជើង​ ឥឡូវ​នេះ​បាន​ឡើង​ដល់​ជាង​ ៥០​ នាក់​ហើយ។​ លោក​រ៉ូឌ្រីហ្គូ​ ម៉េឌីណា​ (Rodrigo Medina) អភិបាល​ខេត្ត​ Nuevo Leon​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Televisa​ ថា​មនុស្ស​ ៥៣​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅលើ​កាស៊ីណូ​ឈ្មោះ​រ៉ូយ៉ាល់​ (Casino​ Royale)។​ ទីក្រុង​ម៉ុនតឺរ៉េ​ (Monterrey)​ ជា​ធានី​របស់​ខេត្ត​ Nueva Leon។

សហរដ្ឋ​អាមេរិក៖ មន្រ្តី​រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់​ធ្វើ​ការ​ប្រុងប្រៀប​ដើម្បី​ទប់ទល់​នឹង​ខ្យល់ព្យុះ​សង្ឃរា​មួយ​ ដែល​កំពុង​បោកបក់​តម្រង់​មករក​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិក។​ អភិបាល​រដ្ឋ​ North Carolina រដ្ឋ​ Virginia​ រដ្ឋ​ Maryland​ រដ្ឋ​ Delaware​ រដ្ឋ​ New Jersey​ និង​រដ្ឋ​ New York​ បាន​ប្រកាស​ភាព​មាន​អាសន្ន​ដើម្បី​រំដោះ​ធនធាន​សម្រាប់​ប្រើប្រាស់​នៅ​មុន​ខ្យល់ព្យុះ​សង្ឃរា​ឈ្មោះ​អាយរីន​ (Hurricane​ Irene) កួច​មក​ដល់​ ដែល​គេ​រំពឹង​ថា​នឹង​បក់​ឡើង​គោក​នៅ​ក្នុង​រដ្ឋ​ North Carolina នៅ​ថ្ងៃសៅរ៍​នេះ។​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ក៏​បាន​ប្រកាស​ភាព​មាន​អាសន្ន​មួយ​សម្រាប់​រដ្ឋ​ North Carolina ​ដែរ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

លោក Steve Jobs ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បង្ហាញ​ប្រទេស​ទូរស័ព្ទ iPhone 4 នៅក្នុង​សន្និសីទ​មួយ​ក្នុង​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០១០។
លោក Steve Jobs ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បង្ហាញ​ប្រទេស​ទូរស័ព្ទ iPhone 4 នៅក្នុង​សន្និសីទ​មួយ​ក្នុង​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០១០។

សហរដ្ឋ​អាមេរិក៖ សហស្ថាបនិក ​និងជា​មន្ដ្រី​ប្រតិបត្ដិ​សាជីវកម្ម​ Apple​ លោក​ Steve Jobs​ បាន​លា​លែង​ពី​តំណែង​ហើយ​ដោយ​សារ​បញ្ហា​សុខភាព។ លោក​ជួយ​បង្កើត​ក្រុមហ៊ុន​បច្ចេក​វិជ្ជា​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ពិភព​លោក​ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​ហៀប​តែ​នឹង​រលំនៅ​ក្នុង​ទសវត្សរ៍​ទី៩០។ លោក​ Jobs​ មាន​ឈ្មោះ​ល្បី​ថា​ជា​អ្នក​សុក្រិតនិយម​ ផ្ដោត​ទៅ​លើ​តែ​ការ​ផលិត​វត្ថុ​ដែល​ស្រួល​ប្រើ ​និង​ល្អ​ប្រណិត។​ លោក​ក៏​ប្រថុយ​ហានីភ័យ​ដែរ ហើយ​រៀន​មេរៀន​ពី​ផលិតផល​ដែល​បរាជ័យ។ សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា ​លោក​បង្កើត​វត្ថុ​ដែល​អតិថិជន​មិន​ដឹង​ថា​គេ​ត្រូវការ។

លីប៊ី៖ អាជ្ញាធរ​គ្រប់គ្រង​អំណាច​លេច​ធ្លោ​នៅ​ប្រទេស​លីប៊ី​កំពុងតែ​សុំ​ឲ្យ​ប្រទេស​មាន​អំណាច​ក្នុង​ពិភពលោកជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​នេះ ​ដោយ​ព្រមាន​ថា​នឹងគ្មាន​ភាព​លំនឹងធ្ងន់ធ្ងរ​លើលីប៊ី​ទេ​ បើ​ប្រទេស​នេះ​មិន​អាច​ផ្ដល់​ប្រាក់​បៀវត្សរ៍​ឲ្យពលរដ្ឋ​ ហើយ​និង​ផ្ដល់​សេវា​នានា ពេល​ក្រោយ​ការ​គ្រប់​គ្រង​របស់​មេដឹកនាំ​ Gadhafi​ ទេ។

