ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ សីហា


ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លីប៊ី​ម្នាក់​នៅ​ក្រុង Zawiya ភាគ​ខាង​លិច​​ប្រទេស​លីប៊ី អបអរ​នឹង​ព័ត៌មាន​ដែល​ថា​​ទី​ក្រុង​ Surman ដែល​ជា​ក្រុង​យុទ្ធសាស្ត្រ​មួយ​ នៅ​ពេល​នេះ​ បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​កងកម្លាំង​ឧទ្ទាម។ (១៤​ សីហា ២០១១)
ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លីប៊ី​ម្នាក់​នៅ​ក្រុង Zawiya ភាគ​ខាង​លិច​​ប្រទេស​លីប៊ី អបអរ​នឹង​ព័ត៌មាន​ដែល​ថា​​ទី​ក្រុង​ Surman ដែល​ជា​ក្រុង​យុទ្ធសាស្ត្រ​មួយ​ នៅ​ពេល​នេះ​ បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​កងកម្លាំង​ឧទ្ទាម។ (១៤​ សីហា ២០១១)

ព័ត៌មាន​ចុងក្រោយ​បំផុត៖

លីប៊ី៖ ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​លីប៊ី​គំរាម​នឹង​កាត់​ផ្ដាច់​រដ្ឋធានី​ទ្រីប៉ូលី​ ក្រោយ​ពី​ក្រុម​ទាំង​នោះ​បាន​វាយ​ដណ្ដើម​យក​ក្រុង​សំខាន់ៗ ​នៅ​តំបន់​ភាគខាង​ត្បូង​ និង​ខាង​ជើង​ទី​ក្រុង​ ហើយ​រៀបចំ​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ក្នុង​គោលបំណង​នឹង​បណ្ដេញ​មេដឹកនាំ​ មូមារ​ កាដាហ្វី​ ឲ្យ​ចេញ​ពី​អំណាច។

ស៊ីរី៖ ទីភ្នាក់ងារ​របស់​អ.ស.ប. ​និយាយ​ថា​ ជនជាតិ​ប៉ាឡេស្ទីន​ប្រមាណ​ជាង​១០.០០០​នាក់​ បាន​បាត់ខ្លួន​ក្រោយ​ពី​បាន​ចាកចេញ​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ក្នុង​ទី​ក្រុង​កំពង់ផែ​ស៊ីរី​ ឡាតាគីយា (Latakia)​ ដែល​កងកម្លាំង​ស៊ីរី​បាន​បាញ់​គ្រាប់​ផ្លោង​ដាក់​ជា​ច្រើន​ថ្ងៃ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់។

អាហ្វហ្គានីស្ថាន៖ មន្ដ្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ស្រ្ដី​បុគ្គលិក​ម្នាក់​របស់​ខេត្ដ​បាន​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ក្រៅ​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង​កាន់ដាហារ។

ប៉ាគីស្ថាន៖ គេ​សង្ស័យ​ថា​យន្ដហោះ​គ្មាន​អ្នក​បើកបរ​របស់​ស.រ.អ.​បាន​បាញ់​សម្លាប់​មនុស្ស ​៤​នាក់​ នៅ​តំបន់​កុលសម្ព័ន្ធ​វ៉ារីស្ថាន​ទិស​ខាង​ជើង។ ​មន្ដ្រី​ប៉ាគីស្ថាន​នឹង​បណ្ដាញ​ព័ត៌មាន​តំបន់​និយាយ​ថា​មីសីល​ពីរ​គ្រឿង​បាន​បាញ់​មក​លើ​មូលដ្ឋាន​មួយ​និង​រថយន្ដ​មួយ​គ្រឿង​ចត​នៅ​ក្រៅ​ផ្ទះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​ទី​ក្រុង​មីរ៉ង​ស្សាហ។

ឥណ្ឌា៖ ប៉ូលីស​ឥណ្ឌា​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម​ស៊ីវិល​ល្បី​ឈ្មោះ​ម្នាក់​ ប៉ុន្មាន​ម៉ោង​បុណ្ណោះ​មុន​នឹង​ជន​នោះ​ប្រុងប្រៀប​ធ្វើ​កូដកម្ម​ឥត​អាហារ​ដើម្បី​ទាមទារ​ឲ្យ​មាន​ច្បាប់​តឹងរ៉ឹង​ប្រឆាំង​អំពើ​ពុក​រលួយ។

ចិន៖ បណ្ដាញ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ចេញ​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ចិន​មាន​ចិត្ដចង់​បើក​ឲ្យ​រូបបិយវត្ថុ​របស់​ខ្លួន​ឡើង​តម្លៃ​ យ៉ាង​ឆាប់​រហ័ស​ប្រឆាំង​ នឹង​ប្រាក់​ដុល្លារ​ស.រ.អ.។

បារ៉ែន៖ គណកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មក​លើ​ការ​បះបោរ​នៅ​ក្នុង​ប្រទេស​បារ៉ែន​កាល​ពី​ដើម​ឆ្នាំ​នេះ​និយាយ​ថា​ ខ្លួន​បាន​បិទ​ការិយាល័យ​ ក្រោយ​ពី​មនុស្ស​ច្រើន​រយ​នាក់​ បាន​ចូល​ការិយាល័យ​របស់​ខ្លួន ​ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​បុគ្គលិក។

