ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃបានទៅទស្សនាប្រទេសកម្ពុជានៅថ្ងៃសៅរ៍ដើម្បីធ្វើការចចារកម្រិតខ្ពស់ជាមួយពួកមេដឹកនាំនៃប្រទេសនេះ។
លីប៊ី៖ ក្រុមយុទ្ធជនក្រុមប្រឹក្សាជាតិអន្តរកាលប្រទេសលីប៊ីហៅថា NTC បានធ្វើការប៉ុនប៉ងមួយលើកទៀតដើម្បីចូលទៅត្រួតត្រាក្រុង Sirte ក្រោយពីពួកគេបានត្រូវបញ្ឈប់ដោយកងកម្លាំងស្មោះត្រង់ជាមួយអតីតមេដឹកនាំ Moammar Gadhafi។
យេម៉ែន៖ កងកម្លាំងសន្តិសុខយេម៉ែននិងពួកអ្នកស្មោះត្រង់នឹងក្រុមប្រឆាំងបានប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីសាណា។
ប៉ាគីស្ថាន៖ មន្ត្រីសហរដ្ឋអាមេរិកសំខាន់ម្នាក់និយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានភ័ស្តុតាងអំពីការភ្ជាប់ទាក់ទងគ្នារវាងរដ្ឋាភិបាលប៉ាគីស្ថាននិងក្រុមជនសកម្មប្រយុទ្ធមួយដែលបានត្រូវបន្ទោសអំពីការវាយប្រហារមួយចំនួនក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អាហ្វហ្គានីស្ថាន៖ គេបានបន្ទោសការផ្ទុះគ្រាប់បែកមួយនៅតាមដងផ្លូវក្នុងផ្នែកពាយ័ព្យនៃប្រទេសអាហ្វហ្គានីស្ថានថាបានបណ្តាលឱ្យកុមារ៥នាក់ស្លាប់។ពួកក្មេងៗទាំងនេះបានជួយឃ្វាលគោ។