លីប៊ី​៖ មេដឹកនាំ​ប្រទេស​លីប៊ី​ Moammar Gadhafi​ សុំ​ឲ្យ​ក្រុម​អ្នក​គាំ​ទ្រ​លោក​ងើប​ឡើងហើយ​យក​ជ័យជម្នះ​លើ​ពួក​បះបោរ​ដែល​ខំ​ប្រឹង​ប្រែង​ទម្លាក់​លោក​ពី​អំណាច។ នៅ​ក្នុង​ការ​ផ្សាយ​សម្លេង​រយ:​ពេល​ខ្លី​នៅ​ថ្ងស​ព្រហស្បតិ៍​ លោក​ពិព៌ណនា​ ហៅ​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថា​កណ្ដុរ​ប្រែង​ ហើយ​ថ្កោល​ទោស​ប្រទេស​ខាង​ក្រៅ​ចំពោះ​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។

ស៊ីរី​៖ កងកម្លាំង​សន្ដិសុខប្រទេស​ស៊ីរី​បាន​វាយ​ប្រហារ​អ្នក​គូរ​រូប​កំផ្លែង​នយោបាយ​ល្បី​ឈ្មោះ​ជាង​គេ​នៃ​ប្រទេស​នេះ​ ដោយ​បាន​វាយ​ដំ​លោកយ៉ាង​ធ្ងន់​ធ្ងរ​ រហូត​ដល់​ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ប៉ាឡេស្ទីន៖ ប្រភព​ប៉ាឡេស្ទីន​ឲ្យដឹង​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ថ្មីៗ​មួយ​ចំនួន​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​កាហ្សា​បាន​ឡើង​ដល់​១០​នាក់ និង​របួស២០​នាក់។

អាហ្វ្រិក៖ សហភាព​អាហ្វ្រិក​កំពុង​តែ​ធ្វើ​សន្និសីទ​នៃ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​មួយ​ ដើម្បី​ប្រមូល​មូលធន​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​ នៅ​ក្នុង​តំបន់​នៅ​ភាគឦសាន​ទ្វីបអាហ្វ្រិក​ដែល​ទទួល​រង​ការ​រាំង​ស្ងួត ​និង​ទុរ្ភិក្ស។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​ឲ្យដឹង​ថា​ គ្រាប់​បែក​បង្កប់​តាម​ផ្លូវ​ បាន​សម្លាប់​យុទ្ធជន​របស់​ខ្លួន​បី​នាក់​នៅ​ប្រទេស​នេះ។

ប៉ាគីស្ថាន៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​បដិសេធ​សេចក្ដី​រាយការណ៍​ថា​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​ទីក្រុង​Lahore​ ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​នេះ​ត្រូវ​បាន​គេ​សង្គ្រោះ​ហើយ។

ឥណ្ឌា៖ លោក​ Manmohan Singh ​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ឥណ្ឌា​កំពុង​តែ​សុំ​ឲ្យ​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយដែល​មាន​ឈ្មោះ​ល្បី​ ឲ្យ​បញ្ចប់​កូដកម្ម​អត់​អាហារ​១០​ថ្ងៃ​ របស់​លោក​ហើយ​ក៏​បាន​សុំ​ឲ្យ​អ្នក​តាក់​តែង​ច្បាប់​ ពិចារណា​អំពី​ជម្រើស​ទាំង​អស់​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ឈប់​មាន​អំពើ​ពុក​រលួយ។

នីហ្សេរីយ៉ា៖ អង្គការ​សិទ្ធិ​មនុស្ស​សកលលោក​ឲ្យដឹង​ថា ​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​នីហ្សេរីយ៉ា​ មិន​បាន​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​មន្ដ្រី​មាន​អំណាច​ដែល​ពុក​រលួយ​ទេ។

កុងហ្គោ៖ តុលាការឧក្រិដ្ឋកម្ម​អន្ដរជាតិ​ រៀបចំ​ខ្លួន​បញ្ចប់​ការ​ជំនំជំរះ​កាត់​សេចក្ដី​ជា​លើក​ទី​មួយ​ ក្នុង​រឿង​ក្ដី​មេកន្ទ្រាញ​ Thomas Lubanga​ ជាតិ​កុងហ្គោ​ម្នាក់​ជាប់​ចោទ​ក្នុង​បទ​កេណ្ឌ​យុទ្ធ​ជន​កុមារ​។

XS
SM
MD
LG