អ៊ីស្រាអែល៖ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​មក​លើ​តំបន់​ហ្គាហ្សា​ដែល​តាម​ប្រភព​ពេទ្យ​ប៉ាឡេស្ទីន​និយាយ​ថា​បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​យ៉ាងតិច​៤​នាក់​ទៀត។

អឺរ៉ុប៖ មេដឹកនាំ​ពី​ប្រទេស​អាល្លឺម៉ង់​និង​បារាំង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​បារីស​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ពិភាក្សា​អំពី​វិបត្ដិ​បំណុល​ដែល​រាលដាល​ដល់​ប្រទេស​១៧​នៃ​តំបន់​ប្រើប្រាក់​អឺរ៉ូ។

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​បន្ដ​ទស្សនកិច្ច​របស់​លោក​តាម​រថយន្ដ​ប៊ឹស​ (bus) នៅ​តំបន់​កណ្តាលខាងលិច​ (Mid-West) សហរដ្ឋ​អាមេរិក​ ដើម្បី​ឲ្យ​លោក​អាច​ពន្យល់​អំពី​នយោបាយ​របស់​លោក​ ខណៈ​ដែល​លោក​បដិសេធ​ការ​ទិតៀន​ថា​លោក​មិន​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ជួយ​រុញច្រាន​សេដ្ឋកិច្ច​ឲ្យ​ដើរ​លឿន​និង​ដំណោះស្រាយ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​កាន់​តែខ្ពស់។

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​សន្យា​ថា​នឹង​រៀបចំ​ឲ្យ​មាន​គណៈកម្មាធិការ​មិន​ប្រកាន់​បក្សពួក​ ដើម្បី​ពិចារណា​អំពី​ការ​កែ​ទម្រង់​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​បាន​មុន​ពេល​បោះឆ្នោត​ជាតិ​ ដែល​កំណត់​ធ្វើ​នៅ​ក្នុង​ឆ្នាំ​ក្រោយ។

កូរ៉េ​ខាង​ត្បូង៖ ប្រទេស​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​បើក​សមយុទ្ធ​យោធា​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ទោះបី​ជា​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ថា​ការ​សមយុទ្ធ​នោះ​នឹង​បំផ្លាញ​សេចក្ដី​សង្ឃឹម​អំពី​សន្ដិភាព​នៅ​ឧបទ្វីប​កូរ៉េ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

រូបភាព​ឯកសារ​ថ្ងៃ​ទី២​ខែ​ឧសភា​ឆ្នាំ​២០១១ ថត​ដោយ​អ្នក​ស្រុក​នេះ បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​បាក់បែកមួយ​គ្រឿង​នៅ​ជាប់​ជញ្ជាំង អូសាម៉ា ប៊ីនឡាដេន ​ត្រូវ​បាន​បាញ់​សម្លាប់​នៅក្នុង​បេសកម្ម​មួយ​ដោយ​កងកម្លាំងសហរដ្ឋ​អាមេរិក​នៅ​អាបូតាបាដ​ប្រទេសប៉ាគីស្ថាន។
រូបភាព​ឯកសារ​ថ្ងៃ​ទី២​ខែ​ឧសភា​ឆ្នាំ​២០១១ ថត​ដោយ​អ្នក​ស្រុក​នេះ បង្ហាញ​ពី​ឧទ្ធម្ភាគចក្រ​បាក់បែកមួយ​គ្រឿង​នៅ​ជាប់​ជញ្ជាំង អូសាម៉ា ប៊ីនឡាដេន ​ត្រូវ​បាន​បាញ់​សម្លាប់​នៅក្នុង​បេសកម្ម​មួយ​ដោយ​កងកម្លាំងសហរដ្ឋ​អាមេរិក​នៅ​អាបូតាបាដ​ប្រទេសប៉ាគីស្ថាន។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​កំពុង​ច្រាន​ចោល​សេចក្តី​រាយការណ៍​ថា ​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់របស់​ខ្លួនបាន​ឲ្យ​ចិន​ពិនិត្យ​មើល​កម្ទេចបាក់បែក​នៃ​ឧទ្ធម្ភាគ​ចក្រ​អាមេរិកាំងដែល​បាន​ធ្លាក់​ក្នុង​អំឡុងពេល​នៃ​ការ​វាយ​ឆ្មក់ដែលបាន​សម្លាប់​អូសាម៉ា ប៊ីន​ឡាដេន​។ កាសែត ​The​ New ​York​ Times ​ និង​ Financial ​Times ​បាន​ដកស្រង់សម្តី​មន្រ្តី​សហរដ្ឋ​អាមេរិក​មិនប្រាប់​ឈ្មោះ​មកចុះ​ផ្សាយ​ថា គេ​ជឿ​ជាក់​ថា​ក្រសួង​ស៊ើប​ការសម្ងាត់​ប៉ាគីស្ថាន​បានឲ្យ​ពួក​វិស្វករចិន​ថតរូប និងយកបំណែក​ឧទ្ធម្ភាគចក្រ​សហរដ្ឋ​អាមេរិក ​ដែលប្រើ​បច្ចេកវិទ្យា​ពិសេស​ ​ដែល​ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់រូបភាព​យន្តហោះ​បាន។

