ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៥ វិច្ឆិកា


ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ លោក ហាមីឌ ខាហ្សៃ (Hamid Karzai)។​​
ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ លោក ហាមីឌ ខាហ្សៃ (Hamid Karzai)។​​

ព័ត៌មានចុងក្រោយបំផុត៖

អាហ្វហ្កានិស្ថាន៖ ក្រសួង​ការបរទេស​ស.រ.អ.​ និយាយ​ថា​ខ្លួន​មាន​ការ​ទុក​ចិត្ត​ថា​ការ​ប្រជុំ​តាម​បែប​ប្រពៃណី​នៃ​ពួក​មេដឹកនាំ​ អាហ្វហ្កានិស្ថាន​ក្នុង​សប្តាហ៍​នេះ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ចំណង​ទាក់ទង​ជិត​ស្និទ្ធ​រវាង​ស.រ.អ.​និង​ប្រទេស​អាហ្វហ្កានិស្ថាន។

អ៊ឺរ៉ុប៖ លោក​ស្រី​ Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាន៍​ថា​បញ្ហា​ហិរញ្ញវត្ថុ​នៃ​តំបន់​ប្រើ​ប្រាក់​អ៊ឺរ៉ូ​ប្រហែល​ជា​វិបត្តិ​ធំបំផុត​ក្នុង​ទ្វីប​អ៊ឺរ៉ុប​ចាប់​ទាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។ លោក​ស្រី​ Merkel បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ទ្វីប​អឺរ៉ុប​បង្រួប​បង្រួម​អាច​គ្មាន​ជោគជ័យ​ទេប្រសិន​បើ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ដែល​មាន​ប្រទេស​១៧​ជា​សមាជិក​បែក​បាក់​ ដោយសារ​បញ្ហា​ជំពាក់​បំណុល​ក្នុង​ប្រទេស​ក្រិក​ ប្រទេស​អ៊ិតាលី​និង​កន្លែង​ឯ​ទៀតៗ។

ស៊ិរី៖ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស៊ិរី​មួយ​ក្រុម​និយាយ​ថា អំពើ​ឃោរឃៅ​មួយ​ចំនួន​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦៩​នាក់​ស្លាប់​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ស៊ិរី​កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​បាន​ធ្វើ​ឱ្យ​ថ្ងៃ​នោះ​ជា​ថ្ងៃ​មួយ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុតក្នុង​បណ្តា​ថ្ងៃ​មាន​មនុស្ស​បាត់​បង់​ជីវិតច្រើន​ក្នុង​ការ​បះបោរ​៨​ខែ​មក​ហើយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ិរី​ Bashar al-Assad។

អ៊ីរ៉ង់៖ កាល​ពី​ថ្ងៃ​ច័ន្ទ​ ពួក​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​គំរាម​ថា​ នឹង​បន្តឹង​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេ​ស​អ៊ីរ៉ង់​អំពី​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស​របស់​ខ្លួន​ ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ ពួក​គេ​ចង់​រង់​ចាំ​រហូត​ដល់ការ​ប្រជុំ​លើក​ក្រោយ​របស់​ពួក​គេ​ក្នុង​ខែ​ធ្នូ​នៅ​មុន​ពេល​ចាត់​វិធានការ​ថែម​ទៀត។

ព័ត៌មាននៅពេលមុននេះ៖

និស្សិត​អបអរសាទរ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅសាកល​វិទ្យាល័យ Berkeley University នៅ​រដ្ឋ California។
និស្សិត​អបអរសាទរ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅសាកល​វិទ្យាល័យ Berkeley University នៅ​រដ្ឋ California។

សហរដ្ឋ​អាមេរិក ៖ ចំនួន​និស្សិតអន្តរជាតិ​ ដែល​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​និង​សកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​ កំពុង​បន្តកើន​ឡើង​ ដោយ​មាន​ចំនួន​សរុប​ទាំងអស់៧​សែន​២​ម៉ឺន​នាក់​នៅ​ក្នុងឆ្នាំ​សិក្សា​កាល​ពីឆ្នាំ​ទៅ។

ភូមា ៖ ​មនុស្ស​១០​នាក់​ខ្លះ​ជា​កូន​ក្មេងបាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះគ្រាប់​បែកនៅ​ក្នុង​រដ្ឋធានី​របស់​រដ្ឋ​ Kachin ​ភាគ​ខាង​ជើង។

ស៊ីរី ៖ ស៊ីរី​បាន​ចោទ​ប្រកាន់​សម្ព័ន្ធភាព​អារ៉ាប់​ពីការ​ចាត់​វិធានការណ៍​ប្រកប​ដោយ​គ្រោះថ្នាក់ដោយ​ការ​បោះឆ្នោតព្យួរ​សមាជិកភាព​របស់​ស៊ីរី​នៅ​ក្នុង​ប្លុកនោះ ​ព្រោះ​តែ​ការ​បង្ក្រាប​ដ៍​ប្រល័យ​របស់​រដ្ឋាភិបាលលើ​ការ​បះបោរ​របស់​ពួក​ប្រឆាំង។

អាហ្វហ្គានីស្ថាន ៖ កង​កម្លាំង​សន្តិសុខ​អាហ្គានីស្ថាន​បាន​សម្លាប់​អ្ន​ក​ប៉ុនប៉ង​ដាក់​គ្រាប់​បែក​អត្ត​ឃាតុម្នាក់​នៅ​ក្នុង​ទីក្រុង​កាប៊ុល​នៅជិតទីកន្លែង​ដែល​មេដឹកនាំ​កុល​សម្ព័ន្ធ​ជួប​ជុំគ្នា​នៅ​សប្តាហ៍​នេះ​។

អឺរ៉ុប ៖ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហភាព​អឺរ៉ុប​កំពុង​គំរាម​កំហែងបង្កើន​ការដាក់​សម្ពាធ​លើអ៊ីរ៉ង់​ឲ្យ​បញ្ឈប់កម្មវិធី​នុយក្លេអ៊ែរ​ដ៍​ចម្រូង​ចម្រាស់​របស់​ប្រទេស​នោះ តែ មិន​ទាន់​មាន​ការ​មិន​ចុះ​សម្រុងគ្នា​លើ​សកម្មភាព​ខាង​យោធា​។

អង់គ្លេស ៖ ​សហរដ្ឋ​អាមេរិក​កំពុង​ប្រុង​ប្រៀប​បញ្ជូនភ្នាក់ងារ​សន្តិសុខ​រហូត​ដល់​១​ពាន់​នាក់ទៅកាន់​ពហុ​កីឡាដ្ឋាន​អូឡាំពិក​ក្នុង​ទីក្រុង​ឡុងដ៍ ​ឆ្នាំ​២០១២៕

XS
SM
MD
LG