ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១៤ វិច្ឆិកា


លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​នៅក្នុង​សិន្និសីទ​កាសែត​នៅក្នុង​ការបិទបញ្ចប់​កិច្ចប្រជុំ APEC នៅ​ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា ឆ្នាំ ២០១១។
លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​នៅក្នុង​សិន្និសីទ​កាសែត​នៅក្នុង​ការបិទបញ្ចប់​កិច្ចប្រជុំ APEC នៅ​ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា ឆ្នាំ ២០១១។

ព័ត៌មានចុងក្រោយបំផុត៖

អ៊ីរ៉ង់៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បារ៉ាក់ អូបាម៉ា​ថ្លែង​ថា​ ការដាក់​ទណ្ឌកម្ម​ទៅ​លើ​អ៊ីរ៉ង់​ មាន​ភាព​ធំទូលំទូលាយ​ណាស់ ហើយ​លោក​នឹង​សួរ​យោបល់​ពី​ប្រទេស​ចិន​ និង​ រុស្ស៊ី​អំពី​វិធានការ​បន្ថែម​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទី​ក្រុង​តេហេរ៉ង់ ឲ្យ​បញ្ឈប់​កម្មវិធី​បរមាណូ​។

អ៊ីស្រាអែល /ប៉ាឡេស្ទីន៖ ប្រធានាធិបតី​ បារ៉ាក់អូបាម៉ា​ មាន​ប្រសាសន៍​ថា​ លោក​បាន​ប្រើ​កិច្ច​ប្រជុំ​ផ្ទាល់​ដើម្បី​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី​បារាំង​ លោក ​នីកូឡាស សាកូហ្សី​ កាល​ពី​ដើម​ខែ​នេះ​ ដើម្បី​សំដែង​ឲ្យ​ឃើញ​ ការ​ខក​ចិត្ដ​ធំធេង​លើ​ការណ៍​ដែល​បារាំង​ បាន​បោះឆ្នោត​គំាទ្រ​ក្រុម​ប៉ាឡេស្ទីន​ ដែល​ចង់​ចូល​ធ្វើ​ជា​សមាជិក​របស់​ទីភ្នាក់ងារ​កេរ្ដ៍​ដំណែល​វប្បធម៌​របស់​អសប ឬ​UNESCO។

ស.រ.អា៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​ថា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​និយាយ​ថា​ លោក​មាន​ចិត្ដចង់​តម្លើង​វិញ​នូវ​វិធានការ​សួរចម្លើយ​ ដោយ​ចាក់ទឹក​លើ​ក្បាល​ឬ waterboarding ​ថា​ ជា​កំហុស។ លោក​ បាន​ហៅ​ ការចាប់​ជ្រមុជ​ទឹក​ ឬ Waterboarding មិន​ស្រប​ទៅ​តាម​ប្រពៃណី​របស់​សហរដ្ឋអាមេរិក​ទេ។

ស.រ.អា៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​មេដឹកនាំ​នៃ​គណ​កម្មាធិការ​សភា ​ទទួលបន្ទុក​ខាង​ការកាត់បន្ថយ​ឱនភាព​ថវិកា​សហព័ន្ធ​តាម​តួលេខ​ ១ កន្តក់​សញ្ញា​២ ពាន់​ ពាន់​ លាន​ដុល្លារ ​នឹង​បំពេញ​កិច្ចការ​ចាំបាច់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ដើម្បី​យល់​ស្រប​ជា​មួយ​គម្រោងការ​របស់​លោក។

សេដ្ឋកិច្ចពិភពលោក៖ ផ្សារ​ហ៊ុន​ស្ដុក​អាស៊ី ​ មាន​សកម្មភាព​ខ្លាំង​ដោយ​តម្លៃ​ឡើង​ខ្ពស់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយសារ​តែ​មាន​ដំណឹង​ល្អ​ពី​ប្រទេស​អ៊ីតាលី​ ក្រិក​ ចិន​ និងជប៉ុន។

