ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៦ វិច្ឆិកា


លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា​ (Barack Obama) ស្តាប់​ការ​មាន​ប្រសាសន៍​របស់​​លោកស្រី​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ ជូលៀ ហ្គៀលឡាដ (Julia Gillard) ក្នុង​កំឡុង​ពេល​​ធ្វើ​សនិ្នសីទ​កាសែត​ចម្រុះ​មួយ​នៅក្នុង​ទីក្រុង​ Canberra នៃប្រទេសអូស្រ្តាលី នៅថ្
លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា​ (Barack Obama) ស្តាប់​ការ​មាន​ប្រសាសន៍​របស់​​លោកស្រី​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ ជូលៀ ហ្គៀលឡាដ (Julia Gillard) ក្នុង​កំឡុង​ពេល​​ធ្វើ​សនិ្នសីទ​កាសែត​ចម្រុះ​មួយ​នៅក្នុង​ទីក្រុង​ Canberra នៃប្រទេសអូស្រ្តាលី នៅថ្

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អា៖ ក្រុម​មេដឹកនាំ​ស.រ.អា​និង​អូស្ត្រាលី ​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ដើម្បី​ទុក​កងទ័ព​ស.រ.អា​នៅ​លើ​ទឹកដី​អូស្រ្តាលី។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ សេចក្ដី​សម្រេច​របស់​ស.រ.អា​ចង់​ពង្រីក​វត្ដមាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អូស្រ្តាលី​គួរ​ពិនិត្យ​មើល​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត ហើយ​អាច​មិន​ត្រឹមត្រូវ។

ស៊ិរី៖ ក្រុម​សកម្មជន​ជំទាស់​ស៊ិរី​និយាយ​ថា​ក្រុម​អ្នក​រត់​ចោល​ជួរ​កងទ័ព​បាន​វាយ​ប្រហារ​មូលដ្ឋាន​យោធា​នៅ​ជិត​រដ្ឋធានី​ Damasque ​ ដែល​ទំនង​ជា​ការ​បះបោរ​៨​ខែ​ដែល​កើន​ឡើង​ប្រឆាំង​រដ្ឋាភិបាល​អត្ដធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ Bashar al-Assad ​នៃ​ប្រទេស​ ស៊ិរី។

អាហ្វហ្កាននិស្ថាន៖ លោក​ប្រាធានាធិបតី​ Hamid Karzai ​នៃ​ប្រទេស​ អាហ្វហ្កាននិស្ថាន​និយាយ​ថា​ប្រទេស​របស់​លោក​ចង់​យក​អធិបតេយ្យភាព ហើយ​នឹង​ការ​បញ្ចប់​ការវាយ​ប្រហារ​នៅ​ពេល​យប់​ធ្វើ​ជា​លក្ខខណ្ឌ​សម្រាប់​ភាព​ជា​ដៃ​គូ​គ្នា​ខាង​យុទ្ធសាស្ដ្រ​ជា​មួយ​ស.រ.អា​ ។ យោង​តាម​លក្ខខណ្ឌ​នេះ​ កងទ័ព​ស.រ.អា​ខ្លះ​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កាននិស្ថាន។

ប៉ាគិស្ថាន៖ ក្រុម​មន្ដ្រី​ស៊ើប​ការណ៍​សម្ងាត់​និយាយ​ថា​ គេ​សង្ស័យ​ថា​ការ​ទម្លាក់​គ្រាប់​បែក​របស់​យន្ដហោះ​គ្មាន​អ្នក​បើក​របស់​ស.រ.អា​ឬ​ drone​នៅ​ក្នុង​ប្រទេស​ ប៉ាគិស្ថាន​ភាគ​ពាយ័ព្យ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាងតិច​១៦​នាក់។

អ៊ឺរ៉ុប៖ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អ៊ីតាលី​ និង​ក្រិក ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​កំពុង​តែ​ប្រឈម​នឹង​បទ​ពិសោធន៍​សំខាន់​លើសលប់​ ខណ: ដែល​អស់​លោក​ខំ​ប្រឹងប្រែង​ជួយ​តំបន់​ប្រើ​ប្រាក់​អ៊ឺរ៉ូ​ ចេញ​ពី​មហន្ដរាយ​សេដ្ឋកិច្ច​ដែល​ហៀប​តែ​នឹង​កើត​ឡើង។

