ព័ត៌មានចុងក្រោយបំផុត៖
ស៊ីរី៖ ក្រុមសកម្មជនការពារសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីនិយាយថា កងការពារសន្ដិសុខស៊ីរីនៅតែបន្ដវាយបង្ក្រាបមកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលហើយបានសម្លាប់មនុស្សម្នាក់នៅក្នុងទីក្រុងកំពង់ផែសមុទ្រឡាតាគិយ៉ា(Latakia) ជាថ្ងៃទីបីជាប់ៗគ្នា។
អាស៊ី៖ ផ្សារភាគហ៊ុនអាស៊ីបានឡើងថ្លៃ ខណៈដែលជប៉ុនបានធ្វើឲ្យប្រសើរដល់សេដ្ឋកិច្ចលើសពីការប៉ាន់ស្មាន។
អ៊ីរ៉ាក់៖ គ្រាប់បែកផ្ទុះបានកម្ទេចទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះ បណ្ដាលឲ្យមនុស្សជាង១២នាក់ស្លាប់។
ជប៉ុន/ថៃ៖ មន្ដ្រីផ្លូវការនិយាយថា ជប៉ុនបានផ្ដល់ទិដ្ឋាការដល់អតីតនាយករដ្ឋមន្ដ្រីថៃ លោកថាកស៊ីន ស៊ីណាវ៉ាត្រ ទោះបីជាលោកមានឋានៈជាជនរត់គេចខ្លួនពីប្រទេសថៃក៏ដោយ។
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានប្រហែលជាអនុញាតឲ្យវិស្វករចិនចូលទៅពិនិត្យមើលឧទ្ធម្ភាតចក្រអាមេរិកដែលធ្លាក់នៅពេលកងកុម៉្មង់ដូសហរដ្ឋអាមេរិកបានចូលទៅសម្លាប់ អូសាម៉ា ប៊ីនឡាឌិន។
ចិន៖ មេទ័ពចិនលោក ចិន បិញដេ (Chen Bingde) កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល ហើយបានក្លាយទៅជាមន្ដ្រីចិនជាន់ខ្ពស់បំផុតដែលធ្លាប់បានទៅទស្សនាប្រទេសនេះ។
ឥណ្ឌា៖ នាយករដ្ឋមន្ដ្រីឥណ្ឌាថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងចាត់វិធានការដ៏ហ្មត់ចត់បំផុតប្រឆាំងអំពើពុករលួយ។
សហរដ្ឋអាមេរិក៖ អ្នកការទូតអាមេរិកម្នាក់និយាយថា សហរដ្ឋអាមេរិកត្រូវផ្ដោតជាថ្មីមកលើតំបន់អាស៊ីប៉ាស៊ីហ្វីកសម្រាប់រយៈពេលយូរ ដោយបែរចេញពីបញ្ហាដែលស្តែងខ្លាំងរយៈពេលខ្លីនៅតំបន់មជ្ឈឹមបូព៌ា។
ឥណ្ឌូនេស៊ី៖ អង្គការការពារសិទ្ធិមនុស្សបានអំពាវនាវដល់យោធាឥណ្ឌូនេស៊ីឲ្យបញ្ឈប់កម្មវិធីស៊ើបការណ៍សម្ងាត់ពីពលរដ្ឋសាមញ្ញនៅតំបន់បះបោរប៉ាពួ។
លីប៊ី៖ មេដឹកនាំប្រទេសលីប៊ី មូមារ កាដាហ្វី បានញុះញុងឲ្យប្រជាពលរដ្ឋងើបឡើងកាន់អាវុធតទល់ប្រយុទ្ធនឹងក្រុមសម្ព័ន្ធមិត្តណាតូ។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ នាវាផ្ទុកយន្តហោះ George Washington របស់សហរដ្ឋអាមេរិកបានទៅដល់ដែនទឹកអន្តរជាតិនៅខាងត្បូងផ្ទៃទឹកវៀតណាម។ ស្ថានទូតសហរដ្ឋអាមេរិកបានអញ្ជើញតំណាងនានាពីក្រសួងវៀតណាមទៅទស្សនានាវាផ្ទុកយន្តហោះនោះ។ គណៈប្រតិភូបានធ្វើដំណើតាមយន្តហោះទៅកាន់នាវាផ្ទុកយន្តហោះ Nimitz ដែលមានប្រវែង៣៣៣ម៉ែត្រ។ វាជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំនេះដែលពួកមន្រ្តីរដ្ឋាភិបាល និងយោធាវៀតណាមបានទស្សនានាវាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។