អេប៉ិច៖ ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ភ្ជាប់​អនាគត​សេដ្ឋកិច្ច​របស់​តំបន់​អាមេរិក​ ទៅ​ នឹង​អាស៊ី​ដោយ​លោក​ថ្លែង​សង្កត់​ថា​ សរអា​ជា​ប្រទេស​ប៉ាស៊ីហ្វិក​ នៅ​ពេល​បច្ចុប្បន្នកាល និង​នៅ​ពេល​អនាគតកាល​ផងដែរ។

ចិន/អេប៉ិច៖ ប្រទេសចិន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ដិតដល់​ ថា​តើ​ត្រូវ​ស្វែង​រក​សមា​ជិកភាព​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ នៅ​តំបន់​ប៉ាស៊ីហ្វិក​ ឬ​ក៏​ដូចម្ដេច។ នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​ ក្នុង​ទី​ក្រុង​ហូណូលូលូ ​កាល​ពី​ថ្ងៃ​អាទិត្យ​ មន្ដ្រី​ក្រសួង​ ការបរទេស​ចិន​ លោក​ ប៉ាង សេន​ថ្លែង​ថា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ប្រកាន់​ឥរិយាបទ​បើកចំហរ​ជា​និច្ច​ ចំពោះ​ការ​រៀបចំ​តំបន់​ ដែល​នាំ​ឲ្យ​មាន​សុពលភាព​និង ​ការ​ចូលរួម​គ្នា​ខាង​សេដ្ឋកិច្ច​របស់​តំបន់។

ស៊ិរី៖ ប្រទេស​ស៊ិរី បាន​ចោទ​ប្រកាន់​អង្គការ​អារ៉ាប់​លីគ្ហ​ថា បាន​ប្រកាន់​យក​វិធានការដ៏​គ្រោះថ្នាក់​ ដោយ​បាន​ព្យួរ​សមាជិកភាព​របស់​ស៊ីរី​ ឲ្យ​នៅ​ក្រៅ​ប្លុក​តំបន់​ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ដាមាស បាន​វាយបង្រ្កាប​ទៅ​លើ​ក្រុមបាតុករ​ប្រឆាំង។

អាហ្វហ្កានិស្ថាន៖ កងកម្លាំង​សន្ដិសុខ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន បាន​បាញ់​សម្លាប់​ អត្ដឃាតជន​ដែល​ប៉ុនប៉ង​វាយប្រហារ​ទៅ​លើ​កិច្ចប្រជុំ​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ ហៅ​ជើហ្គា​ នៅ​ក្នុង​ទីក្រុង​កាប៊ុល​នៅ​ក្នុង​សប្ដាហ៍​នេះ។

អ៊ីតាលី៖ ប្រទេស​អ៊ីតាលី បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ថា នឹង​ប្រម៉ូល​ថវិកា​ឲ្យ​បាន៤​ពាន់ លាន​ដុល្លារ​ក្នុងការ​លក់​ប័ណ្ណ​ជាតិ​កាលពី​ថ្ងៃច័ន្ទ។

ចិន៖ អាជ្ញាធរ​ចិន​ខាង​អយស្ម័យយាន​ នឹង​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ចប្រតិបត្ដិការ​ក្នុង​សប្ដាហ៍​នេះ លើ​រថភ្លើង​លឿន​ស្លេវ​៥៤ គ្រឿង​ដែល​ត្រូវបាន​ផ្អាក​ក្រោយពី​មាន​គ្រោះថ្នាក់​ផ្លូវដែក​កាលពី​ខែកក្កដា។

ព័ត៌មាននៅពេលមុននេះ៖

នាយក​រដ្ឋមន្រ្តីដែលត្រូវបានតែងតាំងថ្មី​ គឺ​លោក​សេដ្ឋវិទូ​ម៉ារីយ៉ូ ម៉ុនទី (Mario Monti)។
នាយក​រដ្ឋមន្រ្តីដែលត្រូវបានតែងតាំងថ្មី​ គឺ​លោក​សេដ្ឋវិទូ​ម៉ារីយ៉ូ ម៉ុនទី (Mario Monti)។

