ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២២ វិច្ឆិកា


សហព្រះរាជអាជ្ញា​អន្តរជាតិ Andrew Cayley
សហព្រះរាជអាជ្ញា​អន្តរជាតិ Andrew Cayley

ព័ត៌មានចុងក្រោយបំផុត៖

កម្ពុជា៖ ក្រុម​ព្រះរាជ​អាជ្ញា​និយាយ​ថា​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បី​នាក់​ដែល​ត្រូវ​កាត់​ក្តី​ពី​បទ​សម្លាប់​ប្រល័យ​ពូជសាសន៍​និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ «ការត្រួតត្រា​ទាំង​ស្រុង»​ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល​នៃ​ការ​គ្រប់គ្រង​ប្រកប​ដោយ​មហា​ភ័យ​របស់​ពួក​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

សហព្រះរាជអាជ្ញា​ Andrew Cayley បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់​ជរា​ និង​មាន​ជំងឺ​ទាំង​បី​នាក់​នេះ​ជា​អ្នក​សម្រប​សម្រួល​ «ទីវាល​ពិឃាត» ប្រកប​ដោយ​ការបង្ហូរឈាម​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រហូត​ដល់​២​លាន​នាក់​បាត់​បង់​ជីវិត។

អេហ្ស៊ីព៖ ពួក​សកម្មជន​អេហ្ស៊ីព​បាន​អំពាវនាវ​ឱ្យ​មាន​មហា​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ទាមទារ​ឱ្យ​ពួក​អ្នក​គ្រប់គ្រង​យោធា​របស់​ប្រទេស​ប្រគល់​អំណាច​ឱ្យ​អាជ្ញាធរ​ស៊ីវិល​មួយ​នៅ​ពេល​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​ទ្បើងៗ​អំពីការ​បោះឆ្នោត​សភា​ដែល​មាន​កំណត់​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។

លីប៊ី៖ លោក Abdurrahim el-Keib នាយក​រដ្ឋមន្ត្រី​អន្តរកាល​នៃ​ប្រទេស​លីប៊ី​ប្រុងប្រៀប​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​នឹង​គ្រប់​គ្រង​ប្រទេស​រហូត​ដល់​ឆ្នាំ​ក្រោយ​ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​នេះ​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​លើក​ទី​មួយ​របស់​ប្រទេស​ចាប់​តាំង​ពីការ​បណ្តេញ​អ្នក​កាន់​អំណាច​ផ្តាច់ការ​ Moammar Gadhafi ចេញ​ពី​អំណាច​កាល​ពី​ខែ​សីហា​មក។

ស៊ិរី៖ ប្រេសិត​នៃ​ប្រទេស​ស៊ីរី​ប្រចាំ​អ.ស.ប.​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​សេចក្តី​ព្រាង​សេចក្តី​សម្រេចចិត្ត​មួយ​ដោយ​ប្រទេស​អាល្លឺម៉ង់​ដាក់​ជូន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​មហា​សន្និបាត​អ.ស.ប.​ដែល​ថ្កោល​ទោស​ការ​បង្ក្រាប​៨​ខែ​លើ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង។

សរអា៖ គណៈកម្មាធិការ​ពិសេស​របស់​សភា​ស.រ.អ.​ដែល​មាន​កាតព្វកិច្ច​រក​វិធី​ដើម្បី​កាត់​បន្ថយ​ឱនភាព​សហព័ន្ធ​ចំនួន​១,២​លានលាន​ដុល្លារ​ក្នុង​ទសវត្សរ៍​ខាង​មុខ​ គ្មាន​ជោគជ័យ​ទេ ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ។

