ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៥ កក្កដា


​លោក​ Geir Lippestad មេធាវី​របស់​ Anders Behring Breivik​​ដែល​សង្ស័យ​​ថា ​​បាន​ធ្វើការ​​​សម្លាប់​​​រង្គាល​​​នៅ​​ន័រវេស។ លោក​​បាន​​ឡើង​​តុលាការ​ការ​​ពារ​​​កូនក្តី​របស់​លោក​​នៅ​ថ្ងៃទី​២៥ ​កក្កដា​នេះ។​
​លោក​ Geir Lippestad មេធាវី​របស់​ Anders Behring Breivik​​ដែល​សង្ស័យ​​ថា ​​បាន​ធ្វើការ​​​សម្លាប់​​​រង្គាល​​​នៅ​​ន័រវេស។ លោក​​បាន​​ឡើង​​តុលាការ​ការ​​ពារ​​​កូនក្តី​របស់​លោក​​នៅ​ថ្ងៃទី​២៥ ​កក្កដា​នេះ។​

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ន័រវេស៖ នៅ​ថ្ងៃ​សុក្រ ចៅក្រមន័រវេស​បានបិទ​ទ្វារ​កាត់​ក្ដី Anders​ Behring Breivik ជនសង្ស័យ ​ដែល​បាន​បាញ់​សម្លាប់​រង្គាលមនុស្ស​៩៣នាក់។​ សាធារណជន ​និង​បណ្ដាញ​ព័ត៌មាន​បាន​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ស្ដាប់​ការ​កាត់ទោស​នេះទេ។

ស.រ.អ.៖ មេ​ដឹកនាំ​ព្រឹទ្ធសភា​ និង​សភា​តំណាងរាស្រ្ដ​ស.រ.អ. កំពុង​រៀបចំ​ផែន​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល។​ មេដឹកនាំ​សម្លេង​ភាគ​ច្រើន​ នៅ​ក្នុង​សភា​តំណាង​រាស្រ្ដ ​លោក John Boehner បាន​អំពាវនាវ ​កាល​ពី​ថ្ងៃ​អាទិត្យ ​សុំ​ឲ្យ​ក្រុម​សាធារណរដ្ឋគាំទ្រ​អ្វី​ដែល​លោក​ហៅ​ថា "វិធានការ​ថ្មី" ដែល​ពាក់ព័ន្ធ​ការ​បន្ដ​ប្រាក់​បំណុល​រយៈ​ពេល​ខ្លី។

ស.រ.អ.៖ លោក​ស្រី​រដ្ឋមន្ដ្រី​ការ​បរទេស​ស.រ.អ. ហ៊ីល្លារីគ្លីនតុន​បាន​ប្រាប់​ក្រុម​វិនិយោគទុន​ជនជាតិ​អាស៊ី​ថា​ អ្នក​តាក់​តែង​ច្បាប់​អាមេរិកាំង​នឹង​ទទួល​យក​កិច្ច​ព្រមព្រៀង​ដើម្បី​ ចៀសវាង​មិន​ឲ្យ​ស.រ.អា. ខកខាន​មិន​អាច​សង​បំណុល​របស់​ខ្លួន។

ស៊ីរី៖ រដ្ឋាភិបាល​ស៊ីរី​បាន​យល់​ព្រម​នឹង​ច្បាប់​ថ្មី​មួយ​ដែល​អនុញាត​ឲ្យ​មាន​ការ​បង្កើត​ គណបក្ស​នយោបាយ​ថ្មី​ ដោយ​បាន​លុប​ចោល​ការ​ហាមប្រាម​ពី​មុន​មិន​ឲ្យ​មាន​ក្រុម​ជំទាស់​ ចាប់​តាំង​ពី​ឆ្នាំ​១៩៦៣។