អ៊ីតាលី ៖ លោក​ប្រធានាធិបតី​ Giorgio Napolitano នៃ​ប្រទេស​អ៊ីតាលី​បាន​សុំ​ឱ្យសេដ្ឋវិទូ Mario Monti បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​ ការ​តែងតាំង​នេះ​ត្រូវ ​បាន​រំពឹង​ទុក​យ៉ាង​ខ្លាំង​ទ្បើង​កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ​ក្នុងរយៈពេល​ខ្លី ​ក្រោយ​ពី​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​អ្នក​ការិយាធិបតេយ្យ​អាយុ​៦៨​ឆ្នាំ​រូប​នេះ​ឱ្យ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​។ លោក Mario Monti ប្រុង​ប្រៀប​នឹង​ដឹកនាំ​រដ្ឋាភិបាល​អ៊ីតាលី​ បាន​ត្រូវ​ព៌ណនា​ថា​ជា​មនុស្ស​ម្នាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ស្រគត់ស្រគំ​ដែល​ជា​ការ​ផ្ទុយ​គ្នា​ពី​លោក Silvio Berlusconi ដែល​ជា​មហា​សេដ្ឋី​ហ៊ឺហានិង​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្តហោះ​។

សហរដ្ឋ​អាមេរិក ៖ ពួក​ប៉ូលីស​នៅ​ក្នុង​ក្រុងផតឡេន រដ្ឋ​អូរ៉េហ្គន នា​ទិស​ពាយ័ព្យបាន​ទាមទារ​ឱ្យ​បាតុករ​រាប់​រយ​នាក់​ដែល​ទាក់ទងនឹងចលនា​ «កាន់កាប់ Wall Street» ចាកចេញ​ពី​ឱទ្យាន​មួយ​នៅ​កណ្តាល​ក្រុង​ឬ​មួយ​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​ការបណ្តេញ​ចេញ​ដោយ​បង្ខំ។

សហរដ្ឋ​អាមេរិក ៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា​បាន​បើក​ជា​ផ្លូវ​ការ​សន្និសីទ​កំពូល​នៃ​ពួកមេ​ដឹកនាំ​២១​នាក់​ក្នុង​ភូមិភាគ​ Asie-Pacifique ក្នុង​រដ្ឋហាវ៉ៃ​ដោយ​លោក​បាន​មាន​ប្រសាស​ន៍​ថា​គោលដៅ​ខ្ពស់​បំផុត​របស់​ពួក​គេ​គឺ​ការបង្កើត​សេដ្ឋកិច្ច​តំបន់​រួមបញ្ចូល​គ្នា​មួយ។

ប៉ាគីស្ថាន ៖ ពួក​មន្ត្រី​ប៉ាគីស្ថាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​តំបន់​ពាយ័ព្យ​ដាច់​ស្រយាល​របស់​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​។

ស៊ីរី ៖ ​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ក្នុង​ក្រុង​ធំៗ​ក្នុងថ្ងៃ​ទី​ ពីរ​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​សម្ព័ន្ធ​អារ៉ាប់​ក្នុង​ការ​ព្យួរ​សមាជិកភាពនៃ​ប្រទេស​ស៊ីរី នៅ​ពេល​ដែល​អាជ្ញាធរ​ស៊ីរី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រជុំ​មួយ​គ្រា​មាន​អាសន្ន​របស់​អង្គការ​ក្នុង​តំបន់​នេះ។

ប្រេស៊ីល ៖ ​អាជ្ញាធរប្រេស៊ីលនិយាយ​ថា​ពួក​ប៉ូលីស​បាន​ត្រួតត្រា​កន្លែង​ពួក​ជន​ក្រីក្រ​រស់​នៅ​ធំ​បំផុត​ក្នុង​ក្រុង Rio de Janeiro ដែល​បានត្រូវ​កាន់​កាប់​ដោយ​ពួក​ជួញដូរ​គ្រឿង​ញៀន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ៕

XS
SM
MD
LG