ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៤ សីហា


ទាហាន​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​ បើក​រថយន្ត​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​លោក Moammar Gadhafi នៅ​តំបន់​ Bab al-Aziziya ក្នុង​ទី​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​​ពុធ​ទី​​២៤​ខែ​សីហា​ឆ្នាំ​២០១១។
ទាហាន​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​ បើក​រថយន្ត​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​លោក Moammar Gadhafi នៅ​តំបន់​ Bab al-Aziziya ក្នុង​ទី​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​​ពុធ​ទី​​២៤​ខែ​សីហា​ឆ្នាំ​២០១១។

លីប៊ី៖ មេដឹកនាំ​ប្រទេស​លីប៊ី​ លោក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)​ បាន​អំពាវនាវ​ឲ្យ​អ្នក​ស្រុក​នៅ​ក្នុង​រដ្ឋធានី​ ទ្រីប៉ូលី​ (Tripoli)​ បោស​សម្អាត​ពួក​ឧទ្ទាមឲ្យ​អស់​ពី​ទី​ក្រុង​ បន្ទាប់​ពី​ពួក​យុទ្ធជន​ឧទ្ទាមបាន​ចូល​លុកលុយ​ក្នុង​គេហដ្ឋាន​របស់​លោក​ ហើយ​បាន​យក​គ្រឿង​អាវុធ​ ទូរទស្សន៍​ និង​វត្ថុ​អនុស្សាវរីយ៍​ចេញ​ពី​ទី​កន្លែង​របស់​លោក។

លីប៊ី៖ បុគ្គលិក​ស្ថានទូត​លីប៊ី​នៅ​ប្រទេសហ្វីលីពីន​បាន​ធ្វើ​ពិធី​អបអរសាទរ​ដល់​អ្វី​ដែលមើល​ឃើញ​ហាក់​ដូច​ជាការ​ធ្លាក់​ពី​អំណាច​របស់​លោក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​បំផ្លាញ​និមិត្តរូប​នៃ​ការ​កាន់​អំណាច​ផ្តាច់​ការអស់​ពេល​ជា​យូរ​របស់​លោក​។

សហរដ្ឋ​អាមេរិក៖ ក្រុម​មន្ដ្រី​នៃ​ទី​ភ្នាក់ងារ​ភូគព្ភសាស្ដ្រ​ស.រ.អ.​ឲ្យ​ដឹង​ថា​ ការ​រញ្ជួយ​ផែនដី​នៅ​ថ្ងៃ​អង្គារ​មាន​កម្លាំង​៥,៨​ ជា​ការ​រញ្ជួយ​ផែនដី​ធំ​ជាង​គេ​នៅ​ភាគ​ខាង​កើត​ស.រ.អ. ចាប់តាំង​ពី​ឆ្នាំ​១៩៤៤​មក។

រុស្ស៊ី/កូរ៉េ​ខាង​ជើង៖ ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​ លោក​ ឌីមីទ្រី​ មែដវេឌែហ្វ​ (Dmitry Medvedev)​ បាន​ជួប​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម ចុងអ៊ិល​ (Kim Jong Il) ​ នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​មូលដ្ឋាន​យោធា​មួយ​នៅ​តំបន់​ស៊ីបេរី​ (Siberia)។

ស.រ.អ./អាស៊ី៖ លោក​ប្រធានាធិបតី​ ចូ បាយឌិន​ (Joe Biden)​ នៃ​សហរដ្ឋ​អាមេរិក​ បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោកនៅ​ក្នុង​ទ្វីប​អាស៊ី​ នៅ​ថ្ងៃពុធ​នេះ​ ដោយ​បាន​ថ្លែង​អំណរគុណ​ចំពោះ​កងទ័ព​សហរដ្ឋ​អាមេរិក​និង​គ្រួសារ​របស់​គេ​ ដែល​បាន​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជប៉ុននៅ​ក្រោយ​ការ​រញ្ជួយ​ដី​និង​រលក​ទឹក​ ស៊ូណាមី​ (Tsunami)​ កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​មិនា​មុន។

ចិន៖ រដ្ឋាភិបាល​ចិន​កំពុងតែ​សុំ​ឲ្យ​អ.ស.ប.​នាំ​មុខ​គេ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ស្ថាបនា​ប្រទេស​លីប៊ី​ឡើងវិញ​ នៅ​ក្រោយ​ពេល​សង្គ្រាមពេល​ដែល​ខ្លួន​អំពាវនាវ​ឲ្យ​មាន​អន្ដរកាល​នយោបាយនៅ​ក្នុង​ប្រទេស​នៅ​ភាគ​ខាង​ជើង​ទ្វីប​អាហ្រ្វិក​ដែល​ឆេះ​ឆាប​ដោយ​សង្គ្រាម។

ស៊ីរី៖ បស្ចឹមប្រទេស​បាន​ផ្សាយ​សេចក្តី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ដ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប.​នៅ​ថ្ងៃ​អង្គារ​ដែល​សុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​លោក​ប្រធានាធិបតី​ Bashar al-Assad នៃ​ប្រទេស​ស៊ីរី​ សមាជិក​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​ និង​អ្នក​ជំនិត​នឹង​លោក​ ក្នុង​គោល​បំណង​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​មាន​ជា​បន្ដ​ទៅ​ទៀត​ទៅ​លើ​ពួក​ជំទាស់។

ជប៉ុន៖ លោក​ Yoshihoko Noda និយាយ​ថា​ ការ​ទុក​ចិត្ដ​ទៅ​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​នឹង​មិន​ត្រូវ​បាន​រង្គោះ​រង្គើ​ដោយ​សារ​ការ​បញ្ចុះ​កម្រិត​បំណុល​របស់​ប្រទេស​ជប៉ុន​ដោយ​ទីភ្នាក់ងារ​ឥណទាន​អន្ដរជាតិ​ទេ។

លីបេរីយ៉ា៖ ក្រុម​មន្ដ្រី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ រាយការណ៍​អំពី​ចំនួន​មនុស្ស​បន្ដិច​បន្តួច​ដែល​ចេញ​ទៅ​បោះ​ប្រជាមតិ​អំពី​រដ្ឋធម្មនុញ្ញ។

ញូវយ៉ក៖ ចៅក្រម​នៅ​ទី​ក្រុង​ញូវយ៉ក​បាន​បដិសេធ​ការ​ចោទ​ក្នុង​បទ​ចាប់​រំលោភ​ភេទ​ប្រឆាំង​លោក​ Dominique Strauss-Kahn​ អតីត​នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​រដ្ឋអាជ្ញា​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ។

បង់ក្លាដែស៖ អង្គការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ កំពុង​តែ​សុំ​ឲ្យ​ប្រទេស​បង់ក្លាដែស​បញ្ឈប់​អាជ្ញាធរ​របស់​ខ្លួន​កុំ​ឲ្យ​សម្លាប់​ក្រៅ​ផ្លូវ​តុលាការ​ ហើយ​នឹង​ការ​រំលោភ​ដទៃៗ​ទៀត​ដែល​មាន​ការ​អះអាង​ថា​បន្ដ​ប្រព្រិត្ដ​ធ្វើ​ទោះ​បី​រដ្ឋាភិបាល​ប្ដេជ្ញាចិត្ដ​ថា​នឹង​បញ្ឈប់​ក៏​ដោយ។

XS
SM
MD
LG