ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៩ តុលា


នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស្ហ៊ីនណាវ៉ាត់ (Yingluck Shinawatra)។
នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស្ហ៊ីនណាវ៉ាត់ (Yingluck Shinawatra)។

ព័ត៌មានចុងក្រោយបំផុត៖

ថៃ៖ នាយករដ្ឋមន្រ្តី​ថៃ​ Yingluck​ Shinawatra​ កំពុង​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​រួបរួម​គ្នា​នៅពេល​ដែល​ទាហាន​និង​ក្រុម​កម្មករ​កំពុង​តស៊ូ​ទប់​ទំនប់​ទឹក​ការពារ​ទីក្រុង​បាងកក​ពី​ទឹកជំនន់។

ទួរគី៖ ពួក​ឧ​ទ្ទាម​ Kurds ​បាន​សម្លាប់ទាហាន​តួកគី​២៦នាក់​ និង​ធ្វើឲ្យ​ទាហាន​១៦​នាក់​ទៀត​រងរបួស​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​ ដែល​នេះ​ជា​ការ​ស្លាប់​ដ៏​ច្រើន​បំផុត​នៅក្នុង​ការ​វាយ​ប្រហារ​បែប​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ជន​ប៉ាឡេស្ទីន​មួយ​ក្រុម​ដែល​គេ​ចាត់ទុក​ថា​ជា​ជននិរទេស​ខ្លួន​នៅ​ក្រោម​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ប្រទេស​អ៊ីស្រាអែល​បាន​ទៅដល់​ប្រទេស​កំណើត​របស់​ខ្លួន​ហើយ។

កេនយ៉ា/សូម៉ាលី៖ កងទ័ព​ប្រទេស​កេនយ៉ា​កំពុង​ប្រឈម​នឹងការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ និង​ភក់​នៅពេល​ដែល​ពួកគេ​ចូល​ក្នុង​តំបន់​ពីរ​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ដែល​ជាប្រទេស​ជិតខាង​របស់​ខ្លួន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​តាម​ប្រមាញ់​សមាជិក​កងជីវពល​អ៊ីស្លាម​ (al – Shabab)។

អឺរ៉ុប៖ កូដកម្ម​ទូទៅ​មួយ​ដែល​មាន​រយៈពេល​៤៨​ម៉ោង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិកមុនពេល​ការ​បោះឆ្នោត​នៅក្នុង​សភា​លើ​វិធានការ​ដ៏​សោះកក្រោះ​មួយ​ដើម្បី​បញ្ចៀស​ការ​ក្ស័យធន។

ជប៉ុន/កូរ៉េខាងត្បូង៖ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន​ បាន​ព្រមព្រៀងគ្នា​ធ្វើឲ្យ​ចំណង​ទាក់ទង​ការទូត​ និង​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង​ ទោះបី​មាន​ភាព​ល្វីង​ជូរចត់​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ជប៉ុន​ក្នុង​ឧបទ្វីប​កូរ៉េ​ និង​ជម្លោះ​ដែនដី​ក៏ដោយ។

សហរដ្ឋអាមេរិក/កូរ៉េខាងត្បូង៖ មេ​បញ្ជាការ​ថ្មី​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ដែនកោះ​ជាប់​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កន្លែង​វាយ​ប្រហារ​ផ្តាច់ជីវិត​ដោយ​កាំភ្លើង​ធំ​របស់​កងទ័ព​កូរ៉េ​ខាងជើង​កាលពី​ចុង​ឆ្នាំ​ទៅ។

បារាំង៖ អ្នក​និពន្ធ​បារាំង​មួយ​រូប​បាន​សម្រេចចិត្ត​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ការ​ចាប់​រំ​លោភ​ប្រឆាំង​អតីត​នាយក​អង្គការ​រូបីយវត្ថុ​អន្តរជាតិ​( IMF)​ លោក​ Dominique​ Strauss ​– ​Kanh ។

ព័ត៌មាននៅពេលមុននេះ៖

ពលរដ្ឋខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទទួល​ជំនួយ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែតុលា​ ឆ្នាំ២០១១។​
ពលរដ្ឋខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទទួល​ជំនួយ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែតុលា​ ឆ្នាំ២០១១។​