អាហ្វហ្កានីស្ថាន៖ លោក Ryan Crocker​បាន​ស្បថ​ចូល​តំណែង​ជា​ឯក​អគ្គ​រដ្ឋទូត​ស.រ.អា.​ថ្មី​ប្រចាំ​ទីក្រុង​កាប៊ូល​ អាហ្វហ្កានិស្ថាន​ កាលពី​ថ្ងៃ​ច័ន្ទ។​ លោក​បាន​ប្រាប់​អ្នក​ការទូត​ នៅ​ក្នុង​ពិធី​កាន់​តំណែង​ថ្មី​ថា​ ស.រ.អា. មិន​ប្រញាប់​ប្រញាល់​ចាក​ចេញ​ពីអាហ្វហ្កានិស្ថាន​ទេ។

សូម៉ាលី៖ អ.ស.ប. បាន ​បើ​កិច្ច​ប្រជុំ​គ្រា​អាសន្ន​ នៅ​ថ្ងៃ​ច័ន្ទ​ ដើម្បី​ដោះស្រាយ​វិបត្ដិ​រាំងស្ងួត​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត​ ដែល​កំពុង​រងគ្រោះ​ទុរ្ភិក្ស ​ក្រោយ​ពី​ប្រទេស​អូស្ត្រាលី​បាន​ចូល​រួម​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ ផ្តល់​ជំនួយ​អន្ដរជាតិ​ដល់​តំបន់​នោះ។​ អ.ស.ប. និយាយ​ថា ​មនុស្ស​ប្រមាណ​១១លាន​នាក់​ត្រូវការ​ជំនួយ​អាហារ​ជា​ចាំបាច់។

ស៊ែរប៊ី៖ Goran Hadzic អតីត ​មេ​ដឹកនាំ​ក្រុម​អំបូរ​ស៊ែរប៊ី ​ក្នុង​ប្រទេស​ក្រូអាស៊ី​ ត្រូវ​ឡើង​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​អន្ដរជាតិ ​នៅថ្ងៃ​ច័ន្ទ​នេះ​ តាម​ការ​ចោទ​ប្រកាន់​ពីបទ​សម្លាប់​រង្គាល​មនុស្ស​ច្រើន​រយ​នាក់​ក្នុង​អំឡុង ​ពេល​មាន​សង្រ្គាម​នៅ​បាល់កង់​ កាលពី​សម័យ​ឆ្នាំ​១៩៩០។ ​លោក​ជាជន​ចុងក្រោយ​បង្អស់​ក្នុង​ចំណោម​ជន១៦១នាក់​ដែល ត្រូវ កាត់​ទោស​ដោយ តុលាការ​ឧក្រិដ្ឋ​កម្ម​អ.ស.ប.នៅ​ក្នុង​សង្រ្គាម​យូហ្គោស្លាវី ។

ភូមា៖ សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​ លោកស្រី អ៊ុងសាន​ស៊ូជី​បាន​ទស្សនា​អគារ​ទទួល​ភ្ញៀវ​របស់​រដ្ឋាភិបាល ​នៅ​ក្នុង​ទី​ក្រុង​រង់ហ្គូន​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​បើក​ការ​ចរចា​លើក​ដំបូង​ជាមួយ​មន្ដ្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ចាប់​តាំងពី​លោកស្រី​បាន​ត្រូវ​ដោះលែង​ពី​ការ​ជាប់ឃុំ​ នៅ​ក្នុង​គេហដ្ឋាន​កាលពី​ខែ​វិច្ឆិកា។

ព័ត៌មាន​នៅ​ពេលមុននេះ៖

ប្រជាពលរដ្ឋមក​កាន់ទុក្ខ ​និង​ដាក់​កម្រងផ្កា​នៅកោះ ​Utoeya ​ឦសាន ​Oslo​ នៅ​ថ្ងៃទី​២៥​ កក្កដា ២០១១។
ប្រជាពលរដ្ឋមក​កាន់ទុក្ខ ​និង​ដាក់​កម្រងផ្កា​នៅកោះ ​Utoeya ​ឦសាន ​Oslo​ នៅ​ថ្ងៃទី​២៥​ កក្កដា ២០១១។
ន័រវេស៖ លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័រវេស បាន​ដឹកនាំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅក្នុង​ក្រុង អូស្លូ សម្រាប់​មនុស្ស​៩៣​នាក់​ដែល​មក​ដល់​ពេល​នេះ​បាន​ត្រូវ​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​និង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​កាល​ពី​ថ្ងៃ​សុក្រ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​នេះ​ដែល​ជា​ធម្មតា​មាន​សន្តិភាព​ស្រទ្បាំងកាំង។

