ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ កញ្ញា


នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក Najib​ Razak​ (ខាង​ឆ្វេង)
នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក Najib​ Razak​ (ខាង​ឆ្វេង)

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ម៉ាឡេស៊ី៖ លោក​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក Najib​ Razak​ បាន​ថ្លែង​ថា​ប្រទេស​របស់​លោក​នឹង​លុប​ចោល​ច្បាប់​សន្តិសុខ​មួយ​ដែល​មាន​អាយុ​កន្លះ​សតវត្ស​មក​ហើយ​ ដែល​បាន​អនុញ្ញាត​ឲ្យ​គេ​ឃុំ​មនុស្ស​ដោយ​គ្មាន​ការ​កាត់​សេចក្តី។

កូរ៉េ​ខាងត្បូង៖ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ខ្លួន​អ្នក​រត់​ចោល​ស្រុក​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ អំពី​បទ​សង្ស័យ​ថា​គាត់​បាន​គ្រោង​ធ្វើ​ឃាត​អ្នក​រត់​ចោល​ស្រុក​ដូច​គ្នា​ម្នាក់​ទៀត​ និង​សកម្មជន​រិះគន់​ក្រុង​ព្យុងយ៉ាងដោយ​ឥត​សំចៃ។

លីប៊ី៖ កង​កម្លាំង​របស់​រដ្ឋាភិបាល​ស្តីទី​របស់​ប្រទេស​លីប៊ី​ បាន​សម្រុក​ចូល​ទៅ​ក្នុង​ទី​ក្រុង​រហោឋាន​មួយ​ឈ្មោះ​ Bani​ Walid​ ដើម្បី​ពង្រីក​ការ​វាយ​ប្រហារ​ច្រើន​មុខ​ព្រួញ​របស់​ខ្លួន​ទៅលើ​ទីតាំង​រឹងមាំ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​របស់​លោក​ ហ្កាដាហ្វី។

សហរដ្ឋ​អាមេរិក/អឺរ៉ុប៖ រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ លោក​ Timothy​ Geithner​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ សម្រាប់​កិច្ច​ពិភាក្សា​អំពី​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ុប ជាមួយ​បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ទ្វីប​អឺរ៉ុប។

ស៊ីរី៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ បានគីមូន​ បាន​អំពាវនាវ​ឲ្យមាន​ការ​ឆ្លើយតប​ជា​អន្តរជាតិ​«ដោយ​មូល​មតិ​គ្នា»​មួយ​ ទៅ​នឹង​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​ប្រទេស​ស៊ីរី​ទៅ​លើក្រុម​អ្នក​ប្រឆាំង។

ប៉ាគីស្ថាន៖ លោក​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ ប៉ាគីស្ថាន​ បាន​លប់​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ នៅ​សប្តាហ៍​ក្រោយ​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ជួយ​សម្របសម្រួល​កិច្ច​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​វិញ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ កញ្ញា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ កញ្ញា

កម្ពុជានិង​ថៃ​៖ នាយក​រដ្ឋមន្ដ្រី​ថ្មី​ថៃ​ យីងឡាក់​ ស៊ីណាវ៉ាត់​ និង​សមភាគី​កម្ពុជា​លោក ​ហ៊ុន សែន​បាន​យល់​ព្រម​មក​លើ​ការ​ដក​កងទ័ព​រៀង​ខ្លួន​ចេញ​ពី​ទី​កន្លែង​ជម្លោះ​នៅ​តាម​ព្រុំដែន​ ដែល​យោធា​ប្រទេស​ទាំង​ពីរ​ធ្លាប់​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​កាល​ពី​ដើម​ឆ្នាំ។

ភូមា៖ រដ្ឋាភិបាលយោធា​ភូមា​បាន​រំដោះ​ការ​ហាមប្រាម​យូរអង្វែង​មក​លើ​បណ្ដាញ​អ៊ិនធើណិត​សារព័ត៌មាន​សំខាន់​ៗ​ រាប់​ទាំង​ វីអូអេ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ និង BBC។