ស.រ.អា៖ ក្រុម​អ្នក​តវ៉ា​ចលនា​កាន់កាប់​ Wall street​ បាន​ទទួល​ការ​អនុញ្ញាត​ទៅ​កាន់​សួន​ឧទ្យាន​ នៅ​ទីក្រុង​ New York​ដែល​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ប៉ុន្ដែ​មិន​អាច​បោះ​តង់​នៅ​ថ្ងៃ​អង្គារ​ទេ។

អាស៊ាន៖ ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ការទេស​នៃ​សមាគម​ ASEAN​ផ្ដោត​អារម្មណ៍​លើបញ្ហា​សន្ដិសុខ​តំបន់​ នៅ​កិច្ចប្រជុំ​របស់​អស់​លោក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ។

ហ្វីលីពីន៖ ស.រ.អា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា​ គួរ​មាន​ដំណោះស្រាយ​គ្នា​អំពី​ ជម្លោះ​ដណ្ដើម​ដែន​សុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងយោង​តាម​ច្បាប់​អន្ដរជាតិ​នៃ​សន្ធិសញ្ញា​ដែន​សមុទ្រ​ ដែល​ជា​ឥរិយាបទ​ដែល​គាំទ្រ​ប្រទេស​ហ្វីលីពីន​ក្នុង​ជម្លោះ​ជា​មួយ​ប្រទេស​ចិន។

ហ្វីលីពីន៖ លោកស្រី​ Gloria Arroyo​ អតីត​ប្រធានាធិបតី​ហ្វីលីពីន​គ្រោង​ធ្វើ​ដំណើរ​ដើម្បី​ព្យាបាល​ខ្លួន មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​មិន​ធ្វើ​តាម​បទ​បញ្ជា​របស់​តុលាការ​ ហើយ​បាន​រារាំង​ខ្ទប់​ដំណើរ​របស់​លោកស្រី។

ព័ត៌មាននៅពេលមុននេះ៖

រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​និង​អ្នក​តំណាង​របស់​ពួក​គេ​កាន់ដៃ​គ្នា​ក្នុង​ពេល​ថតរូប​ជុំគ្នា​នៅ​ពេល​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​បាលី នៅ​ឥណ្ឌានេស៊ី កាលពី​ថ្ងៃ​ទី១៥ វិច្ឆិកា ២០១១។
រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​និង​អ្នក​តំណាង​របស់​ពួក​គេ​កាន់ដៃ​គ្នា​ក្នុង​ពេល​ថតរូប​ជុំគ្នា​នៅ​ពេល​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៅ​បាលី នៅ​ឥណ្ឌានេស៊ី កាលពី​ថ្ងៃ​ទី១៥ វិច្ឆិកា ២០១១។

ភូមា ៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ផ្តល់​ការ​យល់​ព្រមការ​ស្វះស្វែង​របស់​ភូមា​ធ្វើ​ជា​ប្រធាន​សមាគម​ប្រទេស​ជាតិ​អាស៊ី​អគ្នេយ៍ក្នុង​ឆ្នាំ​២០១៤។

ភូមា ៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កំពុង​សម្តែង​នូវ​ការ​សង្ស័យ​លើការ​អះអាង​របស់​គណ​កម្មការសិទ្ធិមនុស្ស​ថ្មី​របស់​ភូមា​ថា​អ្នកទោស​៣​រយ​នាក់​នៃ​អ្នកទោស​នយោបាយ​ទាំងអស់​ចំនួន​៣​ពាន់​នាក់​ស្ថិត​នៅ​គុក​នៅឡើយ​នោះ។

ស៊ីរី ៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្សស៊ីរី​ប្រាប់​ឲ្យ​ដឹងថា​កងកម្លាំង​សន្តិសុខស៊ីរី​បាន​សម្លាប់​មនុស្សជាង​៨០​នាក់ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ដោយធ្វើ​ឲ្យ​ការ​សម្លាប់​នេះ​ក្លាយ​ជា​ការ​ស្លាប់​ដ៍​ច្រើន​បំផុតក្នុង​ការ​បះបោររយៈពេល​៨​ខែ​ប្រឆាំងប្រធានាធិបតី​ Bashar al – Assad។

