ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៧ តុលា


រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ករណី​រំលោភ​ផ្លូវភេទ​និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​​ជាច្រើន​​ដែល​បាន​ធ្វើ​ទៅ​លើ​ពលករ​ខ្មែរ​ដែល​ទៅ​បំរើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ កាលពី​ពេល​ថ្មីៗ​នេះ។
រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ករណី​រំលោភ​ផ្លូវភេទ​និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​​ជាច្រើន​​ដែល​បាន​ធ្វើ​ទៅ​លើ​ពលករ​ខ្មែរ​ដែល​ទៅ​បំរើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ កាលពី​ពេល​ថ្មីៗ​នេះ។

ព័ត៌មានចុងក្រោយបំផុត៖

កម្ពុជា៖ ក្រុម​សិទ្ធិ​មនុស្ស​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បញ្ឈប់​បញ្ជូនពលករបំរើ​តាម​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ខណៈពេល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ស៊ើបអង្កេត​អំពី​ករណី​រំលោភ​ផ្លូវភេទ​ និង​ការ​រំលោភបំពានផ្សេងៗ​ទៀត​ជាច្រើន​កាលពី​ពេល​ថ្មីៗ​នេះ។

ស៊ិរី៖ សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ខ្លួន​នឹង​នាំ​រដ្ឋាភិបាល​ស៊ិរី​និង​ក្រុម​ប្រឆាំង​ឱ្យ​មក​ជួប​ប្រជុំ​គ្នា​ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​កំពុង​មាន​ត​ទៅទៀត​ក្នុង​ប្រទេស​ស៊ិរី។

យេម៉ែន៖ ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​ទាហាន​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេម៉ែន​ Ali Abdullah Saleh និង​កង​កម្លាំង​ប្រឆាំង​បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣​នាក់​ស្លាប់​នៅក្នុង​រដ្ឋធានី​សាណា។

អាហ្វហ្គានីស្ថាន៖ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយ​ប្រហារ​ទៅលើ​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ម្នាក់​ប្រចាំ​ខេត្ត​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បណ្តាលឲ្យ​មន្ត្រី​នេះ​ត្រូវ​របួស​និង​ក្មេង​ប្រុស​ម្នាក់​ស្លាប់។

កេនយ៉ា/សូម៉ាលី៖ ពួក​អ្នក​ស្រុក​ក្នុង​ប្រទេស​សូម៉ាលីបាន​និយាយ​ថា​ពួក​ទាហាន​កេនយ៉ា បាន​ជម្រុល​ទៅ​មុខ​ថែម​ទៀតក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​ក្រោយពី​បានឆ្លង​កាត់​ព្រំដែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ al-Shabab។

ព័ត៌មាននៅពេលមុននេះ៖

ប្រធានាធិបតី​បារ៉ាក់ អូបាម៉ាថ្លែង​នៅក្នុង​ការ​ឧទ្ទិស​ដល់​សំណង់​អនុស្សាវរីយ៍​ជាតិ​មួយ​ជូន​លោក​ Martin Luther King Jr។
ប្រធានាធិបតី​បារ៉ាក់ អូបាម៉ាថ្លែង​នៅក្នុង​ការ​ឧទ្ទិស​ដល់​សំណង់​អនុស្សាវរីយ៍​ជាតិ​មួយ​ជូន​លោក​ Martin Luther King Jr។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ជួយ​ឧទ្ទិស​សំណង់​អនុស្សាវរីយ៍​ជាតិ​មួយ​ជូន​លោក​ Martin Luther King Jr. មេដឹកនាំល្បី​ឈ្មោះ​ខាង​សិទ្ធិ​ពលរដ្ឋ​ដែល​បាន​ត្រូវ​ធ្វើ​ឃាត​ ដោយ​លោក​បាន​ប្រកាស​ថា​ប្រទេស​ជាតិ​ត្រូវ​ធ្វើ​តាម​ឧទាហរណ៍​របស់​លោក​ King ដោយ​បន្ត​ខិត​ខំ​យ៉ាង​ខ្លាំងនិង​តស៊ូ​ដើម្បី​ឱ្យ​មាន​ប្រទេស​មួយ​ល្អ​ប្រសើរ​ជាង​មុន។

សូម៉ាលី​៖ របាយការណ៍​មក​ពី​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​សូម៉ាលី​និយាយ​ថា​ពួក​ទាហាន​កែនយ៉ា​បាន​ចូលក្នុង​តំបន់​នោះ​ ទោះណា​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កែនយ៉ា បាន​បដិសេធ​ការ​អះអាង​នេះ​ក៏​ដោយ។

បារាំង​៖ លោកស្រី Martine Aubry អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៃ​ប្រទេស​បារាំង​បាន​ទទួល​ស្គាល់​ថា​លោកស្រី​ចាញ់លោក​ Francois Hollande នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សង្គមនិយម​បារាំង​ដើម្បី​ជ្រើស​រើស​អ្នក​ប្រជែង​ម្នាក់​នឹង​លោក​ប្រធានាធិបតី​ Nicolas Sarkozy។

យេម៉ែន​៖ កង​កម្លាំង​ស្មោះត្រង់​នឹងប្រធា​នាធិបតី Ali Abdullah Saleh នៃ​ប្រទេស​ Yemen បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​សាណា​និង​ក្នុង​ក្រុង​ Taiz នា​ផ្នែក​ខាង​ត្បូង​ប្រទេស​ បណ្តាល​ឱ្យ​មនុស្សយ៉ាង​តិច​ណាស់​៥​នាក់​ស្លាប់។

ស៊ីរី​៖ ពួក​មន្ត្រី​នៃ​សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ពួក​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់​ធ្វើការ​ប្រជុំ​គ្រាមានអាសន្ន​ក្នុង​ក្រុង​ Le Caire កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភាក្សា​គ្នា​ថា​តើ​ត្រូវ​ព្យួរ​ប្រទេស​ស៊ីរី​ពី​អង្គការ​តំបន់​នេះ​ឬ​ទេ។

អាហ្វហ្គានីស្ថាន​៖ ប្រធានាធិបតី​អាល្លឺម៉ង់​ Christian Wulff បាន​បំពេញ​ទស្សនកិច្ច​មិន​ប្រាប់​ឱ្យ​គេ​ដឹង​ជា​មុន​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ប្រទេស​អាហ្វហ្គនីស្ថាន​។

លីប៊ី​៖ ពួក​ជនជាតិ​លីប៊ី​ដែល​ប្រើប្រាស់​រថយន្ត​បាន​ចាប់​ផ្តើម​កម្ទេចកំផែង​នៅ​ជុំវិញ​ពហុ​អាគារ​ធំជាង​គេ​របស់​មេដឹកនាំ​ Moammar Gadhafi ដែល​បានត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​។

XS
SM
MD
LG