ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២២ កញ្ញា


នៅ​រូប​ថត​ដែល​ថត​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​ឆ្លង​កាត់​ស្ទឹង​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។
នៅ​រូប​ថត​ដែល​ថត​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ រថភ្លើង​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Toll Royal Cambodia កំពុង​ឆ្លង​កាត់​ស្ទឹង​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ លិខិត​មួយ​ច្បាប់​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា ស្នើ​ថា​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ប្រឆាំង​នឹង​អង្គការ​ជំនួយ​ដែល​បាន​ធ្វើ​ការ​ដើម្បី​គាំទ្រ​អ្នក​ស្រុក​ដែល​ត្រូវ​ជម្លៀស។

ប៉ាឡេស្ទីន៖ មន្រ្តី​ប៉ាឡេស្ទីន​ (Palestine)​ និយាយ​ថា​ ពួក​គេ​នឹង​បន្ត​ការ​ស្វែង​រក​សមាជិកភាព​ពេញ​អង្គ​មួយ​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ ទោះ​បី​ជា​មាន​កិច្ច​ប្រឹង​ប្រែង​ខាង​ការ​ទូត​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​គេ​ទម្លាក់​ចោល​ផែនការ​នេះ​ ដើម្បី​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ជា​មួយ​ប្រទេស​ អ៊ីស្រាអែល​ ជា​ជំនួស​វិញ​យ៉ាង​ណា​ក៏​ដោយ។

អ៊ីរ៉ង់៖ លោក​ ម៉ាក់មូត​ អាក់ម៉ាឌីនេយ៉ាត​ (Mahmoud​ Ahmadinejad)​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ នឹង​ថ្លែង​សន្ទរកថា​នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ង់​ បាន​ដោះលែង​អ្នក​ដើរ​ផ្សង​ព្រេង​ជាតិ​អាមេរិកាំង​ពីរ​នាក់​ ដែល​បាន​ជាប់​ឃុំ​ឃាំង​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​អំពី​ការ​សង្ស័យ​រឿង​ចារកម្ម។

សេដ្ឋកិច្ច​ពិភពលោក៖ ផ្សារ​លក់​ហ៊ុន​នៅ​ក្នុង​ទ្វីប​អាស៊ី​ និង​ អឺរ៉ុប​ បាន​ចុះ​ថ្លៃ​យ៉ាង​ច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ជា​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រមើល​មើល​អនាគត​មិន​ល្អ​របស់​ធនាគារ​កណ្តាល​នៃ​សហរដ្ឋ​អាមេរិក​ សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​នេះ។

សេដ្ឋកិច្ច​ពិភពលោក៖ កូដកម្ម​ពេញ​មួយ​ថ្ងៃ​របស់​ក្រុម​កម្មករ​នៃ​ការ​ដឹកនាំ​សាធារណៈ​និង​អ្នក​បើក​រថយន្ត​តាក់ស៊ី​ ប្រឆាំង​នឹង​នយោបាយ​កាត់​បន្ថយ​ដើម្បី​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល​ បាន​បណ្តាល​ឲ្យ​មាន​ការ​រាំង​ស្ទះ​ចរាចរ​នៅ​ទី​ក្រុង​ អាថែនស៍ (Athens)​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។

លីប៊ី៖ សហរដ្ឋ​អាមេរិក​កំពុង​ប្រុង​ប្រៀប​ដើម្បី​បើក​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី នៃ​ប្រទេស​លីប៊ី​ នៅ​ពេល​ដែល​អង្គការ​អូតង់​ (NATO) និយាយ​ថា ​ពួក​គេ​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ ក្នុង​រយៈ​ពេល​បី​ខែ​ទៅ​មុខ​ទៀត។

យេម៉ែន៖ ពួក​អ្នក​លប​បាញ់់​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ យេម៉ែន (Yemen)​ បាន​បាញ់​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ម្នាក់​និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ ៩​នាក់​ទៀត។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

លោក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​មហាសន្និបាត​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១១។
លោក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​មហាសន្និបាត​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១១។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា និយាយ​ថា ​វា​មិន​អាច​មាន​ផ្លូវកាត់​ចំពោះ​ដំណើរការ​សន្ដិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ទេ គឺ​ដូច​ដែល​លោក​ប្រធានាធិបតី​ Nicholas Sarkozy នៃ​ប្រទេស​បារាំង​បាន​ដាក់​ស្នើ​ សម្រាប់​តារាង​ពេលវេលា​ដល់​ទៅ​មួយ​ឆ្នាំ​ ដើម្បី​ដោះ​ស្រាយ​ការ​វិវាទ​គ្នា​នេះ។

ថៃ៖ អ្នក​កែ​សម្រួល​គេហទំព័រ​ថៃ​លេចធ្លោ​ម្នាក់​ កំពុង​តែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ ក្នុង​បទ​ចោទ​ទាក់​ទង​នឹង​ការ​រិះ​គន់​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ថៃ​ក្នុង​គេហទំព័រ​នោះ​។

