ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២១ តុលា


រូបថត​របស់​មូអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) អតីត​មេដឹកនាំ​លីប៊ី​​​កាល​នៅ​មាន​ជីវិត។
រូបថត​របស់​មូអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) អតីត​មេដឹកនាំ​លីប៊ី​​​កាល​នៅ​មាន​ជីវិត។

ព័ត៌មានចុងក្រោយបំផុត៖

លីប៊ី៖ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​ពន្យាពេល​ផែនការ​បញ្ចុះ​សព​អតីត​មេដឹកនាំ​ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi)​ មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​គាត់​ត្រូវបាន​សម្លាប់​នៅ​ពេល​ដែល​ក្រុម​យុទ្ធជន​ប្រឆាំង​បាន​វាយលុក​ចូល​ទៅក្នុង​ទីក្រុង​សឺត​ (Sirte)​ ដែល​ជា​ក្រុង​កំណើត​របស់​គាត់។

លីប៊ី៖ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton)​ បាន​មាន​ប្រសាសន៍​ថា​ ការ​ស្លាប់​របស់​លោក​ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)​ នៃ​ប្រទេស​លីប៊ី​បាន​បញ្ចប់​ «ផ្នែក​ដ៏​អភ័ព្វ​ខ្លាំង»​ មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ ក៏​ប៉ុន្តែ​បាន​កំណត់ ​«ការចាប់ផ្តើមសម័យ​ថ្មី​មួយ» ផងដែរ។

អាស៊ី​ខាងត្បូង៖ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton) ​បាន​ស្នើ​ប្រទេស​ប៉ាគីស្ថាន​ឲ្យ​បដិសេធ​មិន​ផ្តល់​កន្លែង​ជ្រកកោន​សុខសាន្ត​ដល់​ពួក​បះបោរ​និង​ស្នើឲ្យ​លើកទឹកចិត្ត​ពួក​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ចូល​ធ្វើការ​ចរចា​សន្តិភាព​ក្រោយពី​មាន​ការ​ប្រយុទ្ធគ្នា​អស់​រយៈពេល​១០​ឆ្នាំ​មក។

ថៃ៖ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​មន្ត្រី​ថៃ​បាន​ជំរុញឲ្យ​អ្នកស្រុក​រាប់​លាន​នាក់​ក្នុង​ទីក្រុង​បាងកក​ឲ្យ​ដឹក​ជញ្ជូនទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅកាន់​កន្លែង​មាន​ទីទួល​ខ្ពស់​ ពីព្រោះ​ទឹកជំនន់​បាន​ចាប់ផ្តើម​លិច​ផ្នែក​ខ្លះ​នៅតាម​តំបន់​ជាយក្រុង​រួចហើយ។

ចិន៖ កុមារី​ចិន​ម្នាក់​អាយុ​២​ឆ្នាំ​ដែល​ត្រូវ​រថយន្ត​២​គ្រឿង​បុក ​ហើយ​ដែល​ពួក​អ្នក​នៅ​ជិត​កន្លែង​កើត​ហេតុមិន​អើពើ​នឹង​នាង​នៅ​ពេល​នាង​ដួល​ទៅលើ​ដី​ក្នុង​អាការៈ​របួស​ធ្ងន់ធ្ងរ​ បាន​ស្លាប់​ហើយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយមក​ បន្ទាប់​ពី​ឧប្បតិហេតុ​នេះ​បាន​កើតឡើង។ ករណី​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ខឹងសំបារ​យ៉ាងខ្លាំង ​និង​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​អំពី​សីលធម៌​ក្នុង​វប្បធម៌​របស់​ប្រទេស​ចិន។

ព័ត៌មាននៅពេលមុននេះ៖

ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ ​អូបាម៉ា ថ្លែង​សុន្ទរកថា​ស្តី​អំពី​ការស្លាប់​របស់អតីត​មេដឹកនាំលីប៊ី ម៉ូអាម៉ា​ កាដាហ្វី​នៅ​សួន​កុលាប​នៃ​សេតវិមាន​ថ្ងៃទី២០ តុលា ២០១១។
ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ ​អូបាម៉ា ថ្លែង​សុន្ទរកថា​ស្តី​អំពី​ការស្លាប់​របស់អតីត​មេដឹកនាំលីប៊ី ម៉ូអាម៉ា​ កាដាហ្វី​នៅ​សួន​កុលាប​នៃ​សេតវិមាន​ថ្ងៃទី២០ តុលា ២០១១។

