ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់មនុស្សយ៉ាងតិចណាស់១៥នាក់ ពេលដែលពួកគេឆ្មក់វាយប្រហារលើក្រុមបាតុករដែលនៅពាសពេញផ្លូវ ក្រោយការសូត្រធ៌មកាលពីថ្ងៃសុក្រ។
កូសូវ៉ូ៖ មានភាពតានតឹងនៅក្នុងផ្នែកខាងជើងនៃប្រទេសកូសូវ៉ូ ដែលនៅទីនោះពួកជនអំបូរស៊ែបបានរាំងខ្ទប់ផ្លូវទៅកាន់ច្រកព្រំដែនពីរជាមួយប្រទេសស៊ែប។
យេម៉ែន៖ ជនជាតិយេម៉ែនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្រោយពេលសូត្រធ៌មនៅថ្ងៃសុក្រដើម្បីទាមទារឱ្យប្រធានាធិបតីពួកគេចុះចេញពីតំណែង មួយថ្ងៃក្រោយពីពួកមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងនូវសេចក្តីសង្ឃឹមថាកិច្ចព្រមព្រៀងមួយសម្រាប់បង្ខំឱ្យលោកចេញពីតំណែងអាចត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។
តួកគី៖ លោកនាយករដ្ឋមន្ត្រីតួកគី Recep Tayyip Erdogan បានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃសុក្រ ដោយលោកបានមានប្រសាសន៍ថាសម័យនៃការសង្កត់សង្កិនដោយពួកអ្នកកាន់អំណាចផ្តាច់ការបានចប់ហើយ។
ប៉ាឡេស្ទីន៖ ដោយមានប្រសាសន៍ថាជនជាតិប៉ាឡេស្ទីន ស័ក្តិសមទទួលឯករាជ្យ លោកប្រធានាធិបតី Mahmoud Abbas ប្តេជ្ញាកាលពីថ្ងៃសុក្រថានឹងស្វះស្វែងឱ្យមានសមាជិកភាពពេញលេញនៅក្នុងអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ទោះណាជាមានការជំទាស់ពីប្រទេសអ៊ីស្រអែលនិងសហរដ្ឋអាមេរិកក៏ដោយ។
លីប៊ី៖ កងកម្លាំងរបស់រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសលីប៊ីបានធ្វើការវាយប្រហារលើសំបុកនៅសេសសល់របស់អតីតមេដឹកនាំ Moammar Gadhafi ពេលដែលពួកមេដឹកនាំពិភពលោកសម្តែងការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស។