ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២១ កញ្ញា


ក្រុម​អ្នក​គ្រាំ​ទ្រ​​លោក Burhanuddin Rabbani ឈរ​ធ្វើ​ការ​តវ៉ា​​ខាង​ក្រៅ​ផ្ទះ​របស់​លោក និង​កាន់​​រូបថត​របស់​លោក Burhanuddin Rabbani នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​ត្រូវ​​សម្លាប់​នៅទី​ក្រុង​កាប៊ូល​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១។
ក្រុម​អ្នក​គ្រាំ​ទ្រ​​លោក Burhanuddin Rabbani ឈរ​ធ្វើ​ការ​តវ៉ា​​ខាង​ក្រៅ​ផ្ទះ​របស់​លោក និង​កាន់​​រូបថត​របស់​លោក Burhanuddin Rabbani នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​ត្រូវ​​សម្លាប់​នៅទី​ក្រុង​កាប៊ូល​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្លាប់​អតីត​ប្រធានាធិបតី​និង​អ្នក​ចរចា​សន្តិភាព​ លោក Burhanuddin​ Rabbani​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​កាប៊ុល។

សហរដ្ឋ​អាមេរិក/អង្គការ​សហប្រជាជាតិ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​បារ៉ាក់ ​អូបាម៉ា​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​លើ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ Arab Spring និង​សន្តិភាព​នៅ​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ នៅពេល​ដែល​លោក​ធ្វើ​សន្ទរកថា​នៅ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​នេះ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ នឹង​ធ្វើ​ការ​ជួប​ប្រជុំ​ដាច់​ដោយឡែក​នៅក្នុង​ទីក្រុង​ញូវយ៉ក​នៅថ្ងៃ​ពុធ​នេះ​ជាមួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន​ លោក​ Mahmoud Abbas ​និង​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu ​នៅថ្ងៃ​ពុធ​នេះ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ការពារ​ជម្លោះ​ខាង​ការទូត​នៅ​អង្គការ​សហប្រជាជាតិ។

លីប៊ី៖ មន្រ្តី​អាជ្ញាធរ​អន្តរកាល​ក្នុង​ប្រទេស​លីប៊ី​ និយាយ​ថា​កងកម្លាំង​របស់​ពួកគេ​ បាន​ត្រួតត្រា​ផ្នែក​ភាគ​ច្រើន​នៃ​ទីក្រុង​រហោឋាន​ Sabha នៅ​ភាគ​ខាងត្បូង​ប្រទេស ​ដែល​ជាទី​តាំង​ដ៏​រឹងមាំ​មួយ​ក្នុងចំណោម​ទីតាំង​ចុង​ក្រោយ​បង្អស់​ផ្សេងៗ​ទៀត​របស់​អតីត​មេដឹកនាំ​ ម៉ូអាម៉ារ ហ្កាដាហ្វី។

កូរ៉េខាងជើង៖ ពួក​អ្នកចរចា​ពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ មកពី​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​អង្គុយ​ចរចា​គ្នា​ក្នុង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​នៅថ្ងៃ​ពុធ​នេះ​ដែល​ជា​ការ​ចរចា​លើក​ទី​ពីរ​ក្នុង​រយៈពេល​២​ខែ​កន្លង​មក។

ជប៉ុន៖ ខ្យល់ព្យុះ​ទីហ្វុង​ Roke ​កំពុង​ធ្វើ​ចលនា​តម្រង់​មក​ប្រទេស​ជប៉ុន​ភាគ​ឦសាន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​នឹង​គំរាមកំហែង​បំផ្លិចបំផ្លាញ​បន្ថែម​ទៅលើ​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្តាល​មកពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​ក្នុង​តំបន់​នោះ​កាល​ពី​ខែ​មិនា។

យេម៉ែន៖ ពួ​ក​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​នឹងភ្នែក​ក្នុង​ប្រទេស​យេម៉ែន​ បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​គ្នា​ក្នុង​រដ្ឋ​ធានី​សាណា (Sana'a) ទោះបីជា​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​ជា​ច្រើន​ថ្ងៃ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៧០នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្សរាប់​រយ​នាក់​ទៀត​រង​របួស​ក៏ដោយ។

អឺរ៉ុប៖ ពួក​មន្រ្តី​មកពី​សហគមន៍​អឺរ៉ុប​ និង​អង្គការ​មូនិធិ​រូបិយវត្ថុ​អន្តរជាតិ​ នឹង​វិល​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​អាថែន​ (Athens) ​វិញ​នៅ​ខែ​ក្រោយ​ដើម្បី​ចាប់ផ្តើម​ធ្វើ​អធិការ​កិច្ច​សេដ្ឋកិច្ច​ប្រទេស​ក្រិក​ឡើងវិញ​ ហើយ​ថា​តើ​ប្រទេស​ក្រិក​គួរតែ​បាន​ទទួល​ការ​បង់​ប្រាក់​កម្ចី​មួយ​ទៀត​ឬ​យ៉ាងណា។

ឥណ្ឌា៖ ពួក​អ្នក​ជួយ​សង្គ្រោះ​ កំពុង​តតាំង​ជាមួយ​ផ្លូវ​ដែល​ខូចខាត​ហើយ​នឹងការ​បាក់ដី​ដើម្បី​ឲ្យបាន​ទៅដល់​តំបន់​នានា​ដែល​ទទួលរង​ការ​ខូចខាត​ដោយ​សារ​គ្រោះរញ្ជួយដីនៅ​ភ្នំ​ហេមពាន្ត (Himalayan) កាលពី​ថ្ងៃ​អាទិត្យ​ ដែល​បានស​ម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​១រយ​នាក់​ដែរ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អ.ស.ប​ ថ្លែង​បើក​មហាសន្និបាតសហប្រជាជាតិ​លើក​ទី​៦៦ នៅ​ទី​ស្នាក់ការ​អ.ស.ប.​ក្នុង​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១១។
លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អ.ស.ប​ ថ្លែង​បើក​មហាសន្និបាតសហប្រជាជាតិ​លើក​ទី​៦៦ នៅ​ទី​ស្នាក់ការ​អ.ស.ប.​ក្នុង​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១១។

អង្គការ​សហប្រជាជាតិ៖ មហា​សន្និបាត​អ.ស.ប.​ប្រចាំ​ឆ្នាំបាន​បើក​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​មាន​ពួក​មេដឹកនាំ​ពិភពលោក​ជាង​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ ដោយ​មាន​រួម​បញ្ចូល​បញ្ហា​ប្រទេស​លី​ប៊ី​ក្រោយ​លោក​ Gadhafi​ ការ​ដាក់​ពាក្យ​សុំ​សមាជិកភាព​ដោយ​ពួក​ប៉ាឡេស្ទីន ​និង​បញ្ហា​ជំងឺ​មិន​ឆ្លង។

ប៉ាគីស្ថាន៖ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​និយាយ​ថា ​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ទ្បាន​ប៊ូស​ (bus)​ មួយ​គ្រឿង​មាន​ដឹក​ពួក​ធម្មយាត្រា​អ៊ីស្លាម​ Shi'ite​ នៅ​ក្នុង​តំបន់​និរតី​ប្រទេស​ បណ្តាល​ឱ្យ​អ្នក​ធម្មយាត្រា​២៦​នាក់​ស្លាប់​។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​រដ្ឋបាល​របស់​លោក​នឹង​គាំទ្រ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​លីប៊ី​នៅ​ពេល​ដែល​ពួក​គេ​កសាង​អនាគត​«សេរី​ប្រជាធិបតេយ្យ​និង​សម្បូរ​រុង​រឿង»មួយ។

អាហ្វហ្គានីស្ថាន៖ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​លោក​អតីត​ប្រធានាធិបតី​អាហ្វហ្គានិស្ថាន​ Burhanuddin Rabbani ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ស្វែង​រក​សន្តិភាព​ជាមួយ​ពួក​តាលីបាន់។

ប៉ាឡេស្ទីន៖ លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas​ បាន​ជួប​ជំនុំ​ជា​មួយ​លោក​ប្រធានាធិបតី​បារាំង​ Nicolas Sarkozy និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស William Hague កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​លោក​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​បូរី​ញូវយ៉ក​ឱ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ដោយ​អ.ស.ប.។

អាហ្វ្រិក/លីប៊ី៖ សហភាព​អាហ្វ្រិក​បាន​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​នៃ​ប្រទេស​លីប៊ី​ (NTC) ថា​ជា​អ្នក​តំណាង​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ពលរដ្ឋ​លីប៊ី ខណៈ​ពេល​ដែល​មាន​សារ​ថត​សំទ្បេង​មួយ​ពី​អតីត​មេដឹកនាំ​លីប៊ី​ Moammar Gadhafi បាន​ហៅ​ការ​លេច​ទ្បើង​នៃ​ក្រុម​ប្រឹក្សា​ NTC ថា​ជា​ «ល្ខោន​ប្រស្នា»​ មួយ។

សេដ្ឋកិច្ច​សកល៖ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IMF​ បាន​បន្ទាប​ការ​ប្រមើល​មើល​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​សាកល ​ដោយ​និយាយ​ថា​វា​កំពុង​ចូល​ក្នុង​ «ដំណាក់កាល​ថ្មី​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់»។

XS
SM
MD
LG