សហរដ្ឋ​អាមេរិក៖ កម្រិត​នៃ​ការផលិត​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​នៅថ្ងៃ​ច័ន្ទ ​ ​ពេល​ដែល​ពួក​បរទេស​បាន​ទិញ​ទ្រព្យ​សម្បត្តិ​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​ពួកគេ​លក់​ ហើយ​ក្រុមហ៊ុន​សង់​ផ្ទះ​នៅ​តែមាន​ភាពងងឹត។

ចិន៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe​ Biden នឹង​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីន​តោន ​នៅ​ថ្ងៃ​អង្គារនេះ​ដើម្បី​បំពេញ​ទស្សនៈកិច្ច​លើកទី​មួយ​ទៅកាន់​ប្រទេស​ចិន​ បន្ទាប់​មក​ទៅកាន់​ប្រទេស​ម៉ុងហ្គោលី ​និង​ប្រទេស​ជប៉ុន។

អង់គ្លេស៖ ខ្យល់ព្យុះ​តំបន់​ត្រូពិក​ Gert ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យមាន​ការបង្អុរ​ទឹក​ភ្លៀង​ពី​២​ទៅ​៧​សង់ទីម៉ែត្រ​នៅ​លើ​កោះ​ Bermuda ​នៅ​ថ្ងៃ​នេះ ពេល​ដែល​វា​ឆ្លងកាត់​ភាគខាង​កើត​នៃ​ប្រទេស​អង់គ្លេស​ក្នុង​មហាសមុទ្រ Atlantic ​នេះ។

អ៊ីរ៉ាក់​៖ ការ​បំផ្ទុះ​គ្រាប់បែក ​និង​ការវាយ​ប្រហារបាន​កើត​មាន​ឡើង​នៅ​ក្នុងទី​ក្រុង​ជាង​១០​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅថ្ងៃ​ច័ន្ទ​ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៦០​នាក់​ដែរ។

លីប៊ី៖ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ម្នាក់​នៃ​ប្រទេសលីប៊ី​បានធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅកាន់​រដ្ឋធានី​ប្រទេស​អេហ្ស៊ីប​ជាមួយ​សមាជិក​គ្រួសារ​៩នាក់​ទៀតនៅ​ក្នុង​អ្វី​ទំនង​ជាការ​រត់គេច​ចេញពី​រដ្ឋាភិបាល​របស់​ Moammar​ Gadhafi។

អេហ្ស៊ីប៖ ចៅក្រម​អេហ្ស៊ីបដែលជា​អធិបតីភាព​ការកាត់ទោស​អតីត​ប្រធានាធិបតី ​Hosni​ Mubarak ​បាន​ផ្អា​កការកាត់ទោស​ដោយ​លើកពេល​រហូត​ដល់​ថ្ងៃ​៥​ ខែ​កញ្ញា​ហើយ​បាន​បញ្ឈប់​ការផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​នៃ​ការ​កាត់​ទោស​នាពេល​ខាង​មុខ។

សូម៉ាលី៖ អង្គការ​កម្ម​វិធី​ម្ហូបអាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ខ្លួន​កំពុង​ស៊ើប​អង្កេតការចោទ​ប្រកាន់​ពី​ការលួច​ជំនួយ​ស្បៀងអាហារ​ដែល​ត្រូវ​នាំ​ចូល​ក្នុង​ប្រទេស​សូម៉ាលី​ដែល​ជួប​ប្រទះ​គ្រោះ​ទុរ្ភិក្ស​នោះ។

អ៊ីរ៉ង់៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​អ៊ីរ៉ង់​រាយការណ៍​ថា ​មន្រ្តីរុស៊្សី​បាន​ស្ថិត​ក្នុង​ទីក្រុង​ Tehran ​ដើម្បី​ចាប់​ផ្តើម​ការ​ចរចារ​ឡើង​វិញ​ស្តី​ពី​កម្មវិធី​នុយគ្លែអ៊ែ​រដ៍​ចម្រូង​សម្រាស​ក្នុង​ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ Minnesota ​តំបន់​កណ្តា​ល​ភាគ​ខាង​លិច​ ដោយចាប់ផ្តើម​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុងទៅ​កាន់​រដ្ឋ​ចំនួន​បី​ដែល​មាន​គោលបំណង​ឆ្លើយ​ទៅ​នឹង​ការរឹះគន់​ថា ​លោក​មិន​បាន​ធ្វើ​ឲ្យ​ល្មម​គ្រប់គ្រាន់​ដើម្បី​ឲ្យ​បាន​ប្រសើរឡើង​ដល់​សេដ្ឋកិច្ច​ដ៏ទ្រុត​ទ្រោម​នោះ។

XS
SM
MD
LG