ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ កក្កដា


ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​ការ​កែ​ទម្រង់​ក្នុង​ប្រទេសហ្សកដង់​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលិស។
ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​ការ​កែ​ទម្រង់​ក្នុង​ប្រទេសហ្សកដង់​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលិស។

នេះ​ជា​សេចក្តី​សង្ខេប​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ពី​វីអូអេ​ខ្មែរ ​ប្រចាំ​ថ្ងៃ​សៅរ៍​​ទី​១៦ខែ​កក្កដា​ឆ្នាំ​២០១១។

ហ្សកដង់៖ កាល​ពី​ថ្ងៃ​សុក្រ ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​ការ​កែ​ទម្រង់​ក្នុង​ប្រទេស ហ្សកដង់​បាន​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលិស និង​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល។

លីប៊ី៖ ប្រទេស​ជាង​៣០ ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អ.​ផង​ដែរ និយាយ​ថា​ពួក​គេ​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ដែល​ជា​ក្រុម​ឧទ្ទាម​នៃ​ប្រទេស​លីប៊ី ដោយ​ប្រកាស​ថា​មេដឹកនាំ​លីប៊ី Moammar Gadhafi លែង​មាន​អំណាច​ត្រឹមត្រូវ​តាម​ច្បាប់​លើ​ប្រទេស​នេះ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​ទៀត​ហើយ។

ស៊ីរី៖ មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៩​នាក់​បាន​ស្លាប់​ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុករ​នៅ​ក្នុង​ការ​តវ៉ា​ធំៗ​ខ្លះ​រហូត​មក​ដល់​ពេល​នេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bashar al-Assad។

ទុយនេស្ស៊ី៖ ពួក​ប៉ូលីសទុយនេស្ស៊ី បាន​បាញ់​គ្រាប់​បែក​ផ្សែង​កាល​ពី​ថ្ងៃ​សុក្រ​ដាក់​ក្រុម​បាតុករ​ដែល​តវ៉ា​អំពី​អ្វី​ដែល​ពួក​គេ​យល់​ឃើញ​ថា​ជា​ល្បឿន​ដ៏​យឺត​នៃ​ការ​កែទម្រង់​របស់​រដ្ឋាភិបាល។

សរអ៖ កាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និង​ពួក​សាធារណរដ្ឋ​ជា​ពួកប្រឆាំង​បាន​អំពាវនាវ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ផ្តល់​ផែនការ «ហ្មត់ចត់» ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រទេសជាតិ។

យែម៉ែន៖ មាន​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​បាន​ត្រូវ​សម្លាប់​ក្នុង​ប្រទេស យែម៉ែន នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​កុលសម្ព័ន្ធ​ប្រឆាំង នៅ​ពេល​ដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​កាល​ពី​ថ្ងៃ​សុក្រ​ប្រឆាំង​នឹង​ប្រធានាធិបតី Ali Abdullah Saleh។

អេហ្ស៊ីប៖ ប្រជារាស្ត្រ​អេហ្ស៊ីប​រាប់ពាន់​នាក់​បាន​ពុះពារ​ធាតុ​អាកាស​ក្តៅ​ខ្លាំង​ដើម្បី​ធ្វើការ​ប្រជុំ​មហាជន​ក្នុង​ទីលាន​តារៀ​ក្នុង​ក្រុង Le Caire ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ជំរុញ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ឱ្យ​ពន្លឿន​ការ​កែ​ទម្រង់។

ឥណ្ឌា៖ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា​ពួក​អ្នក​ស៊ើប​អង្កេត​កំពុង​ពិនិត្យ​មើល​ភ័ស្តុតាង​ផ្នែក​កោសល្យវិច័យ និង​វីដេអូ​ឃ្លាំ​មើល​ពេល​ដែល​ពួក​គេ​ស្វែង​រក​តម្រុយ​អំពី​ការ​ផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុងមុមបៃ នៅ​ពេល​ថ្មីៗ​នេះ។

XS
SM
MD
LG