ណ័រវ៉េ៖ ការផ្ទុះគ្រាប់បែកបានធ្វើឲ្យរង្គើទីស្នាក់ការធំរបស់រដ្ឋាភិបាលនៃប្រទេសណ័រវ៉េក្នុងរដ្ឋធានីអូស្លូកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ពីរនាក់ហើយនឹងធ្វើឲ្យមនុស្ស១៥នាក់ទៀតរងរបួស។
ឡាវ៖ សហរដ្ឋអាមេរិកបានស្វាគមន៍ការសម្រេចចិត្តរបស់ប្រទេសឡាវដើម្បីបន្តការបញ្ឈប់ផែនការស្ថាបនាទំនប់វារីអគ្គីសនីយកាត់តាមទន្លេមេគង្គ។
ស៊ីរី៖ មនុស្សយ៉ាងហោចណាស់ក៏៦នាក់ដែរបានត្រូវសម្លាប់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃសុក្រដែលជាទីកន្លែងដែលពួកមន្រ្តីសន្តិសុខបានឆ្លើយតបដល់បាតុកម្មដ៍ធំមួយដោយប្រើកម្លាំង។
សូម៉ាលី៖ ក្រុមជនសកម្មប្រយុទ្ធ al – Shabab នៃប្រទេសសូម៉ាលីនិយាយថាខ្លួននឹងមិនអនុញ្ញាតិឲ្យក្រុមផ្តល់ជំនួយដែលខ្លួនបានហាមឃាត់ប្រតិបត្តិការនៅក្នុងតំបន់ក្រីក្រនានានៅក្នុងប្រទេសនោះទេ។
សូម៉ាលី៖ នៅសប្តាហ៍នេះ អង្គការសហប្រជាជាតិបានប្រកាសភាពទុរ្ភិក្សក្នុងតំបន់ Bakool និងLower Shabelle ខាងត្បូងនៃប្រទេសសូម៉ាលីហើយបាននិយាយថា
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់ប្រាប់ឲ្យដឹងថាកងទ័ពចម្រុះបានសម្លាប់ពួកបះបោរជាង៥០នាក់ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការសឹកក្នុងប្រទេសអាហ្វហ្គានីស្ថានផែ្នកខាងកើត។
សហរដ្ឋអាមេរិក៖ មន្រ្តីកំពូលហិរញ្ញវត្ថុខ្លះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិនិត្យយ៉ាងដិតដល់ថែមទៀតថាតើមានអ្វីដែលប្រហែលកើតមានឡើងប្រសិនបើមានភាពទាល់ច្រកនៃការចរចារបំណុលរវាងលោកប្រធានាធិបតីនិងសមាជិកសភាបានក្លាយទៅជាទាល់ច្រកនោះ។
អង់គ្លេស៖ លោក David Cameron នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសមានប្រសាសន៍ថាលោក James Murdoch នាយកប្រតិបត្តិនៃក្រុមហ៊ុនព័ត៌មានមានសំណួរដើម្បីឆ្លើយអំពីការផ្តល់កសិណសាក្សីដែលមានជម្លោះដែលលោកបានផ្តល់ដល់សភានៅសប្តាហ៍នេះអំពីថាតើលោកបានដឹងអំពីរឿងអាស្រូវនៃការលួចស្តាប់ទូរស័ព្ទដែលព័ទ្ធជុំវិញក្រុមហ៊ុនរបស់លោកដែរឬទេ។
អ៊ីរ៉ង់៖ ឆ្មាំការពារបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់បានឆ្លើយបដិសេធដល់សេចក្តីរាយការណ៍មួយមកពីបណ្តាញផ្សាយព័ត៌មានរដ្ឋនៅដើមសប្តាហ៍នេះថាខ្លួនបានបាញ់ទម្លាក់យន្តហោះចារកម្មគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក (Drone)។