ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២១ កក្កដា


យាន​អវកាស​អាទ្លែនធិស៍ (Atlantis) ចុះ​ចត​នៅ​មជ្ឈមណ្ឌល​អវកាស​​កេណ្ណឺឌី​​​នៅ​ជ្រោយ​ខាណាវ៉ឺរ៉ល (Cape Canaveral) នៅ​រដ្ឋ​​ហ្វ្លរីដា (Florida) នៅ​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១១។
យាន​អវកាស​អាទ្លែនធិស៍ (Atlantis) ចុះ​ចត​នៅ​មជ្ឈមណ្ឌល​អវកាស​​កេណ្ណឺឌី​​​នៅ​ជ្រោយ​ខាណាវ៉ឺរ៉ល (Cape Canaveral) នៅ​រដ្ឋ​​ហ្វ្លរីដា (Florida) នៅ​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ស.រ.អ៖ យាន​អវកាស​ចម្លង​អាទ្លែនធិស៍ (Atlantis)​ បាន​ហោះ​ចុះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដោយ​បាន​កំណត់​ទី​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​បេសកកម្ម​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​របស់​យាន​អវកាស​ចម្លង​របស់​ស.រ.អ.។

អាស៊ាន៖ រដ្ឋមន្រ្តី​ការបរទេស​ពី​ប្រទេស​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សុំ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​នូវ​កិច្ច​ចរចា​៦​ភាគី​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ មាន​ការ​បាញ់​ត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ហ៊មស៍​ (Homs)​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​នៅ​ពេល​ដែល​កង​កម្លាំង​សន្តិសុខ​បន្ត​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​និង​រដ្ឋាភិបាល។

ស.រ.អ៖ លោក​ប្រធានាធិបតី​ស.រ.អ.​ បារ៉ាក់​ អូបាម៉ា​ ថ្លែង​ថា​ លោក​មិន​បោះ​បង់​ចោល​សេចក្តី​សង្ឃឹម​របស់​លោក​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ «ការ​ត​ថ្លៃ​គ្នា​ដ៏​ធំ​មួយ»​ដើម្បី​តំឡើង​កម្រិត​ប្រាក់​ដែល​ស.រ.អ.​អាច​ខ្ចី​បរទេស​នោះ​ទេ​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នោះ​កាត់​បន្ថយ​ប្រាក់​បំណុល​ជាតិ​យ៉ាង​ច្រើន​ផង​ដែរ។

អឺរ៉ុប៖ មេ​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ជា​លើក​ទី​ពីរ​ដល់​ប្រទេស​ក្រិក​(Greece)។

មន្រ្តី​និយាយ​ថា​ផែនការ​ជួយ​សង្គ្រោះ​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ក្រិក​ធ្លាក់​ចូល​ទៅ​ក្នុង​រយៈ​ពេល​ជា​បណ្តោះ​អាសន្ន​មួយ​ដែល​មិន​អាច​សង​ប្រាក់​បំណុល​របស់​ខ្លួន​បាន។

យេមែន៖ យោធា​ប្រទេស​យេមែន ​(Yemen)​ និយាយ​ថា​កង​កម្លាំង​របស់​ខ្លួន​បាន​សម្លាប់​មេ​ដឹកនាំ​ម្នាក់​នៃ​សាខា​អាល់ខៃដា​នៅ​ក្នុង​យេមែន។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

កុមារ​សូម៉ាលី​ពីរ​នាក់​កំពុង​រង​គ្រោះ​ពី​កង្វះ​ជីវជាតិ​អាហារ​នៅ​ក្នុង​ជំរំ​ជន​ភៀសសឹក​ (IDP) នៅ​ជិត​អាកាសយានដ្ឋាន​ម៉ូហ្គាឌីស្យូ។
កុមារ​សូម៉ាលី​ពីរ​នាក់​កំពុង​រង​គ្រោះ​ពី​កង្វះ​ជីវជាតិ​អាហារ​នៅ​ក្នុង​ជំរំ​ជន​ភៀសសឹក​ (IDP) នៅ​ជិត​អាកាសយានដ្ឋាន​ម៉ូហ្គាឌីស្យូ។
អសប​៖ បាន​ប្រកាស​អំពី​ការ​អត់អាហារ​ កើត​មាន​ឡើង​នៅ​តំបន់​ពីរ​នៃ​ប្រទេស​សូម៉ាលី​ភាគ​ខាង​ត្បូង​ នៅតំបន់​អាហ្វ្រិក​ស្នែង​ក្របី​ដែល​មាន​ការ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ជា​ច្រើន​ទសវត្ស​មក​ហើយ។​