អាហ្វហ្គានីស្ថាន ៖ ​មន្រ្តី​អាហ្គានីស្ថាន​និយាយ​ថា​អង្គការ​មូលនិធិ​រូបីប័ណ្ណអន្តរជាតិ​ ( IMF) បាន​ឈោង​ដល់​កិច្ច​ព្រមព្រៀងមួយ​ដើម្បី​ស្តារ​កម្មវិធី​ឥណទាន​សម្រាប់​ប្រទេស​អាហ្គានីស្ថាន​ ជាង​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​នោះ​បាន​បាត់​ប្រាក់​អន្តរជាតិរាប់​លាន​ដុល្លា​បណ្តាល​មកពី​រឿង​អាស្រូវ​ធនាគារ​ក្រុង​កាប៊ុល។

អ៊ីរ៉ាក់ ៖ មន្រ្តី​យោធា​កំពូល​សហរដ្ឋ​អាមេរិក​ម្នាក់​និយាយ​ថា​ លោក​មាន​ការ​ព្រួយ​កង្វល់​អំពី​អនាគត​អ៊ីរ៉ាក់​បន្ទាប់ពីការដក​កងទ័ព​សហរដ្ឋ​អាមេរិកចេញ​ពីប្រទេស​នោះ។

អ៊ីតាលី ៖ ​សេដ្ឋកិច្ច​តំបន់​ចាយ​ប្រាក់​ Euro ​រីក​ចម្រើន​តិចតួច​បំផុតពីខែ​កក្កដា​ដល់​ខែ​កញ្ញាដែល​បណ្តាល​មកពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៍ធ្ងន់​ធ្ងរ​នៃ​ប្រទេស​ក្រិក​និង​ប្រទេស​អ៊ីតាលី។

សហរដ្ឋ​អាមេរិក ៖ អភិបាល​ក្រុង​ញូយ៉ក​ Michael Bloomberg ​មាន​ប្រសាសន៍​ថាពួកបាតុករ​នៃ​ចលនា​កាន់កាប់​ Wall Street ​នឹង​ត្រូវ​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​សួន​ឧទ្យាន​នៅ​កណ្តាល​ក្រុង​វិញ ​ជាទី​កន្លែងពួកគេ​បាន​បោះជំរុំអស់​រយៈពេល​២​ខែ​ តែពួកគេ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​យក​តង់​ស្នាក់នៅ​ឬ​ស្បោង​សម្រាប់​ដេក​ទៅ​ជាមួយ​ទេ។

សហរដ្ឋ​អាមេរិក ៖ ការលក់​ទំនិញ​រាយ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​កើន​ឡើងយឺត​ៗ​ក្នុង​ខែ​តុលា​ ដោយ​មកពី​ការ​ចំណាយ​របស់​ពួក​អ្នក​ប្រើប្រាស់​ទំនិញបាន​ឡើង​ជាមធ្យម​ដែល​ធ្វើ​ឲ្យសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​មាន​សកម្មភាព​បំផុត។

សហរដ្ឋ​អាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុ​ងធ្វើ​តំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ដែល​ជា​តំណើរ​បំពេញ​ទស្សនៈ​កិច្ចដែល​បាន​ពន្យា​ពេល​ជាយូរ​យា​មក​ហើយ​ដើម្បី​ពិភាក្សា​ការ​ព្រួយ​កង្វល់​ខាង​សេដ្ឋកិច្ច​និង​សន្តិសុខ។

ឥណ្ឌា​និង​ប៉ាគីស្ថាន៖​ បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ឲ្យ​ពាណិជ្ជកម្មមាន​ភាព​ជា​ប្រ​ក្រតី​ឡើង​វិញ​ ដែល​ជាទំនាក់​ទំនង​ដ៍​សំខាន់​រវាង​គូ​ប្រកួត​ប្រជែង​បរមាណូ​ទាំង​ពីរ៕

XS
SM
MD
LG