អង់គ្លេស​៖ នាយក​រដ្ឋ​មន្ដ្រី​អង់គ្លេស​ លោក​ ដេវីឌ​ ខាមេរិននិង​ សមភាគី​បារាំង​របស់​លោក​ នីកូឡាស ​សារកូស្សី ​បាន​ត្រូវ​ស្វាគមន៍​ដោយ​ហ្វូង​មនុស្ស​ដែល​អបអរ​សាទរ​នៅ​ទី​ក្រុង ​ទ្រីប៉ូលី ​និង​តំបន់ ​ហ្គាស៊ី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​កងកម្លាំង​អាជ្ញាធរ​បណ្ដោះអាសន្ន​ធ្វើ​ចលនា​ទៅ​តម្រង់​ទៅ​រក​ទី​ក្រុង​សើរតេ ក្រុង​របស់​មូមារ​ ហ្គាដាហ្វី។

សេដ្ឋកិច្ច​៖ នាយិកា​របស់ ​អង្គការ ​មូលនិធិ​រូបយ​វត្ថុ​អន្ដរជាតិ​ ថ្លែង​ថា​ សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ចូល​មក​ក្នុង​ វគ្គ​ដ៏​គ្រោះថ្នាក់ ​ដែល​ សេដ្ឋកិច្ច​ អាច​ផុង​ចូល​ទៅ​ក្នុង​ដំណើរ​យឺតយ៉ាវ​ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

អឺរ៉ុប​៖ ធនាគារ​កណ្ដាល​ដឹក​មុខ​គេ​ក្នុង​ពិភព​លោក ​បាន​យល់​ព្រម​នឹង​ឲ្យខ្ចី​ប្រាក់​បន្ថែម​ដល់​ធនាគារ​ពាណិជ្ជកម្ម​អឺរុប ​ដែល​បាន​ជួប​ប្រទះ​នឹង​ភាព​លំបាក​ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អឺរុប​ដែល​មាន​បញ្ហា។

អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់​ លោក ​ចាលាល​ តាលាបានី​ បាន​ចូល​ខ្លួន​ដើម្បី​ជួយ​ក្នុង​ការ​ដោះលែង​ជនជាតិ​ អាមេរិកាំង​ពីររូប​ដែល​កំពុង​ជាប់​គុក​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ប៉ាឡេស្ទីន​៖ ជនជាតិ​ប៉ាឡេស្ទីន​បាន​សច្ចា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​ស្វែង​រក​ធ្វើ​ជា​សមាជិក​ពេញលេញ​ នៅ​ក្នុងអង្គការ​សហប្រជាជាតិ ​នៅ​សប្ដាហ៍​ក្រោយ ​ទោះជា​មាន​ការ​ជំទាស់​ពី​អ៊ីស្រាអែល​ និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ​តែ​បាន​បើក​ចំហនូវ​លទ្ធភាព​នៃ​ការ​ចាប់ផ្ដើម​ការ​ចចារគ្នា​ឡើង​វិញអំពី​សន្ដិភាព​នៅ​មជ្ឈឹមបូព៌ា។

សហរដ្ឋ​អាមេរិក​៖ ពាក្យ​បណ្ដឹង​អំពី​ការ​ខកខាន​មិន​បាន​សង​ប្រាក់​ជំពាក់​ទិញ​ផ្ទះ​ ធ្វើ​ឡើង​ដោយ​ធនាគារ​របស់សហរដ្ឋ​អាមេរិក​ប្រឆាំង ​ម្ចាស់​ផ្ទះ​ កើន​ដល់​៣៣​ភាគរយ ​កាល​ពី​ខែមុន​ ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​មួយ​ខែ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧មក។

ប៉ាគីស្ថាន​៖ និយាយ​ថា ​រិះគន់​របស់សហរដ្ឋ​អាមេរិក​មក​លើ​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ជនសកម្មប្រយុទ្ធ​ ជា​ការ​ប្រឆាំង​នឹង​ កិច្ចសហប្រតិបត្ដិការ​ប្រឆាំង​ភេរវកម្ម​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ។

សូម៉ាលី៖ សេចក្ដី​រាយការណ៍​ថ្មី​មូយ​និយាយ​ថា​ ជនជាតី​សូមាលី​ម្នាក់​ក្នុង​ បី​ នាក់​បាន​ត្រូវ​ជន្លៀស​ចេញ​ពី​ផ្ទះ​របស់​ខ្លន​ ដោយសារ​ ការ​រាំងស្ងួត​ ទុរ្ភិក្ស​និង​សង្រ្គាមរ៉ាំរ៉ៃ ។

XS
SM
MD
LG