លីប៊ី៖ មេដឹកនាំលីប៊ី Moammar Gadhafi បានសុំដល់ពួកអ្នកគាំទ្រលោកឱ្យនាំគ្នាដើរទៅកាន់ទីក្រុង Benghazi ដែលពួកឧទ្ទាមកាន់កាប់និង ក្រុងកំពង់ផែប្រេង Brega។
ស៊ីរី៖ ពួកឥស្សរជនប្រឆាំងស៊ីរីដែលប្រជុំគ្នាក្នុងប្រទេសទួរគីនិយាយថាពួកគេកំពុងស្វែងរកវិធីទម្លាក់របបគ្រប់គ្រងរបស់ប្រធានាធិបតី Bashar al-Assad។
យែម៉ែន៖ ពួកឥស្សរជនប្រឆាំង Yemen និយាយថាពួកគេបានបង្កើតក្រុមប្រឹក្សាអន្តរកាលមួយដែលនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការគ្រប់គ្រង៣៣ឆ្នាំរបស់ប្រធានាធិបតី Ali Abdullah Saleh។
ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថាននិយាយថាពួកជនប្រដាប់អាវុធបានសម្លាប់មនុស្ស៧នាក់ក្រោយពីបានបាញ់កាំភ្លើងទៅលើទ្បានដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងផ្នែកពាយ័ព្យប្រទេស។
ឥណ្ឌា៖ ពួកមន្ត្រីឥណ្ឌានិយាយថាចំនួនមនុស្សស្លាប់ដោយសារការផ្ទុះគ្រាប់បែកក្នុងសប្តាហ៍នេះក្នុងក្រុង Mumbai បានកើនទ្បើងដល់១៩នាក់ហើយនៅពេលដែលពួកប៉ូលីសបន្តធ្វើការស៊ើបអង្កេតភ័ស្តុតាងដើម្បីឱ្យដឹងថានរណាជាអ្នកទទួលខុសត្រូវដល់ការវាយប្រហារនេះ។
អង់គ្លេស៖ នៅក្នុងប្រទេសអង់គ្លេស ឯកសារចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី David Cameron មានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយពួកអ្នកកាន់កាប់កិច្ចការប្រតិបត្តិសំខាន់ៗនៃ News of the World របស់លោក Rupert Murdoch ដែលមានរឿងអាស្រូវទាក់ទិននឹងការលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទ។
ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានគូសបញ្ជាក់សារៈសំខាន់នៃការការពារសិទ្ធិមនុស្សរបស់ជនជាតិទីបេត៍នៅពេលលោកជួបកាលពីថ្ងៃសៅរ៍នៅឯសេតវិមានជាមួយសម្តេចដាទ្បៃទ្បាម៉ា។