ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២៥ តុលា


រូបថត​របស់​មេដឹកនាំ​លីប៊ី ​Moammar Gadhafi​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ ត្រូវគេ​ឃើញ​នៅ​ក្នុង​គំនរ​ផេះ​ នៅ​ទីប្រជុំជន​នៃ​​ទីក្រុង​​ស៊ឺត (Sirte) នៃ​ប្រទេស​លីប៊ី​ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១១។
រូបថត​របស់​មេដឹកនាំ​លីប៊ី ​Moammar Gadhafi​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ ត្រូវគេ​ឃើញ​នៅ​ក្នុង​គំនរ​ផេះ​ នៅ​ទីប្រជុំជន​នៃ​​ទីក្រុង​​ស៊ឺត (Sirte) នៃ​ប្រទេស​លីប៊ី​ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១១។

ព័ត៌មានចុងក្រោយបំផុត៖

លីប៊ី៖ ក្រុម​មន្ត្រី​អាជ្ញាធរ​បណ្តោះអាសន្ន​លីប៊ី​និយាយ​ថា​ សាកសព​របស់​លោក​ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi) នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​មួយ​ដែល​គ្មាន​សញ្ញា​សម្គាល់​នៅ​វាលរហោឋាន​សម្ងាត់​មួយ។

តួកគី៖ អ្នក​រស់នៅ​តាម​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​ទួកគី​រាប់​ពាន់​នាក់​បាន​ចំណាយ​យប់​ទី​ពីរ​នៅ​ខាង​ក្រៅ​អាគារ​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​ដែល​ស្ទើរតែ​កក​ទៅហើយ​ ខណៈពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែងរក​អ្នកនៅរស់​ពី​គ្រោះរញ្ជួយដី។

ស៊ីរី៖ ក្រុម​សិទ្ធិ​មនុស្ស​មួយ​និយាយ​ថា​អាជ្ញាធរ​ស៊ីរី​ប្រើប្រាស់​មន្ទីរពេទ្យ​ជា​ឧបករណ៍​មួយ​នៅក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​សម្រាប់​បង្ក្រាប​ពួក​អ្នកប្រឆាំង។ នៅ​ថ្ងៃ​អង្គារ​នេះ​ អង្គការ​ Amnesty International ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ថា​ពួក​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​៤​កន្លែង​របស់​រដ្ឋាភិបាល​ត្រូវគេ​ធ្វើ​ទារុណកម្ម​ហើយ​ថា​ក្រុម​មន្រ្តី​ពេទ្យ​ដែល​គេ​សង្ស័យ​ថា​បាន​ព្យាបាល​ពួក​បាតុករ​ក៏​ត្រូវបាន​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ប៉ុនប៉ង​ធ្វើ​ទុក្ខទោស​ផងដែរ។

ទុយនីស៊ី៖ គណបក្ស​អ៊ីស្លាម​មិន​ជ្រុល​និយម​នៃ​ប្រទេស​ទុយនីស៊ី​ បាន​ចាប់ផ្តើម​បង្កើត​សម្ព័ន្ធ​មួយ​ក្រោយពី​ពួកគេ​បាន​និយាយ​ថាពួក​គេ​បាន​ឈ្នះ​ឆ្នោត​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រកាស​ពី​ភាពជោគជ័យ​របស់​ខ្លួន។

ព័ត៌មាននៅពេលមុននេះ៖

ក្រុម​អ្នកសង្គ្រោះ​សម្រាក​នៅក្បែរ​អាគារ​មួយ​ដែល​ដួលរលំ​ដោយសារ​ការរញ្ជួយដី​នៅ​ Ercis នៅ​ជិតទីក្រុង​ Van នៃ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ ២០១១។
ក្រុម​អ្នកសង្គ្រោះ​សម្រាក​នៅក្បែរ​អាគារ​មួយ​ដែល​ដួលរលំ​ដោយសារ​ការរញ្ជួយដី​នៅ​ Ercis នៅ​ជិតទីក្រុង​ Van នៃ​ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ ២០១១។

តួកគី​៖ ពួ​ក​អ្នក​ជួយ​សង្គ្រោះនៅ​តួកគី​បាន​ទាញ​អ្នកនៅ​រស់​រាន​មាន​ជីវិត​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ចេញ​ពី​កម្ទេច​បាក់​បែកក្នុង​ការ​រំជួយ​ផែន​ដី​កាល​ពី​ថ្ងៃ​អាទិត្យ ​ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា​បាន​សម្លាប់​មនុស្ស​២៧៩​នាក់ និង​ជាង​១ពាន់​នាក់​ទៀត​បាន​រង​របួស។

កូរ៉េខាងជើង​៖ ឧប្ប​នាយក​រដ្ឋ​មន្រ្តី​ចិន​ Li Keqiang ​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Il ក្នុង​ក្តី​សង្ឃឹម​ពី​ការ​ចាប់​ផ្តើមការ​ចរចារ​៦ភាគី​ឡើង​វិញស្តីពី​កម្ម​វិធី​នុយ​ក្លអ៊ែរ​របស់​ប្រទេស​នោះ។

ទុយនីស៊ី​៖ មន្រ្តី​រៀប​ចំការ​បោះឆ្នោតនៅ​ទុយនីស៊ីកំពុង​រាប់​សន្លឹក​ឆ្នោត បន្ទាប់​ពី​ប្រទេស​នេះបានធ្វើ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​បន្ទាប់​ពី​បដិវត្តន៍​ដែលបណ្តាល​ឲ្យ​មានការ​ងើប​បះបោររដូវ​ផ្ការីក​អារ៉ាប់នៅពាស​ពេញតំបន់​អាហ្វ្រិក​ខាង​ជើង​និង​មជ្ឈឹម​បូពារ។

លីប៊ី​៖ មេដឹកនាំ​អន្តរកាល​នៃ​ប្រទេស​លីប៊ី​ និយាយ​ថា​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អន្តរកាល​ថ្មី​ នឹង​ស្ថិត​នៅ​ជាធរមាន​ប្រហែល​ពីរនាយក​រដ្ឋសប្តាហ៍​ទៀត។

សហរដ្ឋ​អាមេរិក​៖ ក្រុមហ៊ុន​ផ្ញើរបស់​របរធំទី​២​របស់​ពិភពលោក​ កំពុង​ព្យាករណ៍ពី​ចំនួន​នៃ​ការ​ដឹក​ជញ្ជូននឹង​មាន​ចំនួន​ច្រើន​បំផុតក្នុង​អំឡុង​ពេល​នៃ​រដូវ​ឈប់​សម្រាក​របស់​សហរដ្ឋ​អាមេរិកនៅ​ឆ្នាំ​នេះ។

សហរដ្ឋ​អាមេរិក​៖ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ Leon Panetta ​បាន​ប្រាប់​កងទ័ពខ្លួន​នៅ​ជប៉ុន​កាលពី​ថ្ងៃ​ច័ន្ទ​ថាអាមេរិក​បាន​សន្យា​ស្ថិត​នៅ​និងពង្រឹងវត្ត​មាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អាស៊ី។

អង់គ្លេស​៖ សមាជិក​នៃ​គណបក្ស​អភិរក្ស​និយមរបស់​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស ​David Cameron ​កំពុង​គាំទ្រការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមត្តិ​ជាតិស្តីពី​សមាជិក​ភាព​របស់​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG