វៀតណាម៖ លោក Nguyen Cao Ky អតីតមេដឹកនាំប្រទេសវៀតណាមខាងត្បូង បានស្លាប់ហើយក្នុងជន្មាយុ៨១ឆ្នាំ។
សេណេហ្គាល់៖ ក្រុមបាតុករ Senegal រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Dakar នៅថ្ងៃសៅរ៍ដើម្បីធ្វើការប្រជុំមហាជនប្រជែងគ្នាអំពីសិទ្ធិរបស់លោកប្រធានាធិបតី Abdoulaye Wade ក្នុងការឈរឈ្មោះសម្រាប់អណត្តិទីបី។
ន័រវេស៖ បុរសន័រវេស ដែលជាប់សង្ស័យក្នុងការដាក់គ្រាប់បែកឱ្យផ្ទុះ និងក្នុងការបាញ់កាំភ្លើងកាលពីពេលថ្មីៗនេះបានទិញជី៦តោន ដែលជាសារធាតុមួយជួនកាលបានត្រូវប្រើប្រាស់សម្រាប់ផលិតគ្រាប់បែក។
សហរដ្ឋអាមេរិក៖ ពួកមេដឹកនាំនៅទូទាំងពិភពលោកចាប់តាំងពីស.រ.អ.រហូតដល់ប្រទេសប៉ាគីស្ថានបានសម្តែងកំហឹងយ៉ាងខ្លាំង ហើយបានស្នើផ្តល់កិច្ចគាំទ្រដល់ប្រទេសន័រវេសនៅក្រោយការវាយប្រហារដ៏ប្រល័យដែលធ្វើឱ្យរង្គើប្រទេសជាតិនោះ។
សូម៉ាលី៖ សភានៃប្រទេសសូម៉ាលីក្នុងទ្វីបអាហ្វ្រិកបានផ្តល់ការយល់ព្រមដល់គណៈរដ្ឋមន្ត្រីដែលបានត្រូវជ្រើសរើសដោយលោក Abdiweli Mohamed Ali នាយករដ្ឋមន្ត្រីដែលបានទទួលការតែងតាំងកាលពីពេលថ្មីៗនេះ។
ឥណ្ឌា៖ ពួកមន្ត្រីឥណ្ឌាបាននិយាយថាចំនួនមនុស្សស្លាប់ដោយសារការផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុននៅក្នុងក្រុង Mumbai បានកើនទ្បើងដល់២៣នាក់ហើយនៅពេលដែលជនរងគ្រោះថែមទៀតបានបាត់បង់ជីវិតដោយសារមុខរបួសរបស់ពួកគេ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានជួបក្នុងរយៈពេលខ្លីជាមួយពួកមេដឹកនាំសភានៃគណបក្សទាំងពីរកាលពីថ្ងៃសោរ៍ដើម្បីពិភាក្សាគ្នាអំពីភាពទាល់ច្រកនៃការបង្កើនការកម្រិតបំណុលរបស់ប្រទេសជាតិចំនួន១៤,៣លានដុល្លារ។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់និយាយថា អ្នកវិទ្យាសាស្ត្របរមាណូម្នាក់របស់ខ្លួនបានត្រូវ ”ធ្វើឃាត” ក្នុងក្រុងតេអេរ៉ង់។
ចិន៖ រន្ទះបានបាញ់ផ្តាច់ភ្លើងអគ្គីសនីសម្រាប់រទេះភ្លើងមានល្បឿនលឿនមួយខ្សែបណ្តាលឱ្យមានការបុកគ្នានិងការខ្ទាតពីផ្លូវដែកដែលនាំឱ្យមនុស្សយ៉ាងតិចណាស់១១នាក់ស្លាប់ក្នុងប្រទេសចិននិងនាំឱ្យមនុស្សជិត៩០នាក់ទៀតត្រូវរបួស។