ភូមា៖ មន្ត្រី​ភូមា​ម្នាក់​និយាយ​ថា​លោកស្រីអោងសានស៊ូជី មេដឹក​នាំ​ប្រជាធិបតេយ្យ​នឹង​ជួប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ដែល​គាំទ្រ​ដោយ​កង​ទ័ព​របស់​ប្រទេស​នេះ។

យែមែន៖ ពួក​មន្ត្រី​យែមែន បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ទាហាន​៩​នាក់​និង​ធ្វើ​ឱ្យ​របួស​ជាង​២០​នាក់​ទៀត​នៅ​ខាង​ក្រៅ​ជំរុំ​យោធា​មួយ​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​ដែល​មាន​ចលាចល។

អាល្លឺម៉ង់៖ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់​ប្រាក់​កម្ចី​រហូត​ដល់​១៤៤​លាន​ដុល្លារ​ឱ្យ​ដល់​ក្រុមប្រឹក្សា​ដឹកនាំ​ក្រុម​ឧទ្ទាម​លីប៊ី​ដើម្បី​ជួយ​ដល់​សេចក្តី​ត្រូវការ​ខាង​មនុស្សធ៌ម​និង​ការ​កសាង​ជា​ថ្មី។

សហរដ្ឋអាមេរិក៖ នៅ​ពេល​ដែល​ការ​កំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ជិត​មក​ដល់​ពួក​មេដឹកនាំ​សភាស.រ.អ.​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​បញ្ចៀស​កុំ​ឱ្យ​ប្រទេស​ជាតិ​ដែល​មាន​ធនធាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​មិន​អាច​រក​ប្រាក់​សង​បំណុល​បាន។

អាហ្វហ្គានីស្ថាន៖ ក្រុម​ទាហាន​អូតង់​បាន​ប្រគល់​ការ​ត្រួតត្រា​ទៅ​ឱ្យ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ខេត្ត Panjshir នា​ភាគ​ឦសាន​ប្រទេស ដែល​ជា​ការ​ផ្ទេរ​ខាង​សន្តិសុខ​មួយ​ចំនួន​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​នេះ។

ស៊ីរី៖ ពួក​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​កង​ឯកភាព​កងទ័ព​បាន​ចូល​ទៅ​ក្នុង​រដ្ឋធានី​ដាម៉ាស់​ហើយ​បាន​ចាប់​ឃុំឃាំង​មនុស្ស​ជា​ច្រើន​នាក់។

អេហ្ស៊ីប៖ ភាព​តានតឹង​រវាង​ក្រុម​នយោបាយ​ជា​ច្រើន​នៃ​ប្រទេស​អេហ្ស៊ីប​បាន​កើន​ខ្លាំង​ទ្បើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​រវាង​ក្រុម​បាតុករ និង​ក្រុម​បុរស​ប្រដាប់​អាវុធ​ដែល​នាំ​ឱ្យ​កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំបែក​អំពើ​ហិង្សា។

រុស្ស៊ី៖ ពួក​មន្ត្រី​រុស្ស៊ី​និយាយ​ថា​កងកម្លាំង​សន្តិសុខ​បាន​បាញ់​កាំភ្លើង​តគ្នា​ជាមួយ​ពួក​ជន​ជាប់សង្ស័យ​ថា​ជា​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​សាធារណរដ្ឋ Dagestan នា​ផ្នែក​ខាង​ជើង​នៃ​តំបន់ Caucasus ដោយ​បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​បី​នាក់។

XS
SM
MD
LG