ព័ត៌មានចុងក្រោយបំផុត៖
អ៊ីរ៉ង់/សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រឌិតការចោទប្រកាន់អំពីផែនការប្រព្រឹត្តអំពើទុច្ចរិតរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យមានការបែកបាក់គ្នារវាងរដ្ឋាភិបាលក្រុង Tehran និងប្រទេសអារ៉ាប៊ីសាអូឌីត។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ លោក Gilad Shalit ដែលជាទាហានអ៊ីស្រាអែល បានវិលត្រទ្បប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញក្រោយពីត្រូវបានដោះលែងដោយចលនាអ៊ីស្លាមនិយមហាម៉ាស់ក្នុងការដោះដូរគ្នាជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។
ប៉ាឡេស្ទីន៖ នេះជាបញ្ជីឈ្មោះនៃអ្នកទោសប៉ាឡេស្ទីនសំខាន់ៗខ្លះដែលត្រូវដោះលែងជាថ្នូរនឹង
លោកGilad Shalit ដែលជាទាហានអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនៈ លោក Nael Barghouthi: គេជឿថា លោកជាអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងយូរជាងគេ។ លោក Sami Younis: គេជឿថាលោកជាអ្នកទោសប៉ាឡេស្ទីនចាស់ជាងគេ ហើយមានរបាយការណ៍ខ្លះនិយាយថាលោកមានអាយុ៧៨ឆ្នាំ។ អ្នកទោសប៉ាឡេស្ទីនសំខាន់ៗឯទៀតៗមានដូចជា លោក Yehya al-Sinwar លោក Abdel Hadi Ghanem លោក Mohammed al-Sharatha លោក Marwan Barghouti និងលោក Ahmed Saadat។
ស៊ីរី៖ កាលពីថ្ងៃច័ន្ទ កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់នៅក្នុងការវាយប្រហារមួយទៅលើសំបុកក្រុមប្រឆាំងនៅ Homs ខណៈពេលដែលអង្គការសហប្រជាជាតិបានអំពាវនាវដល់រដ្ឋាភិបាលស៊ីរីឲ្យអនុញ្ញាតឲ្យមានការស៊ើបអង្កេតមួយអំពីការរំលោភសិទ្ធិមនុស្សដែលអាចកើតមានឡើងនៅក្នុងប្រទេសស៊ីរី។
ព័ត៌មាននៅពេលមុននេះ៖
បច្ចេកវិទ្យា៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ឲ្យដឹងថាខ្លួនបានលក់ដាច់ទូរស័ព្ទថ្មី iPhone 4s ថ្មីរបស់ខ្លួនចំនួន៤លានគ្រឿងក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ នាយកប្រតិបត្តិ Apple និយាយថានេះជាការលក់ដាច់ខ្លាំងបំផុតសម្រាប់ទូស័ព្ទម៉ាក្ស iPhone នេះ។ ទូរស័ព្ទថ្មីនេះបានទាក់ទាញឲ្យមានការរាយការណ៍យ៉ាងខ្លាំងពីបណ្តាញផ្សាយព័ត៌មាន ដោយសាតែម៉ាស៊ីតថត ការបញ្ជារដោយគ្រាន់តែនិយាយ និងមុខងារផ្សេងៗទៀត។
កម្ពុជា៖ អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថាមន្រ្តីកំពូលម្នាក់ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការពិភពលោកនេះនឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅសប្តាហ៍នេះដើម្បីពិភាក្សាពីការចោទប្រកាន់ការជ្រៀតជ្រែកខាងនយោបាយពីរដ្ឋាភិបាលក្រុងភ្នំពេញចូលក្នុងតុលាការខ្មែរក្រហម។
សហរដ្ឋអាមេរិក៖ ផលិតផលឧស្សាហកម្មសហរដ្ឋអាមេរិក បានកើនឡើងក្នុងខែកញ្ញា មួយផ្នែកដោយសារតម្រូវការរថយន្តនិងម៉ាស៊ីនកុំព្យូទ័រ ហើយកំពុងបន្ថយការភ័យខ្លាចសេដ្ឋកិច្ចដ៍ធំបំផុតរបស់ពិភពលោក អាចវិលត្រឡប់ចូលក្នុងការមិនរីកចម្រើនម្តងទៀត។
លីប៊ី៖ ពួកអ្នកប្រយុទ្ធរដ្ឋាភិបាលអន្តរកាលលីប៊ីនិយាយថា ពួកគេបានត្រួតត្រាទីក្រុង Bani Walid ស្ទើរតែទាំងអស់ ដែលជាទីតាំងដ៍រឹងមាំមួយនៃទីតាំងដ៍រឹងមាំចុងក្រោយបង្អស់របស់ពួកអ្នកស្មោះត្រង់អតីតមេដឹកនាំ Gadhafi។
ស៊ីរី៖ សម្ព័ន្ធភាពអារ៉ាប់ប្រាប់ឲ្យដឹងថាខ្លួននឹងធ្វើការបង្រួបបង្រួមរដ្ឋាភិបាលនិងគណបក្សប្រឆាំងស៊ីរីក្នុងគោលបំណងបញ្ចប់អំពើហិង្សាដែលកំពុងបន្តមានឡើង ក្នុងប្រទេស។
យេម៉ែន៖ ការប៉ះទង្គិចគ្នារវាងកងទ័ពដែលស្មោះត្រង់ប្រធានាធិបតី Ali Abdulalh Saleh និងកងទ័ពប្រឆាំងយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣នាក់ដែរនៅក្នុងរដ្ឋធានី Sana'a ។
អ៊ីរ៉ង់៖ ឲ្យដឹងថាខ្លួនប្រុងប្រៀងជាស្រេចហើយដើម្បីសិក្សាការចោទប្រកាន់របស់សហរដ្ឋអាមេរិកពីផែនការរបស់អ៊ីរ៉ង់សម្លាប់ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតនៅក្នុងសហរដ្ឋអាមេរិក។
ប៉ាគីស្ថាន៖ ពួកកងជីវពលបានវាយប្រហារកងទ័ពប៉ាគីស្ថានក្នុងតំបន់កុលសម្ព័ន្ធផ្នែកពាយ័ព្យដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ណាស់៩នាក់ដែរ។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានចាប់ផ្តើមធ្វើដំណើរនៅក្នុងបណ្តារដ្ឋខាងត្បូងដោយជំរុញឲ្យពួកអ្នកបោះឆ្នោតដាក់ការគៀបសង្កត់លើសភាឲ្យអនុម័តសេចក្តីព្រាងច្បាប់បង្កើតការងារមួយឈុតដែលមិនទាន់បានទទួលការអនុម័តពីសភាកាលពីសប្តាហ៍មុន។
បែលហ្សិក៖ អឺរ៉ុបកំពុងប្រឈមមុខសប្តាហ៍ដ៍សំខាន់មួយដើម្បីដោះស្រាយវិបត្តិបំណុលរយៈពេលពីរឆ្នាំរបស់ខ្លួន មុនពេលមេដឹកនាំរបស់ខ្លួនធ្វើដំណើរទៅចូលរួមសន្និសីទកំពូលទីក្រុង Brussels នៅថ្ងៃអាទិត្យ។
ហ្វីលីពីន៖ កងទ័ពម៉ារីនដ៍ធំមួយរបស់សហរដ្ឋអាមេរិកបានចូលរួមជាមួយកងទ័ពហ្វីលីពីនដើម្បីធ្វើសមយុទ្ធរយៈពេលពីរថ្ងៃដែលរួមមានការវាយប្រហារប្រកបដោយអរិយភាពនៅជិតប្រជុំកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង៕