ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៣ សីហា


ក្រុម​ឧទ្ទាម​លើក​ដៃ​ធ្វើ​សញ្ញា V (ជោគជ័យ) នៅ​សង្កាត់ Gorgi ក្នុង​ទី​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាល​ពី​ថ្ងៃ​ទី​​២៣​ខែ​សីហា​ឆ្នាំ​២០១១។
ក្រុម​ឧទ្ទាម​លើក​ដៃ​ធ្វើ​សញ្ញា V (ជោគជ័យ) នៅ​សង្កាត់ Gorgi ក្នុង​ទី​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាល​ពី​ថ្ងៃ​ទី​​២៣​ខែ​សីហា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

លីប៊ី៖ ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ទ្រីប៉ូលី​ (Tripoli) ជា​ថ្មី នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីលោក​ សេអ៊ីហ្វ​ អាល់​ អ៊ិស្លាម​ (Seif al-Islam) កូនប្រុស​ លោក​ ម៉ូអាម៉ា​ ហ្កាដាហ្វី​ (Moammar Gadhafi)​ បាន​ជម្នះ​ចេញ​មក​បង្ហាញ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​និយាយ​ថា​ រដ្ឋាភិបាល​របស់​ឪពុក​លោកនៅ​ត្រួត​ត្រា​ទី​ក្រុង​នេះ​នៅ​ឡើយ​ នៅ​ពេល​ដែល​ពួក​ឧទ្ទាម​បាន​អះ​អាង​ថា​ ខ្លួន​បាន​កាន់​កាប់​តំបន់​ភាគ​ច្រើន​នៃ​ទីក្រុង​នេះ។

លីប៊ី/ចិន៖ ប្រទេស​ចិន​បាន​និយាយ​បញ្ជាក់​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ លក្ខណៈ​នៃ​«ផល​ប្រយោជន៍​រួម»​នៃ​ការ​បណ្តាក់​ទុន​ដ៏​ធំ​របស់​ខ្លួននៅ​ក្នុងវិស័យ​ប្រេងក្នុង​ប្រទេស​លីប៊ី​ ​បន្ទាប់​ពី​មាន​សេចក្តី​ស្នើ​របស់​ពួក​ឧទ្ទាម​ថា​ក្រុង​ប៉េកាំង​អាច​ទទួល​រង​ការ​ខូច​ខាត ដោយ​មិន​បាន​ជួយ​គាំទ្រ​មូលហេតុ​របស់​ពួក​ឧទ្ទាម។

លីប៊ី៖ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ នៃ​សហរដ្ឋអាមេរិក មាន​ប្រសាសសន៍​ថា​ ការ​គ្រប់​គ្រង​អំណាច​របស់​លោក​ ម៉ូអាម៉ា​ ហ្កាដាហ្វី ​កំពុង​«ចូល​ដល់​ទីបញ្ចប់»​ហើយ​ នៅ​ពេល​ដែល​ប្រទេស​អារ៉ាប់​ជា​ច្រើន​ទៀត​បាន​ចូល​រួម​ទទួល​ស្គាល់​ក្រុម​ប្រឆាំង​របស់​ប្រទេស​លីប៊ី​ ថា​ជា​អ្នក​តំណាង​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ។

ស៊ីរី៖ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ បានបញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​អំពី​លទ្ធភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​សន្តិសុខរបស់​ប្រទេស​ស៊ីរី​ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​ប្រឆាំង។

ជប៉ុន៖ លោក​នាយករដ្ឋមន្រ្តី​ ណាអូតូ​ កាន់​ (Naoto Kan)​ នៃ​ប្រទេស​ជប៉ុន​ បាន​ជម្រាបសមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ឲ្យប្រុង​ប្រៀបខ្លួន​ដើម្បី​លា​ឈប់​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

ព័តមាន​នៅ​ពេល​មុន​នេះ៖

ពួក​ឧទ្ទាម​លីប៊ី​អះអាងថា ខ្លួន​ចូល​ត្រួតត្រា​រដ្ឋធានី​លីប៊ី​ស្ទើរតែ​ទាំងស្រុងនៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ពីការ​វាយ​ចូល​យ៉ាង​លឿន​ទៅ​ដល់​ទីក្រុង​ទ្រីប៉ូលី ​ដែល​ជា​សញ្ញា​នៃ​ការ​ដួល​រលំ​របប Moammar Gadhafi ដែល​កាន់​អំណាច​ជិត​៤២ឆ្នាំ។
ពួក​ឧទ្ទាម​លីប៊ី​អះអាងថា ខ្លួន​ចូល​ត្រួតត្រា​រដ្ឋធានី​លីប៊ី​ស្ទើរតែ​ទាំងស្រុងនៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ពីការ​វាយ​ចូល​យ៉ាង​លឿន​ទៅ​ដល់​ទីក្រុង​ទ្រីប៉ូលី ​ដែល​ជា​សញ្ញា​នៃ​ការ​ដួល​រលំ​របប Moammar Gadhafi ដែល​កាន់​អំណាច​ជិត​៤២ឆ្នាំ។

