ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២០ វិច្ឆិកា

អ្នក​លក់ដូរ​ម្នាក់​ឈរ​ជិត​ផ្ទាំង​រូបភាព​ដែល​ប្រកាស​ឲ្យដឹង​អំពី​ទស្សនកិច្ច​របស់​សម្តេច​ប៉ាបនៅ​សប្តាហ៍​នេះទៅ​កាន់​រដ្ឋធានី​ ខុនតូនូ ប្រទេស​បេនីន ថ្ងៃទី១៦ វិច្ឆិកា ២០១១។ Pope Benedict XVI បាន​មកដល់​ក្រុង​បេនីននៅ​ថ្ងៃសុក្រ ក្នុង​ដំណើរ​ទស្សនកិច្ច​បីថ្ងៃ ដែលជាល

បេណាំង៖ កាល​ពី​ថ្ងៃ​សៅរ៍​ សម្តេច​ប៉ាប​ Benedict ទី​១៦​បាន​ចុះ​ហត្ថលេខា​លើ​ការ​សន្យា​មួយ​របស់​ព្រះវិហារ​គ្រឹស្តសាសនាកាតូលិកសម្រាប់​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ក្នុង​ប្រទេស​បេណាំង​នា​ប៉ែក​ខាង​លិច​នៃ​ទ្វីបអាហ្វ្រិក​។

អាហ្វហ្គានីស្ថាន​៖ ពួក​ប្រតិភូ​ដែល​ចូល​រួម​ក្នុង​រដ្ឋសភា​ប្រពៃណី​មួយ​នៅ អាហ្វហ្គានីស្ថាន​បាន​ផ្តល់​កិច្ច​គាំទ្រ​មាន​លក្ខខណ្ឌ​របស់​ពួក​គេ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​យូរ​មួយជាមួយ​អាមេរិក។

លីប៊ី​៖ ​ពួក​មន្ត្រី​លីប៊ី​ចាប់​បាន​ Seif al-Islam Gadhafi ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​អតីត​មេដឹកនាំ​ Moammar Gadhafi ដែល​បាន​ត្រូវ​ព៌ណនា​យូរយា​មក​ហើយ​ថា​ជា​អ្នក​បន្ត​តំណែង​ពី​គាត់។ ​ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​គាត់​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ក្រុង​មួយនៅ​ជិត​ព្រំដែន​ជាមួយប្រទេសនីហ្សេ។

ស៊ីរី​៖ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ចលាចលនៅ​ស៊ីរី ដែល​រដ្ឋាភិបាល​ប្រឈម​មុខ​នឹង​ការកំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ពី​សម្ព័ន្ធ​អារ៉ាប់​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​របស់​ខ្លួន​លើ​ក្រុម​ប្រឆាំង។

XS
SM
MD
LG