លីប៊ី៖ ចំនួន​មនុស្ស​ស្លាប់​កាន់​តែ​កើន​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ទី​កន្លែង​ផែ​សមុទ្រ​ដឹក​ជញ្ជូន​ប្រេង​ ប្រេគា​ ចំ​ពេល​ដែល​កិច្ច​ប្រឹងប្រែង​ការ​ទូត​ដើម្បី​ដោះ​ស្រាយ​វិបត្ដិ​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​បារាំង​ និង​រុស្ស៊ី។​

ស៊ែរប៊ី៖ អាជ្ងាធរ​នៅ​ក្នុង​ប្រទេស​ ស៊ែរប៊ី​និយាយ​ថា​បាន​ចាប់​ខ្លួន​ Goran​ Hadzic​ ដែល​ជា​ជន​ល្មើស​លាក់​ខ្លួនចុង​ក្រោយ​បង្អស់​ ដែល​តុលាការ​ អសប​ តាម​រក​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

អាហ្វហ្គានីស្ថាន៖ ក្រុម​បះ​បោល​អាហ្វហ្គានីស្ថាន​ បាន​បើក​ការ​វាយ​ប្រហារ​អត្តឃាតមក​លើ​ទី​ក្រុង​សំខាន់​ៗ​ កាល​ពី​ថ្ងៃ​ពុធ ​ទោះ​បី​ជា​ក្រុម​ចម្រុះ​កំពុង​ប្រគល់​កិច្ចការ​ត្រួតត្រា​សន្ដិសុខ​មក​ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ក៏​ដោយ។

យេម៉ែន៖ មន្ដ្រី​យេម៉ែននិយាយថា ​ការផ្ទុះគ្រាប់​បែក​ពី​រថយន្ដ​នៅ​តំបន់​ផែ​ភាគ​ខាង​ត្បូង​ អេដិន ​បាន​សម្លាប់​ប្រធាន​ប្រតិបត្ដិ​ជាតិ​អង់គ្លេស​ម្នាក់​ ដោយ​គេ​ដាក់​កំហុស​មក​លើ​ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​ក្រុម​ អាល់កៃដា​។

ឥណ្ឌា៖ រដ្ឋមន្ដ្រី​ការបរទេស សរអ ហ៊ីលឡារី គ្លីនតុន បាន​អំពាវនាវ​ប្រទេស​ឥណ្ឌា​ឲ្យ​ប្រើ​ឥទ្ធពល​ជា​មហាអំណាច​សេដ្ឋកិច្ច ដើម្បី​ជួយ​លើក​ដម្កើង​ពាណិជ្ជកម្មទូទាំង​តំបន់​អាស៊ី​កណ្ដាល​ រាប់ទាំង​ប្រទេស​អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ​ដែល​ជា​គូ​ប្រជែង​ដ៏​យូរ​អង្វែង​របស់​ឥណ្ឌា។

ម៉ាឡាវី៖ ប៉ូលីស​ប្រទេសម៉ាឡាវី បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង​ធំៗកាល​ពី​ថ្ងៃពុធ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។

សរអ៖ អ្នក​អវកាស​អង្គការ​ណាសា ជិះ​នៅ​ក្នុង​យានអវកាស Atlantis កំពុង​រៀបចំ​ខ្លួន​ចុះចត​លើ​ដី នៅ​ថ្ងៃ​ព្រហស្សតិ៍ ដែល​នឹង​បញ្ចប់​កម្មវិធី​យានអវកាស សរអ អាយុ ៣០ ឆ្នាំ​នោះ។

អ៊ីរ៉ង់៖ ដោយ​សារ​តែ​អ៊ីរ៉ង់ ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង ការ​រត់​ថ្នាំញៀន នាយក​ទីភ្នាក់ងារ​ប្រឆាំង​ឆ្នាំ​ញៀនបាន​ចូល​ទៅ​ចរចា​ជាមួយ​មន្ដ្រី​ថ្នាក់​ខ្ពស់ អ៊ីរ៉ង់។

នេប៉ាល់៖ ប្រទេស​នេប៉ាល់ ​បាន​ប្រកាស​ថា នឹងបើក​ឲ្យ​មាន​ការ​វាស់វែង​ថ្មី​មូយ​មក​លើ កំពូល​ភ្នំ​ដ៏​ខ្ពស់​បំផុត​ Everest ដែល​ឈរ​ជើង​ទាំង​សង្ខាង នៅ​លើ​ព្រំដែន​រវាង ណេប៉ាល និងចិន។

XS
SM
MD
LG