ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២៥ វិច្ឆិកា


អធិកាបី​អាល្លឺម៉ង់ អេនជេឡា មើកែល (ខាងឆ្វេង) ប្រធានាធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី (កណ្តាល) និង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ម៉ារីយ៉ូ ម៉ុនទី ចាប់​ដៃ​គ្នា​នៅ​ពេល​បញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ត្រីភាគី​ស្តីពី​វិបត្តិ​ក្នុងបណ្តា​ប្រទេស​ប្
អធិកាបី​អាល្លឺម៉ង់ អេនជេឡា មើកែល (ខាងឆ្វេង) ប្រធានាធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី (កណ្តាល) និង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ម៉ារីយ៉ូ ម៉ុនទី ចាប់​ដៃ​គ្នា​នៅ​ពេល​បញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ត្រីភាគី​ស្តីពី​វិបត្តិ​ក្នុងបណ្តា​ប្រទេស​ប្

អ៊ីតាលី​៖ ក្រុម​មេ​ដឹក​នាំ​បារាំង​និង​អាល្លឺម៉ង់​ជួប​គ្នា​ជា​មួយ​នាយក​រដ្ឋ​មន្ដ្រី​ថ្មី​របស់អ៊ីតាលី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​សន្យា​ថា​នឹង​ផ្លាស់​ប្ដូរ​សន្ធិសញ្ញា​នៃ​សហភាព​អឺរ៉ុប​ដើម្បី​អនុញ្ញាត​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​ខិត​ចូល​គ្នា​កាន់​តែ​ជិត។

ភូមា​៖ ​កាសែត​នានា​នៅ​ទៅក្រុង​យ៉ាន់ហ្គូន​ កំពុង​តែ​កំពុង​តែ​ហៅឧត្ដមសេនីយ​ថាន់​ស្វេ​ អតីត​មេដឹក​នាំ​យោធា​ភូមាថា​ជា​អ្នក​ចូល​និវត្ដន៍​។ សេចក្ដី​រាយការណ៍​អំពី​ការ​ចូល​និវត្ដន៍របស់​លោក​កើត​មាន​នៅ​ថ្ងៃ​តែ​មួយ​ដែល​សមាជិក​សភា​ម្នាក់​ប្រកាស​ការ​អនុម័តសេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើការ​តវ៉ាជំទាស់​ដោយ​សន្ដិវិធី​ បើ​ពួក​គេ​ជម្រាប​អាជ្ញាធរ​ប្រាំ​ថ្ងៃ​មុន​ការការ​តវ៉ា​នោះ។

អេហ្ស៊ីប​៖ ​ពលរដ្ឋ​អេហ្ស៊ីប​រាប់​បាន់​នាក់​ស្ថិត​នៅ​ទីលាន​តារៀ​នៅ​ទីក្រុង​លឺគែរ ដើម្បី​ជំរុញ​ការ​ទាមទារ​របស់​គេ​ឲ្យ​ក្រុម​មេដឹក​នាំ​យោធា​ចុះ​ចេញ​ពី​តំណែង​ភ្លាម។

យេម៉ែន​៖ ​ប្រធានាធិបតី​យេម៉ែន អាលី​អាប់ឌុលឡា​សាឡេះ ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​អំពើ​ហិង្សា​នៅ​ទីក្រុង​សាណាអា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មួយ​ថ្ងៃ​ក្រោយ​ការ​ព្រមព្រៀង​របស់​លោក​ជា​មួយ​សម្ព័ន្ធភាព​អារ៉ាប់​ទទួល​យលក​ផែនការណ៍​របស់​គេ​ដែល​សុំឲ្យ​លោក​ចុះចេញ​ពី​តំណែង។

ស៊ីរី​៖ ​ក្រុម​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​នៃ​សម្ព័ន្ធភាព​អារ៉ាប់ឲ្យ​ប្រទេស​ស៊ីរី​ពេល​វេលា​រហូត​ដល់​ថ្ងៃ​សុក្រ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​ចូល​ទៅ​ក្នុង​ប្រទេស​នេះ។

អាហ្វហ្គានីស្ថាន​៖ ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ហាមិត​កាសៃ ​បាន​ថ្កោល​ទោស​ការ​ទម្លាក់​គ្រាប់​បែក​របស់​អង្គការណាតូ ដែល​គេ​រាយការណ៍​មកថា​ បាន​សម្លាប់​ជន​ស៊ីវីល​ប្រាំ​ពីរ​នាក់ភាគ​ច្រើន​ជា​កុមារនៅភាគ​ខាង​ត្បូង។

អ៊ីរ៉ាក់​៖ ​ក្រុម​មន្ដ្រី​សន្ដិសុខ​អ៊ីរ៉ាក់​ហើយ​នឹង​ក្រុម​អ្នក​ព្យាបាល​និយាយ​ថាការ​ផ្ទុះ​គ្រាប់បែក​បី​លើក​នៅ​ភាគ​ខាង​ត្បូងប្រទេស​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ដប់​នាក់​ហើយ​របួស​ជាង​៥៥​នាក់។

ជប៉ុន​៖ ទីភ្នាក់ងារ​សកលលោក​ឲ្យ​ចំណាត់​ថ្នាក់​និង​មូលនិធិរូបិយ​វត្ថុ​អន្ដរជាតិ ​បាន​ព្រមាន​ប្រទេស​ជប៉ុនអំពី​ប្រាក់​បំណុលយ៉ាង​ច្រើន​របស់​ប្រទេស​នេះ។

ម៉ាលី​៖ ​ពលរដ្ឋ​បារាំង​ពីរ​នាក់ត្រូវ​បាន​ចាប់​ពង្រត់នៅ​ប្រទេស​ម៉ាលី​។ ប្រភព​មូលដ្ឋាន​ឲ្យ​ដឹង​ថា​បុរស​ប្រដាប់​អាវុធ​ចាប់​ពង្រត់​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ពី​សណ្ឋាគារ​របស់​គេ​នៅ​ក្នុង​ស្រុក​ហុំបូរី​នៅ​ប្រទេស​ម៉ាលី​ខាង​កើត​ ជិត​ព្រុំដែន​ជា​មួយ​ប្រទេស​នី​ហ្សេ។

XS
SM
MD
LG