ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២១ សីហា


ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា ធ្វើ​បទ​សន្ទរកថា​ប្រចាំ​សប្តាហ៍​នៅ​ក្នុង​រដ្ឋ Illinois
ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា ធ្វើ​បទ​សន្ទរកថា​ប្រចាំ​សប្តាហ៍​នៅ​ក្នុង​រដ្ឋ Illinois

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ​បាន​បន្ត​ការអំពាវនាវទៅសភា​ឲ្យ​គិតអំពី​បញ្ហា​ប្រទេស ​មុនបញ្ហា​នយោបាយ ហើយ​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​វិញ។ លោក​អូបាម៉ា​បានធ្វើ​សន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​មកពី​កសិដ្ឋាន​នៅ​ក្នុង​រដ្ឋ Illinois ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

អង់គ្លេស៖ ព្រះអង្គ​ម្ចាស់ Harry ​អនុសេនីឯក​នៃកងទ័ព​អាកាស​អង់គ្លេស​ នឹងយាង​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ហាត់​ហ្វឹក​ហ្វឺន​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​វាយ​ប្រហារ ​Apache។

អ៊ីស្រាអែល៖ ប្រទេស​អ៊ីស្រាអែល​បាន​សម្តែង​នូវ​ការសោក​ស្តាយ​ចំពោះ​ការស្លាប់​បុគ្គលិក​សន្តិ​សុខ​អេហ្ស៊ីប​ម្នាក់​នៅ​ក្នុង​ការប្រយុទ្ធ​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ជន​សង្ស័យ​ជា​ជន​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​តាមបណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​អេហ្ស៊ីប​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លីប៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​ប្រទេស​លោក​ខាង​លិច​រាយការណ៍​ថា ​ពួក​ឧទ្ទាម​លីប៊ី​ បាន​ត្រួត​ត្រា​ទីក្រុង​ Zawiya ​ជា​ទីក្រុង​យុត្តិសាស្រ្ត​ភាគខាង​លិច​ ដែល​កំពុង​រឹត​បន្តឹង​ដើម្បី​ឡោមព័ទ្ធ​ទីតាំង​ដ៏រឹងមាំ​របស់​មេដឹកនាំ​ Moammar​ Gadhafi នៅ​ក្នុង​រដ្ឋធានី​ ទ្រីប៉ូលី។

ស៊ីរី​៖ កងកម្លាំង​សន្តិសុខ​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏២​នាក់ដែរ​នៅ​ក្នុង​ខេត្ត​ Homs ​ភាគកណ្តាល។ កាល​ពីថ្ងៃសៅរ៍​ ចំនួន​អ្នក​ស្លាប់​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពីកងទ័ព​ស៊ីរី​បាន​សម្លាប់​មនុស្ស​ជាង២៨​នាក់​នៅពាសពេញ​ប្រទេស។

ចិន៖ លោក​អនុប្រធា​នាធិបតី​ Joe Biden ​កំពុងបំពេញ​ទស្សនៈកិច្ច​ទីក្រុង​ Chengdu​ ប្រទេស​ចិន ​បន្ទាប់​ពី​ជំនួប​កម្រិត​ខ្ពស់​ក្នុងទីក្រុង​ប៉េកាំង។ លោក​ Biden ​បាន​អញ្ជើញ​ទៅ​ដល់​មជ្ឈមណ្ឌល​ឧស្សាហ៍កម្ម​នៅក្នុង​ខេត្ត​ Sichuan ​កាល​ពី​ថ្ងៃ​សៅរ៍ដែល​បាន​អម​ដំណើរ​ដោយ​លោក​ Gary Lock ​ឯកអគ្គ​រដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន។

អ៊ីរ៉ង់​៖ ទូរទស្សន៍​អ៊ីរ៉ង់​ប្រាប់​ឲ្យ​ដឹងថា ​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ដែល​បាន​ឃុំ​ខ្លួននៅក្នុង​ប្រទេស​ចាប់​តាំង​ពីឆ្នាំ​២០០៩​មក​ បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨ឆ្នាំ​ចំពោះ​ការធ្វើ​ចារកម្ម និង​ការ​ចូល​ក្នុង​ប្រទេស​នោះខុស​ច្បាប់។

ម៉ារ៉ុក៖ បុរស​ជន​ជាតិ​ម៉ារ៉ុក​ម្នាក់​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​ការ​រៀបចំផែនការ​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ប្រើប្រាស់​ក្នុងប្រទេស​អេស៉្បាញ។

ហុង​ឌុយ​រ៉ាស់​៖ ខ្យល់ព្យុះ​តំបន់​ត្រូពិក​ Harvey បាន​ធ្វើ​ចលនា​ទៅកាន់​តំបន់​អាមេរិ​ក​កណ្តាល ​ហើយ​អាច​បក់​បោក​ប្រទេស​ហុង​ឌុយ​រ៉ាស់​ដោយ​មាន​ខ្យល់​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​មុនពេល​វាមាន​ចលនា​មកដល់​ដីគោក​នៅតំបន់​ Belize​។

XS
SM
MD
LG