ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២៤ វិច្ឆិកា


ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ជាមួយ​នឹង​កូនស្រី សាស្ហា និង​ម៉ាលីយ៉ា ​ដោះលែង​​ Liberty ជា​មាន់​តួកគី​ដែល​មាន​អាយុ​១៩​សប្តាហ៍ និង​ទម្ងន់៤៥ផោន ក្នុង​ពិធី​បុណ្យ​ថ្លែង​អំណរ​គុណ​ជាតិ​ National Thanksgiving​Turkey ថ្ងៃ​ទី២៣ វិច្ឆិកា ២០១១ នៅ North Portico ក្នុង
ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ជាមួយ​នឹង​កូនស្រី សាស្ហា និង​ម៉ាលីយ៉ា ​ដោះលែង​​ Liberty ជា​មាន់​តួកគី​ដែល​មាន​អាយុ​១៩​សប្តាហ៍ និង​ទម្ងន់៤៥ផោន ក្នុង​ពិធី​បុណ្យ​ថ្លែង​អំណរ​គុណ​ជាតិ​ National Thanksgiving​Turkey ថ្ងៃ​ទី២៣ វិច្ឆិកា ២០១១ នៅ North Portico ក្នុង

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបារ៉ាក់​ អូបាម៉ា​ ​បាន​ដោះលែងមាន់​តួកគី​ក្នុង​បុណ្យ​ថ្លែង​អំណរ​គុណ​ជាតិ​ National Thanksgiving​Turkey ​ហើយការ​ជួយ​សង្គ្រោះ​សត្វមាន់​តួកគី​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​បុណ្យអំណរ​គុណ​ទូទាំង​ប្រទេស​ជាតិ។

យេម៉ែន​៖ ប្រធានាធិបតី​យេម៉ែន Ali Abdullah Saleh បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ផ្តួច​ផ្តើម​តំ​បន់​ឈូង​សមុទ្រ​ពែក្ស​ដែល​អំពាវនាវ​ឲ្យ​លោក​ផ្ទេរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​ ដែល​ជា​ចំណាត់​ការណ៍​មួយរៀបចំឡើងដើម្បី​បញ្ចប់​ការ​ប្រឆាំង​តវ៉ា​ដែល​រីក​កាន់តែ​ធំឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​លោក​រយៈពេល​៣៣​ឆ្នាំ។

អេហ្ស៊ីប​៖ ​ពួក​បាតុករ​អេហ្ស៊ីប​កំពុងកៀប​សង្កត់​ពួ​ក​មេដឹកនាំយោធា​ឲ្យ​ចុះ​ចេញ​ពី​តំណែងជាបន្ទាន់​ មួយ​ថ្ងៃ​បន្ទាប់​ពី​សេនា​ប្រមុខ​ Mohamed Hussein ​Tantawi បាន​ប្រកាស​ពី​ការ​ផ្តល់​សម្បទាន​ដែល​មាន​គោល​បំណង​បន្ធូរបន្ថយការ​តាន​តឹង​នេះ។

តួកគី​៖ នាយក​រដ្ឋ​មន្រ្តី​តួកគី Recep​ Tayyip ​Erdogan បាន​សុំ​អភ័យ​ទោសចំពោះ​ការ​សម្លាប់​មនុស្ស​ជិត​១​ម៉ឺន​៤​ពាន់​នាក់ ​ក្នុង​ការ​បះបោរ​របស់​ជន​ជាតិ Kurds ​ក្នុង​ទសវត្សរ៍​១៩៣០​ ដែល​ជាការសុំ​ទោស​ជាសាធារណៈ​លើក​តំបូង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​សម្លាប់​នេះ។

ប៉ាគីស្ថាន​៖ ​ពួក​គណបក្ស​សាធារណ​រដ្ឋ​ឲ្យ​បាន​ទទួល​ការតែង​តាំង​ជាបេក្ខជន​ប្រធានាធិបតី​ បាន​ជជែក​ដេញដោលថាតើ​ត្រូវ​ដោះស្រាយ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្គានី​ស្ថាន​និង​កម្ម​វិធី​នុយគ្លែអ៊ែរបស់​អ៊ីរ៉ង់យ៉ាង​ដូចម្តេច​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​៖ ទិន្នន័យ​ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ពី​រូប​ភាព​ចម្រុះ​នៃ​សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ ដោយ​ការ​សុំប្រាក់​គ្មាន​ការងារ​ធ្វើ​និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ទំនិញ​បាន​កើន​ឡើង​បន្តិច។

អាហ្វ្រិក​៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ George W. Bush នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​នៅ​ខែ​ក្រោយ​ដើម្បី​សង្កត់​លើ​កម្មវិធីនានា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នានា​ដូចជា​ជំងឺ​ AIDS ​និង​ជំងឺ​គ្រុន​ចាញ់។

រុស៊្សី​៖ ​ប្រធានាធិបតី​រុស្ស៊ី​ Dmitry Medvedev ​និយាយ​ថា​រុស្ស៊ី​នឹង​ដាក់​កាំជ្រួច​ផ្លោង​ ​តម្រង់​ទៅ​ទីកន្លែង​ប្រឆាំង​កាំជ្រួច​ផ្លោង​មីស៊ីល​របស់​សហរដ្ឋ​អាមេរិកក្នុង​អឺរ៉ុប​ខាង​កើត​ បើសហរដ្ឋ​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​លើកង្វល់​របស់​រុស្ស៊ី​អំពី​ផែនការការ​ពារកាំជ្រួច​ផ្លោង​មីស៊ី​ល​របស់​ខ្លួន​ទេ។

XS
SM
MD
LG