ចិន៖ បណ្តាញផ្សាយព័ត៌មានចិនរាយការណ៍ថា នាវាផ្ទុកយន្តហោះលើកដំបូងរបស់ខ្លួនបានវិលត្រឡប់មកកាន់កំពង់ផែ Dalian ភាគឦសាន្តបន្ទាប់ពីបានបញ្ចប់ការសាកល្បងនៅក្នុងសមុទ្រលើកដំបូងមក។
អេហ្ស៊ីប៖ ការកាត់ទោសអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុប្រធាន៦នាក់ទៀតបានបន្តធ្វើឡើងនៅថ្ងៃអាទិត្យ។ ពួកគេបានរងការចោទប្រកាន់ពីការបញ្ជាដែល នាំឲ្យមានការសម្លាប់បាតុកររាប់រយនាក់ក្នុងអំឡុងពេលនៃការងើបបះបោរប្រឆាំងរដ្ឋាភិបាលនៅឆ្នាំនេះ។
លីប៊ី៖ អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារស្ថានីយប៉ូលីសក្នុងតំបន់ខាងជើងប្រទេសអាល់ហ្សេរី កាលពីព្រឹកថ្ងៃអាទិត្យ បង្កឲ្យមនុស្សជាង៣០នាក់រងរបួស។
សូម៉ាលី៖ រដ្ឋាភិបាលសូម៉ាលីបានប្រកាសគ្រោះអាសន្នក្នុងផ្នែកមួយចំនួននៃរដ្ឋធានីដែលកាលពីពេលមុនបានត្រួតត្រាដោយក្រុមកងជីវពលអ៊ីស្លាម al– Shabab ។
សហរដ្ឋអាមេរិក៖ លោក Gary Locke ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំប្រចាំប្រទេសចិនបានសន្យាពង្រឹងចំណងទាក់ទងទ្វេភាគី ដោយលោកមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការណ៍ក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្រ្តនិងការស្រាវជ្រាវជាន់ខ្ពស់ ដែលអាចនាំឲ្យមានដំណោះស្រាយដល់បញ្ហាជាច្រើនដែលពិភពលោកទាំងមូលកំពុងប្រឈមមុខ។
លីប៊ី៖ ពួកឧទ្ទាមនិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានជឿនលឿនទៅមុខដោយចូលកណ្តាលទីក្រុង។ តែរដ្ឋាភិបាលលីប៊ី ថាទីក្រុង Zawiya ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន។
ស៊ីរី៖ ពួកសកម្មជន និងអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិយាយថា កប៉ាល់ចំបាំងបានចាប់ផ្តើមបាញ់តាមស្រុកនានានៅតាមឆ្នេរសមុទ្រកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីរថក្រោះបានបើកចូលក្នុងទីក្រុងនោះ។ ពួកគេនិយាយថាមនុស្សយ៉ាងហោចណាស់២២នាក់ដែរបានត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងការឡោមព័ទ្ធរយៈពេល២ថ្ងៃនោះ។
អ៊ីរ៉ាក់៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់៥នាក់បានត្រូវសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកពីរគ្រាប់ដែលទំនងមានការសម្របសម្រួលគ្នានៅក្នុងរដ្ឋធានីបាកដាដ។