ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៥ តុលា


បុរស​ម្នាក់​ឈរ​នៅ​លើ​ស្ពាន Memorial ដែល​ត្រូវ​បាន​ជន់​លិច នៅ​តាម​ដងទន្លេ​ចៅប្រាយ៉ា ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃទី១៤ តុលា ២០១១។
បុរស​ម្នាក់​ឈរ​នៅ​លើ​ស្ពាន Memorial ដែល​ត្រូវ​បាន​ជន់​លិច នៅ​តាម​ដងទន្លេ​ចៅប្រាយ៉ា ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃទី១៤ តុលា ២០១១។

ថៃ​៖ ​ពលរដ្ឋ​ថៃ​កំពុង​រត់​គេចខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ​ហើយ​ពួក​ម្ចាស់​ហាងទំនិញ​ កំពុង​បោះបង់​ចោល​ហាងលក់​ដូរ​របស់​ខ្លួន​នៅពេល​ដែល​ទឹក​ជំនន់សង្គ្រប់​ទីក្រុង​បាងកក។

ស៊ីរី​៖ ​កង​កម្លាំង​សន្តិសុខស៊ីរី​បានបើក​បាញ់​ប្រហារ​ទៅ​លើ​ពួក​បាតុករ​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេសដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៨​នាក់​ដែរ។

សហរដ្ឋ​អាមេរិក​៖ ​ការ​លក់​ទំនិញ​រាយ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​1,1% នៅ​ក្នុង​ខែ​កញ្ញា​ ដែល​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៧​ខែ។

សហរដ្ឋ​អាមេរិក​៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហ៊ីលឡារី គ្លីនតុន មានប្រ​សាសន៍​ថា​អាមេរិក​ ត្រូវតែ​យក​ការ​ព្រួយ​កង្វល់​ខាង​សេដ្ឋកិច្ច​ជាបញ្ហា​សំខាន់​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន។

បារាំង​៖ ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​មាន​សេដ្ឋកិច្ចធំ​បំផុត​២០​របស់​ពិភព​លោក​ កំពុង​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ប៉ារីស​ ដើម្បី​ព្យាយាម​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​អឺរ៉ុប​ដែល​កំពុង​គំរាម​កំហែង​រុញ​សេដ្ឋកិច្ច​សកល​លោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច​ម្តងទៀត។

បច្ចេកវិទ្យា​៖ ​ពួកអតិថិជន​ បាន​ចោមរោម​នៅ​តាមហាង​នានាក្នុង​ប្រទេស​ជាតិ​ចំនួន៧​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ពួកគេ​ អាចស្ថិត​ក្នុង​ជួរ​មុន​តំបូង​ដើម្បី​ទិញ​ទូរស័ព្ទ​ i-Phone ដ៏​ថ្មី​បំផុត​មកពី​ក្រុមហ៊ុន​ Apple ។

បូស្ន៊ី​៖ ​ចៅប្រុស​ជំទង់​របស់​មេដឹកនាំ ​កូរ៉េខាង​ជើង​ Kim Jung Il ​បាន​ស្ថិត​ក្នុង​ប្រទេស​ Bosnia​ ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា ក្មេងជំទង់​នោះ​បាន​ចុះឈ្មោះរៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ។

សហរដ្ឋ​អាមេរិក​៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Lee Myung – bak បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Michigan ​ដែល​ជាទីកន្លែង​ឧស្សា​ហ​កម្ម​រថយន្ត​ ដើម្បី​ផ្សព្វ​ផ្សាយកិច្ច​ព្រម​ព្រៀ​ង​ពាណិជ្ជកម្ម​ថ្មីដែល​បាន​អនុម័ត​នៅ​សប្តាហ៍នេះ​ដោយ​សភា​សហរដ្ឋ​អាមេរិក។

អ៊ីតាលី​៖ នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Berlusconi ​ ត្រូវគេ​រំពឹង​ថា​នឹង​គេច​ផុត​ពី​ការ​បោះឆ្នោត​មិនទុក​ចិត្តនៅ​ក្នុង​សភា។

XS
SM
MD
LG