ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៦ តុលា


ក្រដាស​ប្រាក់​ yuan ត្រូវ​បាន​បង្ហាញ​នៅ​ជាប់នឹង​ប្រាក់​ដុល្លារ​អាមេរិក (ខាងក្រោយ) សម្រាប់​អ្នក​ថតរូប​នៅឯកន្លែង​ប្តូរ​ប្រាក់​ក្នុង​ព្រលាន​យន្តហោះ Taoyuan International កាល​ពី​ថ្ងៃ​ទី១៨ មីនា ២០១០។
ក្រដាស​ប្រាក់​ yuan ត្រូវ​បាន​បង្ហាញ​នៅ​ជាប់នឹង​ប្រាក់​ដុល្លារ​អាមេរិក (ខាងក្រោយ) សម្រាប់​អ្នក​ថតរូប​នៅឯកន្លែង​ប្តូរ​ប្រាក់​ក្នុង​ព្រលាន​យន្តហោះ Taoyuan International កាល​ពី​ថ្ងៃ​ទី១៨ មីនា ២០១០។

ចិន​៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​សញ្ញា​ថា​ខ្លួន​នឹង​មិន​ចុះញ៉ម​តាម​ការ​គាប​សង្កត់​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​អនុញ្ញាត​ឱ្យ​រូបិយប័ណ្ណ​របស់​ចិន​ទ្បើង​ថ្លៃ​ទេ។

ប៉ាឡេស្ទីន​៖ ពួក​មេដឹកនាំ​នៃ​ក្រុម Hamas របស់​ប៉ាឡេស្ទីន​បាន​ជួប​ជា​មួយ​ពួក​មន្ត្រី​ស៊ើបការ​សម្ងាត់​អេហ្ស៊ីបកាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​រៀបចំ​សេចក្តី​ល្អិតល្អន់​នៃ​ការ​គ្រោង​ប្រគល់​ទាហានអ៊ីស្រាអែលម្នាក់ដែល​បាន​ត្រូវ​ចាប់​ខ្លួន​។

យេម៉ែន​៖ បាតុកម្ម​និង​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​ដែល​មាន​ទាក់ទិន​ជាមួយ​លោក​ប្រធានាធិបតី​យេម៉ែន Ali Abdullah Saleh បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១២​នាក់​ស្លាប់​ក្នុង​ក្រុង​សាណា។

លីបេរីយ៉ា​៖ គណបក្ស​ប្រឆាំង​៨​នៅ​លីបេរីយ៉ានិយាយ​ថា​ពួក​គេ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​បោះឆ្នោត​ប្រធា​នាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​អះអាង​ថា​ដំណើរការ​រាប់​សន្លឹកឆ្នោត​មាន​ការ​ក្លែង​បន្លំ​និង​មិន​ត្រឹមត្រូវ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

អាហ្វ្រិក​៖ ក្រុម​សិទ្ធិ​មនុស្ស​បាន​ស្វាគម​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ជូន​ទាហាន​អាមេរិក​រយ​នាក់​ទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ក្នុង​តំបន់​ប្រឆាំង​នឹង​ក្រុម​ទ័ព​ព្រៃ​មួយ​ដែល​គេ​ដឹង​ថា​បាន​ប្រព្រឹត្ត​អំពើឃោរឃៅ​ប្រឆាំង​នឹង​ពួក​ជន​ស៊ីវិល។

អ៊ីតាលី​៖ អំពើ​ហិង្សា​បាន​កើត​មាន​ទ្បើង​ក្នុងក្រុងរ៉ូម​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​មួ​យ​ចំនួន​ប្រឆាំង​នឹង​សាជីវកម្ម​នៅ​ទូទាំង​ពិភពលោកដែល​បាន​ទទួល​ការ​បំផុស​គំនិត​ដោយ​ចលនា «កាន់កាប់ Wall Street»។

បារាំង​៖ ពួក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​២០​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភពលោក​កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​ក្រុង​ប៉ារីសដើម្បី​ខិតខំ​ព្យាយាម​ដោះស្រាយ​វិបត្តិ​បំណុល​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​គំរាម​កំហែង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​ដំណើរ​សេដ្ឋកិច្ច​មិន​ទៅ​មុខ​មួយ​លើក​ទៀត។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG