ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ អតីតគណ:ប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលកំពុងតែត្រូវកាត់សេចក្ដីក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រកែកថា មិនបានចូលរួមក្នុងអំពើឃោរឃៅទេ។
លោកខៀវ សំផនដែលមានអាយុ៨០ឆ្នាំ ជំរាបតុលាការដែលអសបគាំទ្រនៅរាជធានីភ្នំពេញនៅថ្ងៃពុធថា ការអះអាងប្រឆាំងរូបលោក យោងទៅតាមព័ត៌មានអាក្រក់។ លោកចោទព្រះរាជអាជ្ញាថា ប្រឌិតព័ត៌មានដើម្បីធ្វើឲ្យលោកមានទោស។
គាត់និយាយថាពេលខ្ញុំស្ដាប់អស់លោកដែលប្រើរឿងរ៉ាវយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើឲ្យគេជឿថាវាជារឿងពិត ខ្ញុំយល់ថាអស់លោកពិតជាចង់ដាក់ក្បាលរបស់ខ្ញុំលើក្ដារកាត់ក្បាល។
អេហ្ស៊ីប៖ វិបត្ដិនយោបាយនៃប្រទេសអេហ្ស៊ីប កាន់តែធ្ងន់ធ្ងរឡើង ក្រោយពីអ្នកតវ៉ារាប់ម៉ឺននាក់នៅទីលានតារៀទាមទារឲ្យក្រុមឧត្ដមសេនីយ៍ថ្នាក់ខ្ពស់ ចុះចេញពីតំណែង។ ពួកគេប្រកែកមិនទទួលយកសំណើរបស់ក្រុមប្រឹក្សាយោធាកាន់កាប់អំណាចថា ខ្លួននឹងពន្លឿនអន្ដរកាលទៅកាន់របបស៊ីវិល។
យេម៉េន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉េន កំពុងតែស្ថិតនៅទីក្រុងរីយ៉ាត ដើម្បីចុះហត្ថលេខាលើផែនការដែលប្រទេសនៅឈូងសមុទ្រ Perseបានគាំទ្រ សុំឲ្យលោកផ្ទេរអំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោក។ ការធ្វើដូច្នេះគឺដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលឯកភាព ដែលនឹងខំប្រឹងប្រែងបញ្ចប់វិបត្ដិនយោបាយជាតិមួយ ដែលមានមក១០ខែហើយ។
លីប៊ី៖ ក្រុមមេដឹកនាំជីវពលលីប៊ី ដែលជួយរំលំអតីតមេដឹកនាំ Moammar Gadhafi នៅក្នុងការបះបោរនៅឆ្នាំនេះ បានទទួលតំណែងផ្នែកសន្ដិសុខថ្នាក់ខ្ពស់នៅក្នុងគណ:រដ្ឋមន្ដ្រីថ្មីដែលក្រុមប្រឹក្សាអន្ដរកាលជាតិបានតែងតាំង។
សរអា៖ បេក្ខជនមកពីគណបក្សសាធារណ: រដ្ឋជជែកដេញដោលគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារតាមទូរទស្សន៍ អំពីមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រទេសប៉ាគីស្ថាន អាហ្វហ្កានីស្ថានហើយនឹងកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់។
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានមានឯកអគ្គរដ្ឋទូតថ្មីប្រចាំសរអា ក្រោយពី រឿងចម្រូងចម្រាស់អំពីអនុសារណ:សុំឲ្យសរអាជួយទប់ទល់នឹងយោធាដ៏មានអំណាចនៃប្រទេសនេះ។
ប៉ាគីស្ថាន៖ យោធានៃប្រទេសប៉ាគីស្ថានបដិសេធសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានដែលថា ខ្លួនធ្វើការចរចាគ្នាជាមួយពួកតាលីបាន ឬក៏ជាមួយក្រុមសកម្មប្រយុទ្ធដែលជាសាខារបស់ពួកនោះ។
ព័ត៌មាននៅពេលមុននេះ៖
ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានស្នើឲ្យមានការផ្លាស់ប្តូរការរឹតត្បិតលើការជួបប្រជុំសាធារណៈ តែក្រុមប្រឆាំងខ្លះនិយាយថាច្បាប់ថ្មីនឹងធ្វើឲ្យមានការរីកលូតលាស់យឺតៗដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេស។
អេហ្ស៊ីប៖ ពួកមេដឹកនាំយោធាអេហ្ស៊ីប បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយហើយបានសន្យាផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលនៅខែកក្កដា។
លីប៊ី៖ ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដកម្មអន្តរជាតិ និយាយថាកូនប្រុសរបស់ Moammar Gadhafi ដែលត្រូវបានចាប់ខ្លួន អាចត្រូវកាត់ទោសនៅក្នុងប្រទេសលីប៊ីជាជាងក្នុងទីក្រុងឡាអេរ៍ ដរាបណា ការកាត់ទោសនោះ បំពេញទៅតាមបទដ្ឋានអន្តរជាតិ។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវសភាកាលពីថ្ងៃអង្គារឲ្យបន្តហើយនឹងបង្កើនការកាត់បន្ថយពន្ធដល់កម្មករអាមេរិកាំងដែលផុតកំណត់នៅខែក្រោយ។
ស៊ីរី៖ ប្រធានាធិបតីស៊ីរី Bashar al- Assad កំពុងប្រឈមមុខការកៀបសង្កត់ពីអន្តរជាតិកាន់តែខ្លាំងឡើងឲ្យបញ្ចប់ការបង្ក្រាបរបស់លោកលើពួកប្រឆាំងនៅពេលដែលចំនួនមនុស្សស្លាប់ពីអំពើហិង្សានៅក្នុងប្រទេសបន្តកើនឡើង។
ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានច្រានចោលសេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានថា ខ្លួនកំពុងធ្វើការចរចារសន្តិភាពជាមួយពួកតាលីបានប៉ាគីស្ថាន។
ក្រិក៖ សហភាពអឺរ៉ុបបានប្រាប់រដ្ឋាភិបាលក្រិកថាខ្លួននឹងមិនទទួលប្រាក់សម្រាប់សងបន្តិចម្តងៗចំនួន១១ពាន់លានដុល្លាមកពីប្រាក់ជួយសង្គ្រោះកាលពីឆ្នាំទៅ បើមេដឹកនាំនយោបាយបែកបាក់របស់ប្រទេសនោះមិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដើម្បីប្តេជ្ញាអនុវត្តវិធានាការណ៍ថ្មីតឹងរឹងដើម្បីកាត់បន្ថយបំណុលរបស់ប្រទេសនោះទេ៕