លីប៊ី​៖ ពួកឧទ្ទាម​លីប៊ី​ដែល​កំពុង​បណ្តេញ​ Moammar Gadhafi ​និយាយ​ថា ​ពួកគេ​បាន​ត្រួតត្រា​រដ្ឋធានី​ទ្រីប៉ូលី​ស្ទើរ​តែ​ទាំងអស់​ តែ​ការ​បាញ់​គ្នា​នៅ​បន្ត​នៅ​ថ្ងៃ​ច័ន្ទ​ ​ពេល​ដែល​ពួក​អ្នកប្រយុទ្ធ​មួយ​ក្រុម​តូច​ដែល​ស្មោះត្រង់​មេដឹកនាំ​លីប៊ី​នៅ​កាន់​កាប់​ផ្នែក​នានាក្នុង​ទីក្រុង។ ពួក​ឧទ្ទាម​និយាយ​ថា ​ការ​ប្រយុទ្ធ​រីកកាន់តែ​ធំ​ឡើង ​ពេល​ដែល​រថក្រោះ​ចេញពី​បន្ទាយ​ Bab al-Azizziya ​របស់​ Gadhafi ​ហើយ​បាន​បើក​បាញ់​ប្រហារ។

លីប៊ី៖ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ប្រាប់​ថា ​ខ្លួន​មិន​បាន​បញ្ជូន​យន្តហោះ​ទៅ​កាន់​ប្រទេស​លីប៊ី​ដើម្បី​ជួយ​មេដឹកនាំ​ Moammar Gadhafi ដែល​មាន​បញ្ហា​ឲ្យ​ចាក​ចេញ​ពីប្រទេស​ទេ។

លីប៊ី៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អួបាម៉ា និយាយ​ថា ​របប​របស់​មេដឹកនាំ​ Moammar​ Gadhafi ប្រទេស​លីប៊ី​ដល់ទី​បញ្ចប់​ហើយ។

ស៊ីរី៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ Ban Ki-moon​ ថ្លែងថា ​វាជា​ការរំខាន​ដែល​ប្រធានាធិបតី​ស៊េរី​ Bashar al-Assad ​មិន​បាន​រក្សា​ការ​សន្យា​របស់​លោក​អំពី​ការ​បញ្ចប់​ការ​បង្ក្រាប​យ៉ាង​ឃោឃៅ​ដោយ​ប្រើកម្លាំង​យោធា​នៅ​ក្នុង​ប្រទេស។

ប៉ាគីស្ថាន៖ អំពើ​ហិង្សា​ខាង​នយោបាយលើ​ជនជាតិ​ភាគ​តិច​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​បាន​សម្លាប់​មនុស្ស​យ៉ា​ង​ហោចណាស់​ក៏​៩១​នាក់​ដែរ​ក្នុង​ទីក្រុង​ដ៏ធំ​បង្អស់​ ប្រទេស​ប៉ាគីស្ថាន។

កូរ៉េ​ខាងជើង៖ មន្រ្តី​ជាន់​ខ្ពស់​យោធា​រុស្ស៊ីបាន​ស្ថិត​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ដើម្បី​ចរចាស្តីពី​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណង​ទាក់​ទង​ខាង​យោធា​ ពេល​ដែល​រទេះភ្លើង​ដែលមាន​ប្រដាប់​ការពារ​គ្រាប់​កាំភ្លើងដែល​ដឹក​មេដឹកនាំ​ខាង​ជើង​ Kim Jong-Il បាន​ឮ​លាន់​សន្ធឹក​កាត់​តាម​តំបន់​ខាង​កើត​ ​ឆ្ពោះ​ទៅកាន់តំបន់​ស៊ីបេរី​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Dmitry Medvedev​។

អាល្លឺម៉ង់​៖ អាល្លឺម៉ង់​ដែល​ជាប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អឺរ៉ុប​និយាយ​ថា ​ខ្លួន​នឹងធ្វើ​ឲ្យមាន​តុល្យភាព​ថវិកា​របស់​ខ្លួន​លឿនជាង​ការរំពឹង​ទុក។

ស៊ែបី៖ ពួក​មន្រ្តី​រដ្ឋាភិបាល​ស៊ែបី​បាន​បើក​ការពិភាក្សា​ជាមួយ​គណៈប្រតិភូ​មកពី​អង្គការ​មូលនិធិ​រូបីវត្ថុ​អន្តរជាតិ​ (IMF) ​ពេល​ដែល​ពួកមន្រ្តី​ទាំង​នោះ​ស្វះស្វែង​រក​ប្រាក់​កម្ចីថ្មី​សម្រាប់​ប្រទេស​នៅតំបន់​បាល់​កាន​នេះ។

XS
SM
MD
LG