អាស៊ី​អាគ្នេយ៍៖ អង្គការ ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា​មនុស្ស​ជាង​៧រយ​នាក់​បាន​ត្រូវ​សម្លាប់ ​ហើយ​៨​លាន​នាក់​ទៀត​បាន​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​នៅ​ពាស​ពេញ​តំបន់​អាស៊ី ​អាគ្នេយ៍។ ហើយ​អង្គការ​នោះ​ប្រាប់ទៀត​ថាខ្លួន​បាន​ប្រុង​ប្រៀប​ជាស្រេច​ហើយ​ដើម្បី ​ផ្តល់​ជំនួយ​មនុស្ស​ធម៌។

ចិន​៖ អង្គការ​សិទ្ធិ​មនុស្ស​កំពូល​មួយឲ្យ​ដឹង​ថា​ ព័ត៌មាន​ដែល​បាន​រាយការណ៍​ថា​ដូនជី​ព្រះ​ពុទ្ធ​សាសនា​ជាតិ​ទីបេដែល​បាន​ដុត​ ខ្លួន​ហើយ​បាន​ស្លាប់​ បង្ហាញ​ពីកម្រិត​នៃ​ការប្រឆាំង​តវ៉ាដ៏​ខ្លាំង​ថ្មី​មួយ​ប្រឆាំង​នយោបាយ​ ចិន​នៅ​ក្នុង​តំបន់​នោះ។

សហរដ្ឋ​អាមេរិក​៖ ភ្នាក់ងារ​សហព័ន្ធ​បាន​និរទេស​ចំនួន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក​ឡើង​ដល់​កម្រិត​មួយ​គួរ​ឲ្យ​កត់​សម្គាល់។

អ៊ីស្រាអែល​៖ ទាហាន​អ៊ីស្រាអែល​ម្នាក់​ ដែល​ត្រូវបាន​ដោះលែង​ដោយ​ពួក​កងជីវពល​ហាម៉ាស​ដែល​បានចាប់​ខ្លួន​លោកកាល​ ពី​៥​ឆ្នាំ​មុន​ បាន​ទទួល​ការស្វាគមន៍​ប្រកប​ដោយ​ការ​រីករាយ​នៅ​ក្នុង​ទីក្រុង​កំណើត​របស់​ លោក នៅ​ខណៈនោះ​ដែរ​ជនជាតិប៉ាឡេ​ស្ទីន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ Gaza​ Strip ​បាន​អបអរ ​ពួ​ក​អ្នកទោស​ប៉ាឡេ​ស្ទីន​រាប់​រយ​នាក់​ដែល​អ៊ីស្រាអែល​បាន​ដោះលែង ​ដែល​ជាការ​ដោះដូរ​ជាមួយទាហាន​អ៊ីស្រាអែល​ម្នាក់​នោះ។

លីប៊ី​៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ហ៊ីលឡារី គ្លីនតុន​បាន​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​លីប៊ី​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​នោះ​ ខណៈ​ដែល​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី​បាន​ចាប់​ផ្តើម​ វាយ​ប្រហារទីតាំង​ដ៍​រឹង​មាំ​នានាដែល​នៅ​សេសសល់ចុង​ក្រោយរបស់​អតីត​ មេដឹកនាំ​ Moammar​ Gadhafi។

កែនយ៉ា​៖ កង​កម្លាំងកែនយ៉ា​បាន​ចូល​ផ្នែក​ទី​២នៃ​ប្រទេស​សូម៉ាលី​ខាង​ត្បូង​ដែល​ ជាផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​កង​ជីវពល al – Shabab។

សកលលោក​៖ អង្គការ​សុខភាព​ពិភព​លោក​ រាយការណ៍​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ជុំវិញ​ពិភពលោក​ បាន​ធ្លាក់​ចុះ​ជាង​២០​ភាគរយ​ចាប់​តាំង​ពីឆ្នាំ ២០០០​មក។

ហ្វីលីពីន​៖ អាជ្ញាធរ​ក្នុង​តំបន់​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​ ប្រាប់​ឲ្យ​ដឹងថា​ទាហាន​យ៉ាង​ហោច​ណាស់​ក៏​១២​នាក់​បាន​ស្លាប់​ហើយ​១០​នាក់​ ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​ការ​ប្រយុទ្ធ​ជាមួយពួក​អ្នក​ប្រយុទ្ធ​ រាប់​រយ​នាក់​មកពី​ក្រុម​ឧទ្ទាម​អ៊ីស្លាមដ៏​ធំ​បង្អស់នៅ​ក្នុង​តំបន់៕

XS
SM
MD
LG