ជប៉ុន៖ ខ្យល់​ព្យុះ​សមុទ្រRoke បោក​បក់​ទៅ​លើ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​មាន​ល្បឿន​ខ្យល់យ៉ាង​ខ្លាំង​ហើយ​នឹង​ភ្លៀង​ធំ​ បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រាប់​ម៉ឺន​នាក់​ទៅ​ធ្វើការ​ ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាប់​គាំង​ ហើយ​បញ្ឈប់​ប្រព័ន្ធ​ដឹកនាំ។​ ខ្យល់​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ឆ្ពោះ​ទៅ​រក​រោងចក្រ​នុយក្លេអ៊ែរ​ដែល​ខូច​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​ដែល​ទទួល​រង​ដោយ​រលក​ស៊ូណាមី។

ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​ដាក់​មាន់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​រដ្ឋ​បេងហ្គាល​ខាង​លិច (West Bengal) ក្រោយ​ពី​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី។

អ៊ីរ៉ង់/ស.រ.អ.៖ ជន​ជាតិ​អាមេរិកាំង​ដើរ​ព្រៃ​និង​ភ្នំ​ពីរ​នាក់​ ដែល​ត្រូវ​បាន​ប្រទេស​អ៊ីរ៉ង់​ចាប់​ឃុំ​ក្នុង​រយ:ពេល​ជាង​ពីរ​ឆ្នាំ​ ក្នុង​បទ​ចោទ​ធ្វើ​ចារកម្ម​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ខ្លួន​ពី​ពន្ធនាគារ​អ៊ីរ៉ង់​នៅ​ថ្ងៃ​ពុធ​នេះ​ ហើយ​បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង​តេអេរ៉ង់​ហើយ។

អាហ្វហ្គានីស្ថាន៖ ជនជាតិ​អាហ្វហ្គានីស្ថាន រាប់​រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ពុធ​ ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​លោក​ Burhanuddin Rabbani អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​នឹង​ជា​អ្នក​ចរចា​សន្ដិភាព​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។

សហរដ្ឋ​អាមេរិក៖ ស.រ.អ.​បាន​ព្រមព្រៀង​ដាក់​កម្រិត​កំណត់​លើ​ចំនួន​បុគ្គលិក​យោធា​ដែល​ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន។​ ប្រទេស​ប៉ាគីស្ថាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ ក្រោយ​ពី​កងកម្លាំង​ពិសេស​ស.រ.អ.​សម្លាប់​ Osama Bin Laden មេដឹកនាំ​ពួក​អាល់កៃដា (al-Qaida) ​នៅ​ក្នុង​ទីក្រុង​ Abbottabad នៅ​ប្រទេស​ប៉ាគីស្ថាន​ នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា។

លីប៊ី៖ ក្រុម​មន្ដ្រី​អាជ្ញាធរ​អន្ដរកាល​នៅ​ប្រទេស​លីប៊ី​និយាយ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​ត្រួតត្រា​ទីក្រុង​ Sabha​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ។​ ទីក្រុង​នេះ​ជា​ទី​ក្រុង​ការពារ​រឹង​មាំ​របស់​លោក​ Moammar Gadhafi។

ស៊ីរី៖ កងកម្លាំង​សន្ដិសុខ​ស៊ីរី​ បាន​សម្លាប់​មនុស្ស​បួន​នាក់ទៀត​ នៅ​ក្នុង​ការ​បង្ក្រាប​តទៅ​ទៀត​ទៅ​លើ​អ្នក​ជំទាស់​ ខណ:ពេល​ដែល​ប្រទេស​ទួកគី​ប្រកាស​ថា ​ខ្លួន​បញ្ឈប់​ការ​ចរចា​គ្នា​ជាមួយ​ប្រទេស​នៅ​ជិតខាង​មួយ​នេះ​ ដោយសារ​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។

ហិរញ្ញវត្ថុ​សកល៖ មូលនិធិរូបិយវត្ថុ​អន្ដ្រជាតិ​ព្រមាន​ថា ​ពេល​វេលហួស​ទៅ​ហើយ​ ដើម្បី​គ្រប់គ្រង​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​អាច​បង្វិល​សេដ្ឋកិច្ច​ដែល​រើប​ឡើងវិញ​ ឲ្យ​វិល​ត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ។

កូរ៉េ៖ លោក​ប្រធានាធិបតី​ Lee Myung-bak នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ​លោក​សង្ឃឹម​ថា​នឹង​មាន​សន្ដិភាព​និង​វិបុលភាព​នៅ​ប្រទេស​កួរ៉េ​ខាង​ជើង​ ហើយ​ថា​ គោលបំណង​នេះ​នឹង​ឈាន​ទៅ​មុខ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ក្លាយ​ទៅ​ជា​សមាជិក​មាន​ ការ​ទទួល​ខុសត្រូវ​នៃ​សហគមន៍​អន្ដរជាតិ។

XS
SM
MD
LG