ព័ត៌មានចុងក្រោយបំផុត៖
ស.រ.អា៖ នៅក្នុងការផ្តើមគំនិតខាងការទូតថ្មីមួយ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា លោកនឹងបញ្ជូនលោកស្រី Hillary Clinton ទៅកាន់ប្រទេសភូមានៅខែក្រោយដើម្បីបំពេញទស្សនកិច្ចលើកទីមួយក្នុងប្រទេសនៅដាច់ឯកោពីគេនេះដោយរដ្ឋមន្ត្រីការបរទេសស.រ.អ.ម្នាក់ក្នុងរយៈពេលជាង៥០ឆ្នាំ។
ភូមា៖ គណបក្សប្រឆាំងធំជាងគេនៃប្រទេសភូមាដឹកនាំដោយលោកស្រី Aung San Suu Kyi បានសម្រេចចិត្តថាចុះឈ្មោះជាគណក្សនយោបាយមួយហើយនឹងចូលរួមក្នុងការបោះឆ្នោតក្នុងពេលអនាគត។
អាស៊ី៖ នៅថ្ងៃសុក្រនេះ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានធ្វើការចរចាជាមួយពួកមេដឹកនាំអាស៊ីដែលចូលរួមក្នុងសន្និសីទកំពូលអាស៊ីខាងកើតក្នុងកោះ Bali ប្រទេសឥណ្ឌូណេស៊ី។
ស៊ិរី៖ មានការព្រមានថ្មីៗថា ស្ថានការណ៍ក្នុងប្រទេសស៊ីរីអាចក្លាយទៅជាសង្គ្រាមស៊ីវិលបាន។ លោក Ahmet Davutoglu រដ្ឋមន្ត្រីការបរទេសទួរគីបានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងនៅថ្ងៃសុក្រនេះថាការប្រយុទ្ធរវាងពួកទាហានស៊ីរីរត់ចោលជួរនិងរដ្ឋាភិបាលជា «ការប្រថុយប្រថានមួយនៃការក្លាយទៅជាសង្គ្រាមស៊ីវិល»។
អេហ្ស៊ីប៖ ប្រជារាស្ត្រអេហ្ស៊ីបរាប់ពាន់នាក់បានធ្វើបាតុកម្មនៅក្នុងទីលាន Tahrir នៃក្រុង Le Caire ដោយខឹងសំបារនឹងអ្វីដែលពួកគេនិយាយថាជាការប៉ុនប៉ងដោយក្រុមយោធារបស់ប្រទេសដើម្បីពង្រឹងអំណាចរបស់ខ្លួន។
ព័ត៌មាននៅពេលមុននេះ៖
ភូមា ៖ មេដឹកនាំក្នុងតំបន់បានយល់ព្រមតាមសេចក្តីសុំរបស់ប្រទេសភូមាដើម្បីធ្វើជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៤។
សហរដ្ឋអាមេរិក ៖ បាតុករនៃចលនា Occupy Wal Street ជាច្រើនរយនាក់កំពុងជួបប្រជុំគ្នានៅទីក្រុងញូយ៉កថ្ងៃព្រហស្បត៍ ទុកជាផ្នែកនៃទិវាជាតិមួយនៃសកម្មភាពដែលបានទទួលការគាំទ្រពីបាតុកម្មដទៃទៀតនៅពាសពេញប្រទេស។
អឺរ៉ុប ៖ វិបត្តិប្រាក់បំណុលទ្វីបអឺរ៉ុបបានរាលទៅដល់អេស្ប៉ាញនិងបារាំង កាលពីថ្ងៃព្រហស្បត៍នេះ ដោយប្រទេសទាំងពីរត្រូវបង្ខំឲ្យបង់ថ្លៃខ្ពស់ជាងមុនសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់រដ្ឋាភិបាលរបស់ខ្លួន។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានសរសើរសម្ព័ន្ធភាពរវាងអាមេរិកនិងអូស្រ្តាលីក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចកាលពីថ្ងៃព្រហស្បត៍ទៅកាន់បន្ទាយយោធាមួយកន្លែងនៅ Darwin ជាទីក្រុងមួយមានទាហានសហរដ្ឋអាមេរិករហូតដល់២ពាន់៥រយនាក់នឹងស្ថិតនៅទីនោះក្នុងពេលឆាប់ៗនេះ។
អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាន និយាយថាពួកបះបោរបានបាញ់គ្រាប់រ៉ុកកែតដាក់កាជួបប្រជុំរបស់ពួកអ្នកនយោបាយ មេដឹកនាំកុលសម្ព័ន្ធនិងមេដឹកនាំសហគមន៍រាប់ពាន់នាក់នៅក្នុងរដ្ឋធានីកាប៊ុលដើម្បីពិភាក្សាការផ្សះផ្សាជាតិជាមួយពួកតាលីបាននិងដៃគូរបស់ពួកគេជាមួយសហរដ្ឋអាមេរិក។
អ៊ីរ៉ង់៖ មហាអំណាចពិភពលោកនិយាយថាពួកគេមានការព្រួយបារម្មណ៍កាន់តែខ្លាំងឡើងថាអ៊ីរ៉ង់ កំពុងប្រើប្រាស់កម្មវិធីនុយគ្លែអ៊ែរបស់ខ្លួនដើម្បីធ្វើអាវុធយោធា៕