លីប៊ី​៖ ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា​ ថ្លែង​ថា​អតីត​មេដឹកនាំ​លីប៊ី ​មូមារ​ កាដាហ្វី ​ដែល​ស្លាប់​បង្ហាញ​ជា​ភ័ស្ដុតាង​ជាក់​លាក់​ថា ​របប​គ្រប់គ្រង​៤ទសវត្សរ៍​របស់​គាត់​ បាន​ចូល​ដល់​ទី​បញ្ចប់។

លីប៊ី​៖ អតីត​មេដឹកនាំ​ប្រទេស​លីប៊ី ​មូមារ​ កាដាហ្វី ​បាន​ស្លាប់​ទៅ​ហើយ ​ក្នុង​ការ​វាយ​លុក​មួយ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់​ គឺ​ទីក្រុង​ស៊ឺត។ ម៉ូអាម៉ារ កាដាហ្វី ​បាន​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​ធ្វើ​នយោបាយ​ចម្រូងចម្រះ​ ហើយ​ជា​អ្នក​ហ៊ឺហា​ដ៏​ចម្លែក​ ក្នុង​អំឡុង​ពេល​៤២ឆ្នាំនៃ​ការ​គ្រប់គ្រង​ប្រទេស​លីប៊ី។

ថៃ​៖ នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ស្រី ​យីងឡាក់​ ស៊្ហីនណាវ៉ាត់ ​ព្រមាន​រាជធានី​បាងកកឲ្យប្រុងប្រៀប​ទប់ទល់​នឹង​ទឹកជំនន់​ដែល​ហូរ​ចូល​មក​ក្នុង​រាជធានី​ក្រោយ​ពី​លោកស្រី​បាន​ចេញបញ្ជា​ឲ្យ​បើក​ទ្វារ​ទំនប់។

អាហ្វ្រិក​៖ ជន​ភៀសខ្លួន​អាហ្វ្រិក​ជាង​១២០០​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ឆាដ ​ក្រោយ​ពី​បាន​ត្រូវ​ជម្លៀស​ឲ្យ​ដើរ​លើ​ផ្លូវ​មាន​គ្រោះថ្នាក់​ចេញ​ពី​តំបន់​ភា​គ​ខាងត្បូង​ប្រទេស​លីប៊ី។

សូម៉ាលី​៖ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​នៅសូម៉ាលី ​និយាយ​ថា​ ក្រុម​អាល ​ហ្សាបាប​ ពាក់ពាន់​នឹង​បណ្ដាញ​ភេរវកម្ម ​អាល់កៃ​ដា​បាន​វាយ​ដណ្ដើម​យក​មក​វិញ​នូវ​ ទីតាំង​យោធា​របស់​ខ្លួន ​នៅ​ក្នុង​មណ្ឌល​មួយ​នៃ​ទី​ក្រុង​មូហ្គាដីហ្សូ​ ក្រោយ​ពី​បាន​បើក​កិច្ច​ប្រតិបត្ដិការ​វាយបក​ ដោយ​បាន​សម្លាប់​ទាហាន​ជាង​១២​នាក់​នៃ​កងកម្លាំង​ការពារ​សន្ដិភាព​របស់​សហភាព​អាហ្វ្រិក​ នៅ​ពេល​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

ម៉ាលី​៖ ប្រទេស​មូរីតានី​ និយាយ​ថា​យោធា​របស់​ខ្លួន​បាន​បើក​កិច្ច​ប្រតិបត្ដិការ​យោធា​ ដោយ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​មក​លើ​ទី​កន្លែង​សង្ស័យ​ជា​មូលដ្ឋាន​របស់​បណ្ដាញ​ភេរវកម្ម ​អាល កៃ ដា​នៅ​តំបន់​ខាង​លិច ​ប្រទេស ​ម៉ាលី។

ប៉ាគីស្ថាន​៖ រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក ​ហ៊ីលឡារី គ្លីនតុន​ បាន​ធ្វើ​ដំណើរ​មក​ដល់​ ក្រុង​អ៊ីស្លាមាបាដ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​នៅ​ទី​នោះ​គេ​រំពឹង​ថា​លោក​ស្រី​នឹង​ថ្លែង​ពាក្យ​ព្រមាន​តឹងរឹង​ប្រាប់​ រដ្ឋាភិបាល​ប៉ាគីស្ថាន​ ឲ្យបំផ្លាញ​ចោលជំរុំ​សុខសាន​របស់​ជន​សកម្មប្រយុទ្ធ​ ហើយ​ដើរ​តួនាទី​ធំធេង​ក្នុង​កិច្ចការ​នាំ​សន្ដិភាព​ ដល់​ប្រទេស​ជិតខាង​អាហ្វហ្គានិស្ថាន៕

XS
SM
MD
LG