ព័ត៌មាននៅពេលមុននេះ៖

បុរស​ម្នាក់​ធ្វើដំណើរ​តាម​ដំបូល​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​បន្លែ​នៅ​ជិត​ផ្សារ​របស់​រដ្ឋ​មួយ​នៅ​រដ្ឋធានី​ហាវ៉ាណា ថ្ងៃទី១៣ វិច្ឆិកា ២០១០។ ប្រធានាធិបតី​គុយបា រ៉ាអ៊ូល ខាស្ត្រូ ​បាន​សន្យា​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ហើយបាន​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ស
បុរស​ម្នាក់​ធ្វើដំណើរ​តាម​ដំបូល​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​បន្លែ​នៅ​ជិត​ផ្សារ​របស់​រដ្ឋ​មួយ​នៅ​រដ្ឋធានី​ហាវ៉ាណា ថ្ងៃទី១៣ វិច្ឆិកា ២០១០។ ប្រធានាធិបតី​គុយបា រ៉ាអ៊ូល ខាស្ត្រូ ​បាន​សន្យា​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ហើយបាន​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ស

គុយបា ៖ រដ្ឋាភិបាល​គុយបា​នឹង​អនុញ្ញាតិ​ឲ្យ​កសិករ​លក់​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅ​ឲ្យ​សណ្ឋាគារ​និង​សហគ្រាស​ទេសចរណ៍​ផ្សេងៗទៀតនៅក្រោម​នយោបាយ​ថ្មី​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ចិន ៖ ​មន្រ្តី​សេដ្ឋកិច្ច​កំពូល​ចិន​ម្នាក់​ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចារ​ជាមួយ​ប្រតិភូ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ​ក្នុង​ទីក្រុង​ Chengdu ​ភាគ​នារតី​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក ៖ ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​សភាចុង​ក្រោយ​បង្អស់​ដើម្បីកាត់​បន្ថយបំណុលរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ទំនង​ជា​បញ្ចប់​ដោយ​បរាជ័យ​។

អេហ្ស៊ីព ៖ ពួក​មន្រ្តី​អេហ្ស៊ីប​និយាយ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​រយៈពេល​៣​ថ្ងៃរវាង​ប៉ូលីស​និង​បាតុករ​និយម​លទ្ធិ​ប្រជាធិបតេយ្យបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ក៏​២២​នាក់​ដែរ​នៅទូទាំង​ប្រទេស​ជាតិ។

អ៊ីរ៉ង់ ៖ ប្រទេសលោក​ខាង​លិច​កំពុង​បង្កើន​ការកៀប​សង្កត់​ខាង​សេដ្ឋកិច្ចប្រឆាំង​ អ៊ីរ៉ង់​នៅ​ក្នុង​ការ​ឆ្លើយតប​ដល់​ការ​ព្រួយ​កង្វល់​របស់​អន្តរជាតិ​ថារដ្ឋាភិបាល​ទីក្រុង​ តេរ៉ង់​កំពុង​អភិវឌ្ឍ​ន៍អាវុធ​នុយក្លេអ៊ែរ។

សហរដ្ឋ​អាមេរិក ៖ ​ប៉ូលីស​ក្នុង​ទីក្រុង​ញូយ៉ក​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ពួកគេ​និយាយ​ថាមាន​ផែន​ការ​វាយ​ប្រហារ​ការិយាល័យ​ប្រៃសណីយ​ រថយន្ត​ប៉ូលីស​និង​ទាហាន​ដែល​វិល​ត្រឡប់​មកពី​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហ្គានីស្ថាន។

ស៊ីរី ៖ ​ពួក​ជន​ប្រដាប់​អាវុធ​ក្នុង​តំបន់​ខាង​ជើង​ស៊ីរី​បាន​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៅលើ​ក្បួន​រថយន្ត​ក្រុងដែល​ដឹក​ធម្មយាត្រា​ជាតិ​តួកគី​ដែល​វិល​ត្រឡប់​មកពី​បុណ្យ​អ៊ីស្លាម​ Hajj នៅ​អារ៉ាប់​ ប៊ី​សាអូឌីត​ដោយ​ធ្វើ​ឲ្យ​មនុស្ស​២​នាក់​រង​របួស៕

XS
SM
MD
LG