ថៃ៖ មន្រ្តីថៃបានព្រមានពួកអ្នកទីក្រុងបាងកករាប់លាននាក់ឲ្យរើរបស់របររបស់ខ្លួនទៅកាន់ទួលខ្ពស់ៗ នៅពេលដែលទឹកជំនន់បានចាប់ផ្តើមលិចផ្នែកនានានៃស្រុកនៅខាងក្រៅរាជធានីបាងកក។
ចិន៖ អាល្លឺម៉ង់បានជំរុញឲ្យប្រទេសចិននិងមេដឹកនាំសាសនាដែនដីទីបេសម្តេច Dalai Lama ជួយបញ្ឈប់ការដុតខ្លួនឯងដោយអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីប្រឆាំងតវ៉ានយោបាយសាសនារបស់ចិននៅក្នុងតំបន់នានាដែលមានប្រជារាស្រ្តទីបេរស់នៅនៅក្នុងប្រទេសចិន។
បារាំង៖ Francois Fillon នាយករដ្ឋមន្រ្តីបារាំងស្ថិតនៅក្នុងប្រទេសដើម្បីចរចាដោយផ្តោតទៅលើពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការណ៍វិនិយោគទុន។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា បានប្រកាសថាកងទ័ពសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវដកចេញពីប្រទេសទាំងអស់នៅចុងឆ្នាំនេះ។
លីប៊ី៖ ផែនការបញ្ចុះសពអតីតមេដឹកនាំលីប៊ី Moammar Gadhafiបានត្រូវផ្អាក នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នា អង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្ស កំពុងចោទសួរថាតើ Gadhafi ស្លាប់យ៉ាងរបៀបណា។
អាហ្វហ្គានីស្ថាន៖ ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថាអាមេរិកបានឈោងទៅដល់ពួកបណ្តាញកងជីវពល Haqqani ក្នុងការប៉ុនប៉ងមួយដើម្បីបញ្ចប់អំពើហិង្សានៅអាហ្គានីស្ថានដែលហែកហួរដោយសង្គ្រាម។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សនិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់ពួកបាតុករ យ៉ាងហោចណាស់ក៏១៨នាក់ដែរកាលពីថ្ងៃសុក្រ ភាគច្រើននៃអ្នកស្លាប់ទាំងនោះនៅក្នុងទីក្រុង Homs ដែលជាទីក្រុងមានការធ្វើបាតុកម្មយ៉ាងខ្លាំងដែលការស្លាប់របស់ Moammar Gadhafi មេដឹកនាំលីប៊ីបានធ្វើឲ្យមានសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើងវិញ។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង កូឡំប៊ីនិងប៉ាណាម៉ាឲ្យក្លាយជាច្បាប់កាលពីថ្ងៃសុក្រ។
សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតប្រឆាំង កម្មវិធីការងាររបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ាជាលើកទី២នៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង។
កូរ៉េខាងជើង៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានឈោងដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តការរុករកសាកសពទាហានអាមេរិកាំងបាត់ខ្លួនក្នុងសង្គ្រាមកូរ៉េ។